Connect with us

ជីវិតកម្សាន្ដ

ត្រឡប់ចូលសិល្បៈវិញលើកនេះ Song Hye Kyo ប្ដេជ្ញាឈប់ថតរឿងស្នេហា

បានផុស

នៅ

កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែងស្រីជួរមុខ Song Hye Kyo បានធ្វើកិច្ចសម្ភាសន៍អំពីខ្សែភាពយន្ដថ្មីរបស់នាង ដែលមានចំណងជើងថា Darks Nun ដែលរឿងនេះ មានភាពព្រឺព្រួច ប្លែកអារម្មណ៍ ជារឿងដំបូងដែលរូបនាងទទួលសម្ដែងរសជាតិថ្មីជាលើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Song Hye Kyo បានទម្លាយថា នាងបានអស់ចំណាប់អារម្មណ៍ក្នុងការសម្ដែងនៅក្នុងរឿងភាគបែបស្នេហារ៉ូមែនទិចទៀតហើយ ដោយសារតាំងពីចូលសិល្បៈមក នាងតែងតែសម្ដែងរឿងបែបស្នេហា និងដើរតួអង្គដែលមានអត្តចរិតស្រដៀងៗគ្នាច្រើនពេក ដែលវាអាចធ្វើឲ្យទស្សនិកជនធុញទ្រាន់។

តារាស្រីវ័យ៤៣ឆ្នាំរូបនេះ បានបន្ដទៀតថា នាងធ្លាប់បានសម្ដែងនូវគ្រប់រសជាតិស្នេហា បែបឈឺចាប់គ្រប់ប្រភេទអស់ហើយ ទោះយ៉ាងណាចុងក្រោយវានៅតែដ៏ដែល មនុស្សពីរនាក់ស្រឡាញ់ ហើយក៏ត្រូវព្រាត់ប្រាស់គ្នា មានរឿងយល់ច្រឡំ ចុងបញ្ចប់ក៏ត្រូវគ្នាវិញ។

រូបនាង អស់ចំណាប់អារម្មណ៍ជាមួយសាច់រឿងបែបនេះហើយ បន្ទាប់ពីនាងសម្ដែងរឿង The Glory ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងមក រឿង Darks Nun នេះ គឺជារឿងទី២ហើយ ដែលមិនមែនជារឿងបែបស្នេហា ហើយនាងរកឃើញខ្លួនឯងថា នាងប្ដូររសជាតិមកថតរឿងបែប ព្រឺព្រួច ប្លែកៗ អាថ៌កំបាំង បែបនេះវិញ។

យ៉ាងណាមិញ មហាជនអាចនឹងគិតថា Song Hye Kyo ផ្លាស់ប្ដូរចំណូលចិត្តក្នុងការសម្ដែងជាតួអង្គរ៉ូមែនទិចមកជាតួអង្គបែបព្រឺព្រួចនេះ ក៏ដោយសារតែនាងរងរបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរក្នុងរឿងស្នេហាកន្លងមកជាមួយនឹង តារាសម្ដែងប្រុស Song Joongki ដែលពួកគេជួបគ្នាក៏ដោយសារសម្ដែងរឿងភាគស្នេហាដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម