ជីវិតកម្សាន្ដ
តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង
តារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស បានបង្ហាញការអន់ចិត្ត និងបានផ្តាំផ្ញើតួសម្តែងជំនាន់ក្រោយមួយចំនួន ឱ្យមានការប្រុងប្រយ័ត្នចំពោះបណ្តាផលិតករមួយចំនួនតូច ដែលតែងកេងប្រវ័ញ្ចលើកម្លាំងញើសឈាមរបស់អ្នកសិល្ប:ទាំងចាស់និងថ្មី។
តាមរយ:នៃការលើកឡើងពីសសំណាក់អ្នកស្រី រ៉េត រ៉ូស នេះ គឺបន្ទាប់ពីគាត់បានឆ្លងកាត់និងជួបប្រទះ នូវបញ្ហាមួយនេះដោយផ្ទាល់ ខណ:មកដល់ពេលនេះ នៅមិនទាន់មានដំណោះស្រាយនៅឡើយ។ តារាសម្តែងជើងចាស់រូបនេះ បានលើកឡើងថា សូមផ្ដាំដល់បងប្អូនសិល្បករពេលដែលទទួលគេថត ត្រូវសួរឱ្យច្បាស់ពីពេលវេលាកុំឱ្យខកចិត្តដូចខ្ញុំ ។
អ្នកស្រី រ៉េត រ៉ូស បានបញ្ជាក់ទៀតថា “ផលិតករមួយចំនួនតូច កេងប្រវ័ញ្ចលើកម្លាំងញើសឈាមតួចាស់ៗខ្លាំងណាស់ឱ្យយើងទៅដល់ទីតាំងម៉ោង ៧:៣០ព្រឹក ថតរហូតដល់ស្អែកឡើងម៉ោង ៦:០០ព្រឹកវិញ បានចប់ សុំសួរមតិបងប្អូនបន្តិចតើការគិតលុយឱ្យតែមួយថ្ងៃត្រឹមត្រូវដែរទេ សូមខមិនម្នាក់មួយមក តែខ្ញុំបានប្រាប់ថាខ្ញុំសុំគិត២ថ្ងៃ តែខាងផលិតកម្មនៅតែគិតឱ្យមួយថ្ងៃដូចជាបំបាក់ទឹកចិត្តយាយចាស់តាចាស់ពេកហើយ“។
តារាសម្តែងអ្នកស្រី រ៉េត រ៉ូស និយាយទៀតថា “ពេលតួចាស់ៗគេមិនហៅថតកាន់តែក្រ គ្មានលុយទិញថ្នាំបែរជានិយាយបែបមើលងាយថា ចាស់ៗសុំតែជំនួយចុះពេលដែលហៅគាត់ថតមួយរឿងមានប៉ុន្មានថ្ងៃ? ហើយមួយថ្ងៃឱ្យគាត់ប៉ុន្មានដែរ? នេះហើយជាហេតុផលដែលតួចាស់ដូចគាត់កាន់តែក្រ“។
បើមិនមានលុយសម្រាប់ចាយឱ្យតួ គឺសុំឱ្យតួជួយថតត្រង់ៗតែម្ដងសម្ដីពិតនិយាយពិតធ្វើពិតពីនាងខ្ញុំ រ៉េត រ៉ូស និងប្អូនៗក្រុមការងារ។ នេះគឺជាសម្តីរបស់តារាសម្តែង រ៉េត រ៉ូស បានបញ្ជាក់បន្ថែម៕ អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ