ជីវិតកម្សាន្ដ
នៅក្រៅសាច់រឿង តួសម្ដែង «Squid Game 2» សុទ្ធតែជាប់ក្នុងបញ្ជីអ្នកមានទ្រព្យរាប់លានដុល្លារ
រដូវកាលទី២ នៃភាពយន្ត «Squid Game 2» បានបំបែកកំណត់ត្រាទាំងអស់ ប៉ុន្តែផ្ទុយពីជោគវាសនាសោកនាដកម្មរបស់តួសម្ដែងនៅលើកញ្ចក់ទូរទស្សន៍ តារាប៉ុន្មានដួងនោះកំពុងរកលុយក្នុងជីវិតពិតយ៉ាងសស្រាក់ស្រាំបំផុត។
មិនតែប៉ុណ្ណោះ Squid Game មិនត្រឹមតែល្បីល្បាញលើពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភាពយន្តដែលជួយផ្នែកសេដ្ឋកិច្ចក្នងប្រទែសកូរ៉េផងដែរ។ យោងតាម Bloomberg ជាមួយនឹងការចំណាយលើការផលិតត្រឹមតែ ២១.៤ លានដុល្លារ រដូវកាលដំបូងបានជួយ Netflix រកចំណូលជិត ៩០០ លានដុល្លារ។ ដូច្នេះមិនមានអ្វីភ្ញាក់ផ្អើលទេ ដែលតារាខាងក្រោមនេះទទួលបានប្រាក់ខែខ្ពស់កប់ពពក ជាមួយនឹងការបន្តជោគជ័យនៃវគ្គ២។
១. Lee Byung-hun តួ Front Man ដ៏អាថ៌កំបាំង មានទ្រព្យសម្បត្តិ – ២០ លានដុល្លារ

ដោយតួជា Front Man ដ៏អាថ៌កំបាំងក្នុងរឿង Squid Game ជាមួយនឹងតួនាទីដ៏គួរឲ្យចាប់អារម្មណ៍ បាននាំ Lee Byung-hun ទទួលបានតំណែងកំពូលក្នុងបញ្ជីអ្នកមានរបស់តួសម្តែង។ ជាមួយនឹងបទពិសោធន៍ជាង ៣០ ឆ្នាំនៅក្នុងឧស្សាហកម្មកម្សាន្ត គាត់មិនត្រឹមតែក្លាយជាតារាជាប់កិច្ចសន្យាភាពយន្តដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ជាអ្នកមានទ្រព្យសម្បត្តិដ៏ច្រើនលើសលុបម្នាក់ដែរ។
រាប់ចាប់តាំំងពីគម្រោងល្បីៗរបស់ហូលីវូដ រហូតដល់តំណាងឲ្យម៉ាកសម្លៀកបំពាក់ប្រណីតដូចជា Prada និង Sony តារាប្រុសវ័យ៥៤ឆ្នាំក៏ជាវិនិយោគិនដ៏ឆ្លាតវៃផងដែរ ជាម្ចាស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Project B ដែលជាផ្ទះវីឡាកម្ពស់១៦ ជាន់នៅទីក្រុងសេអ៊ូល និងផ្ទះតម្លៃ ២ លានដុល្លារ នៅជិតហូលីវូដ។ គាត់ថែមទាំងមានក្រុមហ៊ុនគ្រប់គ្រងដ៏ជោគជ័យ BH Entertainment និងហាង BHNC ផងដែរ។
២. Gong Yoo តួសម្ដែងលេចធ្លោនៃការផ្សាយពាណិជ្ជកម្ម មានទ្រព្យសម្បត្តិ – ១៤ លានដុល្លារ

ជាមួយនឹងអាជីពសម្ដែងដែលមានរយៈពេលជាង២ទសវត្សរ៍ Gong Yoo បានបន្សល់ទុកនូវចំណាប់អារម្មណ៍ ចំពោះទស្សនិកជនតាមរយៈស្នាដៃល្បី ៗ ជាច្រើនដូចជា Train to Busan និង Goblin ។ គាត់ក៏បុសរសង្ហាតំណាងឲ្យយីហោធំៗរបស់ Louis Vuitton, Tom Ford Beauty, Chanel, New Balance ដែលនាំមកនូវប្រាក់ចំណូលយ៉ាងច្រើន។ តារាប្រុសក៏មានផ្ទះជួលតម្លៃ ៨ លានដុល្លារនៅទីក្រុងសេអ៊ូល ដែលជាផ្ទះវិស្សមកាលតម្លៃ ៥៣៧,០០០ដុល្លារ និងជាកន្លែងប្រមូលផ្តុំរថយន្តទំនើបក្នុងក្តីស្រមៃដូចជា Porsche 911, Mercedes-Benz S-Class, Kia Cadenza ។
៣. Lee Jung-jae អ្នកលេងល្អបំផុត មានទ្រព្យសម្បត្តិ – ១២លានដុល្លារ

មុនពេលថតរឿង Squid Game តារាប្រុស Lee Jung-jae មានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងឧស្សាហកម្មភាពយន្តកូរ៉េស្រាប់ទៅហើយ។ តួនាទីរបស់ Seong Gi-hun បានធ្វើឲ្យអាជីពរបស់គាត់ឈានដល់កម្រិតថ្មី ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពជាបន្តបន្ទាប់។
Lee Jung-jae ក៏ត្រូវបានគេនិយាយថា ទទួលបានប្រាក់ ២៤៨,០០០ ដុល្លារក្នុងមួយវគ្គសម្រាប់រដូវកាលទី ១ ហើយថែមទាំងទាមទារប្រាក់ខែ ១ លានដុល្លារក្នុងមួយវគ្គសម្រាប់រដូវកាលទី២ ផងដែរ។ គាត់ក៏បានចាប់ដៃគ្នាជាមួយ Gucci ដែលជាសហកម្មសិទ្ធិរបស់ក្រុមហ៊ុន Artist និងកាន់កាប់អចលនទ្រព្យដែលមានតម្លៃជិត ៤០ លានដុល្លារឯណោះ។
៤. TOP: តួនាទី Rapper មានទ្រព្យសម្បត្តិ – ១២លានដុល្លារ

ការវិលត្រឡប់ដែលមិននឹកស្មានដល់របស់ T.O.P ក្នុងរឿង Squid Game វគ្គ២ បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង។ សមាជិក BigBang រូបនេះ មិនត្រឹមតែជាតារារ៉េបដែលមានទេពកោសល្យប៉ុណ្ណោះទេ ថែមទាំងជាតារាសម្តែងដែលលេចធ្លោផងដែរ។ គាត់មានផ្ទះចំនួន ៣ រួមទាំងផ្ទះចំនួន ២.៦ លានដុល្លារនៅទីក្រុងសេអ៊ូលជាមួយនឹងការប្រមូលសិល្បៈដ៏ធំនាពេលកន្លងមក។
លើសពីនេះ T.O.P ក៏ជាស្តេចនៃការផ្សាយពាណិជ្ជកម្មផងដែរ ដោយរកចំណូលបាន ៥០០០,០០០ ដុល្លារសម្រាប់កិច្ចសន្យារយៈពេល ៦ ខែ និងទ្វេដងសម្រាប់កិច្ចសន្យារយៈពេល ១ ឆ្នាំ។ ដោយមានអ្នកតាមដានជាង ១៩លាននាក់នៅលើ Instagram TOP ក៏រកបានប្រាក់យ៉ាងច្រើនពីកិច្ចសន្យាម៉ាកយីហោផងដែរ។
៥. Park Gyu-young មានទ្រព្យសម្បត្តិ– ៥ លានដុល្លារ

Park Gyu-young បានយកឈ្នះទស្សនិកជនជាមួយនឹងការសម្តែងចម្រុះរបស់នាងក្នុងនាមជាតួអ្នកបាញ់លេខ ០១១ នៅក្នុងវគ្គ២។ តារាស្រីវ័យក្មេងរូបនេះបានលេចមុខក្នុងខ្សែភាពយន្តល្បីៗជាច្រើនដូចជា It’s Okay to Not Be Okay និង Sweet Home ។ នាងគឺជាទូតសុឆន្ទៈរបស់ Gucci ដោយសហការជាមួយ Tiffany and Co. និងម៉ាកគ្រឿងសំអាងធំៗជាច្រើន ដែលនាំមកនូវទ្រព្យសម្បត្តិចំនួន ៥លានដុល្លារ។
៦. Park Sung-hoon: បុរសកែភេទដ៏មានទេពកោសល្យ ដែលមានទ្រព្យសម្បត្តិ – ៣លានដុល្លារ

ថ្វីដ្បិតតែថា Park Sung-hoon រងនូវភាពចម្រូងចម្រាសជាមួយនឹងតួនាទីជា Hyun Ju ប៉ុន្តែយ៉ាងណាលោកបានបញ្ជាក់ជំហរផ្ទាល់ខ្លួននៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។ តារាប្រុសបានទិញអាផាតមិនតម្លៃ ១.៤ លានដុល្លារនៅតំបន់លំនៅឋានដ៏ធំនៃទីក្រុង Seongdong-gu។ លោកក៏ជាមុខមាត់របស់ម៉ាកម៉ូដលំដាប់ខ្ពស់ជាច្រើនដូចជា Valentino, YSL និង Gucci។
៧. Wi Ha-joon: តួអង្គប៉ូលិសសង្ហា ដែលមានទ្រព្យសម្បត្តិ – ៣លានដុល្លារ
ទោះបីជាតួអង្គប៉ូលិសត់នៅក្នុង Squid Game 2 បង្កឲ្យមានភាពចម្រូងចម្រាសជាច្រើនក៏ដោយ ក៏វាមិនអាចប្រកែកបានថា Wi Ha-joon បានក្លាយជាតួប្រុសដែលគេស្វែងរកច្រើនបំផុត។ ជាមួយនឹងរូបរាងដ៏សង្ហា និងការសម្ដែងដ៏គួរឲ្យចាប់អារម្មណ៍ គាត់មិនត្រឹមតែបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តល្បីៗដូចជា Little Women និង Gonjiam: Haunted Asylum ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ជាមុខមាត់គួរឲ្យទុកចិត្តសម្រាប់ម៉ាកយីហោជាច្រើនផងដែរ។
តារាប្រុសវ័យ ៣៣ឆ្នាំ សហការជាមួយម៉ាកល្បីៗជាច្រើនដូចជា Louis Vuitton, Prada, TAG Heuer ហើយត្រូវបានតែងតាំងជាទូតសុឆន្ទៈតំណាងឲ្យម៉ាកយីហោពិភពលោករបស់ TAG Heuer បន្ទាប់ពីជោគជ័យក្នុងរឿង Squid Game វគ្គ២៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ អ្នកគាំទ្រខកចិត្តដែល «Squid Game 2» មិនទទួលពាន Golden Globe នៅអាមេរិក ដូចការគ្រោងទុក

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២២ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ចរាចរណ៍៤៥ នាទីutes ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក