Connect with us

ជីវិតកម្សាន្ដ

លោក គួច ខេវិន លើកឡើងអត្ថន័យខ្លះៗពាក់ព័ន្ធចូលឆ្នាំចិន និងការចែកអាំងប៉ាវ

បានផុស

នៅ

ខណ:ពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននឹងចូលមកដល់ឆាប់ៗខាងមុខនេះលោក គួច ខេវិន ដែលជាអតីតផលិតករកម្មវិធីកម្សាន្ត និងដោយមានជាប់សែស្រឡាយចិនផងនោះ លោកបានចេញមកលើកឡើងខ្លះៗអំពីអត្ថន័យពាក់ព័ន្ធចូលឆ្នាំចិននឹងការចែក”អាំងប៉ាវ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ខេវិន បានឲ្យដឹងថា លោកមានឪពុកជាជនជាតិចិន ហើយបានមករស់នៅស្រុកខ្មែរ ចំណែកខ្លួនលោកផ្ទាល់ គឺបានកើតនឹងរស់នៅស្រុកខ្មែរតែម្តង។ លោកនិយាយថា សល់តែប៉ុន្មានថ្ងៃទៀតពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននឹងចូលមកដល់លោក ឪពុករបស់ខ្ញុំជាជនជាតិចិនមករស់នៅស្រុកខ្មែរខ្ញុំកើតនឹងរស់នៅស្រុកខ្មែរ ហើយថ្ងៃនេះខ្ញុំចង់និយាយពីប្រពៃណីឱ្យ”អាំងប៉ាវ”ពេលចូលឆ្នាំចិន។

លោក គួច ខេវិន បញ្ជាក់ឲ្យដឹងថា បើតាមការចេះចាំតពីកុងម៉ា ក្រោយពីអុជទៀនធូបដឹងគុណមេឃដីនិងទេវតារយៈពេលបីថ្ងៃ កូនចៅទាំងឡាយក្នុងគ្រួសារនីមួយៗ ត្រូវនាំគ្នាចូលទៅសំពះក្រាបបង្គំកុងម៉ាចាស់ទុំដើម្បីសម្តែងភាពកត្តញ្ញូកត្តវេទី ជូនពរនិងរៀបរាប់សុខទុក្ខការងាររកស៊ីជម្រាបដល់អ្នកមានគុណ ដើម្បីសុំពាក្យប្រៀនប្រដៅនិងពរជ័យឆ្នាំថ្មីពីលោកអ្នកមានគុណ។

លោកបន្តទៀតថា ជាកិច្ចតបឆ្លើយគឺលោកអ្នកមានគុណរមែងតែងតែឱ្យមកវិញនូវអាំងប៉ាវព៌ណក្រហម មានប្រាក់កាសតាមតិច តាមច្រើននៅក្នុងនោះជានិម្មិតរូបនៃការប្រសិទ្ធិពរជ័យ សិរីវិបុលសុខដល់កូន ដល់ចៅតទៅឆ្នាំថ្មីជាមួយនឹងពាក្យទូន្មានប្រៀនប្រដៅផ្សេងៗដូច្នេះការឱ្យ” អាំងប៉ាវ ” មិនមែនជាការតបឆ្លើយទៅនឹងការសុំឬត្រូវតែសុំនោះទេ។ តែចំពោះចិនឆៅវិញមិនដឹងថាប្រពៃណីនេះវាយ៉ាងណាទេ?៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម