ជីវិតកម្សាន្ដ
អ្នកនាង ស្វែង សុជាតា គាំទ្រឱ្យតារាសម្តែងដែលត្រូវគេកេងចំណេញប្រាក់កម្រៃពីការថត ចេញមកទម្លាយរឿង (មានវីដេអូ)
តារាសម្តែងជើងចាស់ល្បីឈ្មោះ ស្វែង សុជាតា បានទម្លាយរឿងម្ចាស់ផលិកម្មមួយចំនួន ដែលហាក់មិនឱ្យតម្លៃដល់សិល្បករសិល្បការិនីទាល់តែសោះ ខណៈក្នុងចំណោមនោះ ម្ចាស់ផលិតកម្មមួយចំនួន មិនព្រមបើកប្រាក់កម្រៃពីកម្លាំងពលកម្មឱ្យតួសម្តែងឡើយ ទាំងដែលថតចប់ចូលជាឆ្នាំក៏ដោយ។
ការដែលអ្នកនាងចេញមុខមកទម្លាយរឿងនេះ គឺបន្ទាប់ពីមួយរយៈពេលនេះ សិល្បករសិល្បការិនីជើងចាស់ជាច្រើនរូបបានចេញមកប្រតិកម្ម ជុំវិញរឿងរ៉ាវនៃការថតរឿងប៉ុន្តែនៅពុំទាន់ទទួលបានប្រាក់កម្រៃ។ តួយ៉ាង តារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស ក៏ទើបតែបង្ហាញការអន់ចិត្ត និងបានផ្តាំផ្ញើតួសម្តែងជំនាន់ក្រោយមួយចំនួន ឱ្យមានការប្រុងប្រយ័ត្នចំពោះបណ្តាផលិតករមួយចំនួនតូច ដែលតែងកេងប្រវ័ញ្ចលើកម្លាំងញើសឈាមរបស់អ្នកសិល្ប:ទាំងចាស់និងថ្មី។


ទន្ទឹមនឹងការលើកឡើងខាងលើ សិល្បករសិល្បការិនីជាច្រើនរូប បានចេញមុខមកអះអាងដូចៗគ្នាថា ពួកគាត់ក៏ជួបរឿងខាងលើនេះដែរ ខណៈតារាសម្តែងខ្លះ បញ្ជាក់ថា ថតចប់ប្រមាណជា ២ឆ្នាំទៅហើយ ក៏នៅតែពុំទាន់បានលុយកម្លាំងពលកម្មរបស់គាត់ទៀត។
ដោយមើលឃើញទង្វើមិនគប្បីរបស់ម្ចាស់ផលិតកម្ម ក៏ដូចផលិតករមួយចំនួនបែបនេះ អ្នកនាង ស្វែង សុជាតា បានបង្ហាញអារម្មណ៍មិនពេញចិត្ត និងទម្លាយដែរថា កន្លងមកអ្នកនាងក៏ធ្លាប់ជួបបញ្ហាបែបនេះដែរ។ ដោយសារតែបញ្ហានេះហើយ ទើបក្រោយៗមក អ្នកនាងតែងទាមទារភាពច្បាស់លាស់ពីខាងផលិតកម្ម និងដាច់ខាតត្រូវតែផ្តល់កម្រៃដល់អ្នកនាងក្រោយថតចប់ ដល់ថ្នាក់ខាងផលិតកម្មហ៊ានរអ៊ូថា អ្នកនាង បែរជាមនុស្សធ្វើការជាមួយទៅវិញ។
អ្នកនាងគូសបញ្ជាក់ទៀតថា ផលិតកម្មខ្លះ មិនត្រឹមតែមិនគិតគូរពីកម្រៃនៃកម្លាំងពលកម្មរបស់តួសម្តែងប៉ុណ្ណោះទេ ថែមទាំងមិនគិតគូរពីតម្លៃពេលវេលារបស់តួសម្តែងឡើយ។ អ្នកនាងថា ក្រុមការងារផលិតកម្មខ្លះ ចាប់ផ្តើមដោយមិនមានកាលវិភាគម៉ោងពេលតួណាត្រូវថតពេលណាច្បាស់លាស់ឡើយ បែរជាឱ្យតួទៅចាំនៅទីតាំងថតតាំងពីព្រឹកដល់ល្ងាច ទើបចាប់ផ្តើមក៏មាន។ សូមស្តាប់វីដេអូលម្អិត៖
គួរជម្រាបថា អ្នកនាង ស្វែង សុជាតា ជាតារាសម្តែងជើងចាស់មួយរូប ដែលប្រឡូកក្នុងអាជីពសិល្បៈតាំងពីឆ្នាំ១៩៩៩ និងចាប់ផ្តើមថតរឿងជាលើកដំបូងនៅឆ្នាំ២០០០។ ក្នុងវិស័យភាពយន្ត អ្នកនាងជាតារាស្រីម្នាក់ដ៏លេចធ្លោ និងទទួលបានពានរង្វាន់ច្រើនបំផុតក្នុងអាជីពសម្តែង ហើយដោយសារតែទេពកោសល្យសម្តែងដ៏សមឥតខ្ចោះ ពិសេសតួកាច តារាសម្តែងរូបនេះ ធ្លាប់ធ្វើឱ្យមហាជនខ្លះចូលតួខ្លាំងពេក តាមស្អប់អ្នកនាងដល់ក្រៅកុនសម្តែងទៀតផង កាលពីពេលកន្លងមក៕




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ