Connect with us

ជីវិតកម្សាន្ដ

Justin បញ្ចាក់ការពិតដែល Unfollow ភរិយា ទោះមានមន្ទិលថា ចំណងស្នេហ៍រង្គោះរង្គើក្ដី

បានផុស

នៅ

កាលពីល្ងាចថ្ងៃទី ២១ ខែមករា Justin Bieber បានធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកកំពុងតែមានការងឿយឆ្ងល់ជាខ្លាំង នៅពេលដែលគាត់ស្រាប់តែ Unfollow គណនី Instagram របស់ Hailey ។ បន្ទាប់ពីបង្កភាពច្របូកច្របល់នៅលើបណ្តាញសង្គម តារាចម្រៀងប្រុសរូបនេះស្រាប់តែតាមដានគណនីប្រពន្ធម្តងទៀត និងតបថា មានមនុស្សចូលគណនីដោយសម្ងាត់ ហើយចុច Unfollow ​ភរិយា។

ទោះបីជាតារាចម្រៀងបានបញ្ជាក់ក៏ដោយ ក៏អាពាហ៍ពិពាហ៍របស់លោកជាមួយ Hailey នៅតែជាប្រធានបទដ៏ក្តៅគគុកនៃការជជែកវែកញែក។ ចំពេលមានសកម្មភាពមិនធម្មតាជាបន្តបន្ទាប់របស់ស្វាមី ងាកទៅភរិយាឯណោះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនដែរ។

យោងតាម ​​Page Six បន្ទាប់ពីឧប្បត្តិហេតុដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ស្វាមី Hailey បានចាត់វិធានការដើម្បីរំងាប់ពាក្យចចាមអារ៉ាមអវិជ្ជមាន អំពីអាពាហ៍ពិពាហ៍អ្នកទាំងពីរ។ តារាម៉ូដែលស្រីរូបនេះបានបង្ហោះរូបថតរបស់ Justin កំពុងដេកនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។

​នោះត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ជា​ការ​បញ្ជាក់​របស់ Hailey ថា​ទំនាក់​ទំនង​របស់​នាង​ជាមួយ​ស្វាមី​នៅ​តែ​ល្អ​ដូចដើម។ពួក​គេ​នៅ​ជា​មួយ​គ្នា ហើយ​ការ​ច្របូកច្របល់​ដែល​ទើប​តែ​កើត​ឡើង​គឺ​គ្រាន់​តែ​ជា​ការ​យល់​ខុស​ប៉ុណ្ណោះ។ គេដឹងថាគូស្នេហ៍ Bieber និងកូនប្រុសរបស់ពួកគេកំពុងវិស្សមកាលនៅលើភ្នំព្រិលនៃ Aspen (រដ្ឋ Colorado សហរដ្ឋអាមេរិក) ។

ទោះយ៉ាងណាក៏ដោយ នាពេលនេះទស្សនិកជនទូទាំងពិភពលោកកំពុងផ្តោតលើសកម្មភាពមិនធម្មតានាពេលថ្មីៗនេះរបស់ Justin ។ តារា​ចម្រៀង​វ័យ ៣១ ឆ្នាំ​បាន​ Unfollow មនុស្ស​ជិត​ស្និទ្ធ​នឹង​គាត់​នៅ​លើ​បណ្ដាញ​សង្គម។ ក្រៅពី Hailey លោកក៏បានឈប់ធ្វើតាមឪពុកក្មេក គឺតារាសម្តែង Stephen Baldwinនិង Usher ដែលជាបុគ្គលណែនាំគាត់ នៅពេលគាត់ចាប់ផ្តើមអាជីពដំបូង​ ព្រមទាំងសូម្បីតែអតីតអ្នកគ្រប់គ្រងរបស់គាត់ Scooter Braun និង Ryan Good។

មិនតែប៉ុណ្ណោះ ប្រការនេះបានធ្វើឲ្យមានការសង្ស័យជាច្រើនដែលផ្ទុយគ្នា អ្នកខ្លះគិតថាម្ចាស់បទ «Baby»​ គញរាន់តែច្រឡំដៃប៉ុណ្ណោះ! ប៉ុន្តែក៏មានមតិជាច្រើនបានសង្ស័យថា សុខភាពផ្លូវចិត្ត និងជីវិតរបស់ Justin អាចកំពុងតែមានបញ្ហាក៏ថាបាន។

យ៉ាងណា កាលពីមុន ពេលកំពុងវិស្សមកាលជាមួយភរិយា និងកូនតូច Justin បានបង្កក្តីបារម្ភ នៅពេលដែលគេប្រទះឃើញគាត់ប្រើប្រាស់កញ្ឆាដែលមានសារធាតុញៀន ហើយបង្ហោះវានៅលើបណ្តាញសង្គម។ នៅក្នុងផ្នែកបញ្ចេញមតិ អ្នកគាំទ្រគិតថា តារាចម្រៀងប្រុសត្រូវមានរបៀបរស់នៅដែលមានសុខភាពល្អជាងមុន ជាពិសេសពេលនេះមានកូន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី ៖ ​ការ​សម្រេច​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន គឺ​ជា​ការ​សម្រេច​មួយ​ដ៏​ឆ្លាត​វៃ​ និង​ត្រឹម​ត្រូវ​

ព័ត៌មានជាតិ៦ ម៉ោង មុន

វិហារ​អ៊ិស្លាម​តម្លៃ ​៧ ម៉ឺនដុល្លារ​​​​ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់​​ ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ​

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្រ្តីកសិកម្ម៖ បន្តធ្វើដើម្បីប្រជាជនយើង កុំខ្វល់ពីអ្នករិះគន់អគតិទាំងនោះ

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី៖ ប្រតិភូបណ្តាញយុវជនលើកទី៤ បានចាកចេញពីកម្ពុជាពោរពេញដោយស្នាមញញឹម ភាពស្ញប់ស្ញែង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិក​ចង់​ឲ្យ​អ៊ុយក្រែន​រៀបចំ​ការ​បោះឆ្នោត​រើស​មេ​ដឹក​នាំ​ថ្មីនៅ​ចុង​ឆ្នាំ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រោយស្ថាបនារួច ផ្លូវជាតិលេខ២៣ នឹងជំរុញសេដ្ឋកិច្ចស្រុកកោះធំ និងស្រុកលើកដែក

ព័ត៌មានជាតិ១៣ ម៉ោង មុន

លើកនេះ! អង្គរវត្ត វ៉ាដាច់ បារាំង និងអូស្រ្តាលី ក្លាយជាទីកន្លែងទស្សនាដ៏ល្បីបំផុតក្នុងពិភពលោក

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រះមន្ត្រីសង្ឃខេត្តសៀមរាប ណែនាំបុគ្គលឈ្មោះ អេន ចរិយា ឱ្យបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ ការ​ចរចា​រវាង​រុស្ស៊ី-អាមេរិក​ ដោយ​គ្មាន​វត្តមាន​អ៊ុយក្រែន គឺ​គ្រោះថ្នាក់ណាស់

Sokha Hotels

ព័ត៌មានពេញនិយម