Connect with us

ជីវិតកម្សាន្ដ

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

បានផុស

នៅ

ប្រធានសមាគមផលិតករភាពយន្តខ្មែរ និងជាអ្នកដឹកនាំសម្តែងលោក លៀក លីដា បានបង្ហាញក្តីព្រួយបារម្ភដោយលោកយល់ឃើញថាភាពយន្តខ្មែរនឹងដើរថយក្រោយក្នុងឆ្នាំ២០២៥នេះ បើធៀបទៅឆ្នាំ២០២៣ និង២០២៤ កន្លងទៅ។

ការលើកឡើរបស់ផលិតករភាពយន្តលោក លៀក លីដា ខាងលើនេះ ដោយសាសង្កេតឃើញថា បច្ចុប្បន្នហាក់មិនសូវមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធលើផ្នែវិស័យមួយនេះបានល្អនៅឡើយទេ។ ក្នុងនោះ លោកក៏បានអំពាវនាវឲ្យមានការចូលរួមគិតគូរពីសំណាក់អ្នកដែលពាក់ព័ន្ធផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានសមាគមផលិតករភាពយន្តខ្មែរលោក លៀក លីដា បានបញ្ចេញទស្សន:ថា “ភាពយន្តខ្មែរនឹងដើរ ថយក្រោយក្នុងឆ្នាំ២០២៥បើធៀបទៅឆ្នាំ២០២៣ និង២០២៤ ។ តាមបទពិសោធរបស់ខ្ញុំជាបុគ្គលអ្នកពាក់ព័ន្ធនិងចង់ឲ្យវិស័យនេះរីកចម្រើនពិតប្រាកដគួរនាំគ្នារួមគិតឲ្យបានឆាប់”។ ចំណុចនេះ មានការគាំទ្រពីទស្សនិកជនមួយចំនួនដោយជម្រុញឲ្យមានការសហការគ្នាលើកម្ពស់វិស័យភាពយន្តជាតិឡើងវិញ។

តាមការបញ្ជាក់ពីលោក លៀក លីដា បានឲ្យដឹងយ៉ាងខ្លីថាមូលហេតុបណ្តាមកពីមានការថយចំនួនអ្នក មើលទស្សនា និងគុណភាព។ អ្នកដឹកនាំសម្តែល្បីឈ្មោះលោក លៀក លីដា ជារឿយៗបានចេញមុខអំពាវនាវ ដោយស្នើសុំដល់មហាជនពិសេសយុវជនខ្មែររួមគ្នាគាំទ្រស្នាដៃភាពយន្តជាតិ ក្នុងការរួមចំណែកផ្សព្វផ្សាយវប្បធម៌ខ្មែរ។ ម្យ៉ាងទៀត គឺការចូលរួមការពារវិស័យភាពយន្តជាតិរបស់យើងកុំឲ្យធ្លាក់ចុះ៕ អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម