ជីវិតកម្សាន្ដ
ទិត្យ វិច្ឆិកា ហួសចិត្ត ក្រោយមានការយល់ច្រឡំថា លោកជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិត យប់មិញ
តារាចម្រៀងជើងចាស់លោក ទិត្យ វិច្ឆិកា បានបង្ហាញការហួសចិត្តជាខ្លាំង បន្ទាប់ពីមានគេយល់ច្រឡំថាខ្លួនបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបាត់បង់ជីវិតកាលពីយប់មិញនេះ។
ដំណឹងខាងលើនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រ និងមិត្តរួមអាជីពសិល្ប:ជាមួយតារាចម្រៀងលោក ទិត្យ វិច្ឆិកា មានការភ្ញាក់ផ្អើលគ្រប់គ្នាប៉ុន្តែក្រោយមានការយប់ច្រឡំនេះភ្លាមៗ លោក ទិត្យ វិច្ឆិកា បានចេញមុខបញ្ជាក់ថាពុំមែនជារូបលោកទេនេះគ្រាន់ព័ត៌មានយល់ច្រឡំប៉ុណ្ណោះ។
បើតាមគណនីហ្វេសប៊ុករបស់ពិធីករលោក ហេរ៉ូ បានបង្ហោះសារសំឡេងឆ្លើយឆ្លងជាមួយនឹង លោក ទិត្យ វិច្ឆិកា បានឱ្យដឹងថាលោក ទិត្យ វិច្ឆិកា មិនបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍នោះឡើយ។ លោកថា “សុំកែសម្រួលបងប្អូន ទិត្យ វិច្ឆិកា ដែលស្លាប់នោះមិនមែនជាលោក ទិត្យ វិច្ឆិកា ស៊េរីចាស់ទេ គឺ ទិត្យ វិច្ឆិកា តារាចម្រៀងដែរ តែផ្សេងគ្នាទេ សូមកុំយល់ច្រឡំ”។
ចំណែកឯសាមីខ្លួនលោក ទិត្យ វិច្ឆិកា បានឲ្យដឹងដោយសម្តែងការហួសចិត្តជាខ្លាំងថាគ្រាតែឭមិត្តភក្តិនិងបងប្អូនខលទៅសួរនាំភ្លាមៗនោះលោកមានការភ្ញាក់ ខ្លួនព្រឺតតែម្តងព្រោះអត់បានដឹងអីផងហើយអ្នកស្លាប់ក៏មិនដឹងអ្នកដែរ។ លោក ទិត្យ វិច្ឆិកា បានបន្ថែមថា នេះជាការភ័ន្តច្រឡំតែប៉ុណ្ណោះ ចំណែកលោកផ្ទាល់គឺអត់មានកើតអីទេ៕ អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់