ជីវិតកម្សាន្ដ
អ្នកខេត្តសៀមរាប ម្នាក់ទៀតហើយ ត្រូវរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ
ស្ត្រីម្នាក់ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិវឌ្ឍន៍ថ្មី ភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១២៥លានរៀល បន្ទាប់ពីទិញភេសជ្ជៈ ខារ៉ាបាវ ចំនួន១កំប៉ុងទទួលទានក្រោយពេលហត់នឿយពីការងារ។

ស្ត្រីដែលមានសំណាងរូបនេះមានឈ្មោះ ឌិន សារ៉ោង អាយុ ៣៣ឆ្នាំ បច្ចុប្បន្នមានមុខរបរជាអ្នកចាក់ស្មុគលក់នៅក្នុងមូលដ្ឋាន និងមានគ្រួសារជាអ្នកលាងសម្អាងអាងហែលទឹកនៅសណ្ឋាគារមួយកន្លែងក្នុងក្រុងសៀមរាប។
នៅចំពោះមុខក្រុមការងារដែលយកទឹកប្រាក់រង្វាន់ប្រគល់ជូនដល់លំនៅដ្ឋាន អ្នកនាង ឌិន សារ៉ោង បានប្រាប់ឱ្យដឹងថា បច្ចុប្បន្ននេះ កម្រិតជីវភាពគ្រួសារគឺមានភាពខ្វះខាតខ្លាំង ព្រោះគ្មានមុខរបរអ្វីក្រៅពីចាក់ស្មុគស្លឹកត្នោតលក់នៅក្នុងមូលដ្ឋាន ដោយក្នុងមួយថ្ងៃបានចំណូលត្រឹម ៨ពាន់រៀល ហើយប្រាក់ខែដែលទទួលបានពីប្ដីត្រឹមជាង ២០០ដុល្លារតែប៉ុណ្ណោះ ខណៈដែលបន្ទុកនៅក្នុងគ្រួសារមានកូនតូចចំនួន២នាក់ និងមានម្ដាយរស់នៅជាមួយផងដែរ។

ដោយឡែក សម្រាប់ការត្រូវរង្វាន់ធំពីភេសជ្ជៈ ខារ៉ាបាវ ត្រូវបានអ្នកនាងប្រាប់ឱ្យដឹងថា គឺជារឿងដែលស្មានមិនដល់ ដោយកាលពីសប្ដាហ៍កន្លងទៅនេះ ក្រោយពេលរៀបចំស្មុគសម្រាប់លក់ឱ្យម៉ូយរួច នៅវេលាប្រមាណម៉ោង ៦ល្ងាច អ្នកនាងក៏ទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១កំប៉ុងពីអ្នកលក់ដែលនៅក្បែរផ្ទះទទួលទាន លុះពេលគាស់ក៏ឃើញមានរង្វាន់១២៥លានរៀលនៅនឹងក្រវិលកំប៉ុងតែម្ដង។ ក្រោយពេលបានឃើញរង្វាន់ធំភ្លាម អ្នកនាងបានស្រែកប្រាប់ម្ដាយ និងបងប្អូននៅជិតខាងឱ្យជួយពិនិត្យមើល ហើយក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង។
ក្រោយពេលទទួលបានប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ អ្នកនាងនឹងយកមួយចំនួនសងបំណុលគេ និងជួសជុលផ្ទះឱ្យបានសមរម្យជាងសព្វថ្ងៃ ហើយទុកទិញជ្រូកចិញ្ចឹមសម្រាប់លក់ ដើម្បីបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ អ្នកនាង ឌិន សារ៉ោង ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

គួរបញ្ជាក់ដែរថា សម្រាប់ឆ្នាំថ្មី ២០២៥ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់រួមមាន ទឹកប្រាក់ ១២៥លានរៀលចំនួន២០០រង្វាន់, ១០លានរៀលចំនួន ២០០រង្វាន់, ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។
ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង