ជីវិតកម្សាន្ដ
ប្រធានសមាគមសិល្បករខ្មែរ ៖ សិល្បករខ្មែរយើង គឺជា អ្នករ៉ាយរ៉ាប់នូវរឿងរ៉ាវផ្សេងៗរបស់ជាតិសាសន៍យើង
ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានលើកឡើងថា សិល្បករខ្មែរយើងគឺជាអ្នករ៉ាយរ៉ាប់នូវរឿងរ៉ាវផ្សេងៗរបស់ជាតិសាសន៍យើង។

ជាមួយគ្នានេះដែរ លោកជំទាវប្រធានសមាគមសិល្បករខ្មែរក៏បានគូរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ លោកជំទាវ ចង់ឱ្យសមាគមសិល្បករខ្មែរក្លាយជាកន្លែងគាំទ្រ និងជំរុញទឹកចិត្តដែលជំរុញភាពច្នៃប្រតិដ្ឋឱ្យរីកចម្រើន មរតកវប្បធម៌ត្រូវការលើកតម្កើង ហើយមតិយោបល់ត្រូវបានយកចិត្តទុកដាក់។
ប្រធានសមាគមសិល្បករខ្មែររូបនេះ បន្តទៀតថា “យើងនឹងបង្កើតប្រវត្តិសាស្ត្រថ្មីៗជាមួយគ្នា ហើយដួងព្រលឹងជាតិខ្មែរនឹងរស់រាននៅក្នុងសិល្ប: ដែលប្រជាជាតិយើងបានបង្កើតឡើង។ ខណៈយើងកំពុងសម្លឹងឆ្ពោះទៅមុខ បេសកកម្មរបស់សមាគមសិល្បករខ្មែរ គឺលើកកម្ពស់សិល្បករ សាទរចំពោះសមត្ថភាពទេពកោសល្យ និងថែរក្សាការពារវប្បធម៌ដ៏រុងរឿងដែលមានពួកគាត់ជាតំណាង។
បន្ថែមពីនេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានឲ្យដឹងដែរថា “នាងខ្ញុំពិតជាមានកិត្តិយសបំផុតដែលបានចូលរួមចំណែកក្នុងដំណើរបេសកកម្មមួយនេះ”៕ អត្ថបទ៖ ចាន់រ៉ា





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ