ជីវិតកម្សាន្ដ
តារាហុងកុង Sean Lau សរសើរភរិយា ដែលជួយគាត់ក្លាយជាមនុស្សល្អដល់សព្វថ្ងៃ
យោងតាមសារព័ត៌មាន The Star តារាសម្តែងហុងកុង Sean Lau បានទទួលស្គាល់ភរិយារបស់គាត់គឺបវរកញ្ញាហុងកុងឆ្នាំ ១៩៩១ Amy Kwok សម្រាប់ការដើរតួយ៉ាងសំខាន់ក្នុងការកែប្រែគាត់ឲ្យទៅជាកំណែខ្លួនឯងកាន់តែប្រសើរ។ជាពិសេសនាងបានជួយគាត់គ្រប់គ្រងអារម្មណ៍គាត់ និងបង្រៀនគាត់ពីសារៈសំខាន់នៃការទំនាក់ទំនង។
តារាហុងហុងកុងវ័យ៦០ឆ្នាំបាននិយាយថា «ខ្ញុំមិនមែនជាមនុស្សឯកោទៀតទេ ខ្ញុំធ្លាប់ទៅរាប់ខែដោយមិនហៅម្តាយខ្ញុំពេលថត ប៉ុន្តែឥឡូវខ្ញុំចេះមើលថែនរណាម្នាក់ ទំនាក់ទំនង និងយល់ចិត្តគ្នាកាន់តែច្រើន»។ លោកក៏បានសរសើរភរិយាចំពោះបុគ្គលិកលក្ខណៈងាយស្រួលរបស់នាង និងភាពស្មោះត្រង់មិនងាករេ។
តារាសម្តែងរូបនេះបានបង្ហើបថា គាត់ចាប់ផ្តើមបង្កើតអារម្មណ៍ចំពោះភរិយាជាលើកដំបូងក្នុងអំឡុងពេលសហការរបស់ពួកគេនៅលើរឿង “The Greed of Man” ឆ្នាំ ១៩៩២ ។ ថ្វីដ្បិតតែមានការស្រលាញ់កើនឡើងក៏ដោយ ក៏គាត់នៅតែជាអាជីព និងផ្តោតលើការងាររបស់គាត់។
Sean Lau បច្ចុប្បន្ននេះមានអាយុ ៦១ ឆ្នាំបានចាប់ផ្តើមដំណើរសម្ដែងរបស់គាត់នៅឆ្នាំ ១៩៨៣ បន្ទាប់ពីបានចុះឈ្មោះចូលរៀនក្នុងថ្នាក់សម្ដែងរបស់ TVB និងបានបង្ហាញខ្លួនជាលើកដំបូងតាមទូរទស្សន៍របស់គាត់នៅឆ្នាំបន្ទាប់ក្នុងរឿង «Draw Out the Rainbow» ។ ចំណែកឯភរិយា Amy Kwok អាយុ ៥៨ ឆ្នាំបានទទួលសញ្ញាប័ត្រផ្នែកវិស្វកម្មអគ្គិសនីពីសាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា និងថ្នាក់អនុបណ្ឌិតផ្នែកវិស្វកម្មមេកានិកពីសាកលវិទ្យាល័យ Southern California ។ នាងបានបង្ហាញខ្លួនជាតារាសម្តែងក្នុងឆ្នាំ ១៩៨៥ ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួសម្ដែង TVB គឺ Lee Lung Kei សារភាពលែងខ្មាស់អៀនថា ពិតជាធ្លាក់ខ្លួនក្រមែន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ