Connect with us

ជីវិតកម្សាន្ដ

ក្រោយ​បែកផ្លូវ​ជាមួយ​ប្រពន្ធ! ​Kelly ​ប្រាប់​ត្រង់​ៗ​ថា ​ផ្លូវ​ចិត្ត​ពេល​នេះ​កំពុង​​ទ្រុឌទ្រោមខ្លាំង

បានផុស

នៅ

Kelly Tanapat និងភរិយាវ័យក្មេងរូបស្រស់បានចាប់ដៃនិងរស់នៅជាមួយគ្នាជាប្ដីប្រពន្ធកាលពីចុងឆ្នាំ២០១៨ បើគិតមកដល់​ពេ​ល​នេះ​មានរយៈពេលជិត៣ឆ្នាំហើយ។ ប៉ុន្តែមកដល់ពេលនេះ ចំណងចងផ្អោបគ្នារបស់តារាសម្ដែងលោក Kelly និងភរិយា បាន​ប​ញ្ចប់​​ដាច់ស្រេចទៅហើយ។ នេះបើតាមការបញ្ជាក់តារាប្រុសខាងលើ បន្ទាប់ពីមាន​ផ្ទុះព័ត៌មានអំពីការបែកបាក់គ្នារបស់​លោ​ក​កាល​ពី​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកដល់ថ្ងៃទី១៧ ខែមីនាម្សិលមិញ មានឱកាសបានជួបអ្នកសារព័ត៌មានជាថ្មីម្ដងទៀត Kelly ក៏បានបកស្រាយបន្ធែមជុំវិញរឿងរ៉ាវ​បែក​បាក់ស្នេហ៍នេះ។ តារាថៃខាងលើក៏បានបង្ហើបពីអារម្មណ៍របស់លោកថា ស្ថានភាពផ្លូវចិត្តនាពេលនេះ​កំពុងតែទ្រុឌទ្រោមខ្លាំង​។ មិនទាន់រួចរាល់សម្រាប់ការបន្តដំណើរទៅមុខទៀតនោះទេ ។ ប៉ុន្តែយ៉ាងណា  Kelly បន្ថែមថា ខ្ញុំមិនសោកស្តាយអតី​ត​កាល​ទេ ព្រោះនៅមានរឿងល្អៗជាច្រើនទៀត។

គួរបញ្ជាក់ថាការបែកបាក់គ្នារវាងលោក Kelly និងភរិយា ត្រូវបានតារាសម្ដែងប្រុសរូបនេះបើកចំហរមូលហេតុថា ជាការរស់នៅមិ​ន​ចុះ​​សម្រុងគ្នា និងអាចមកពីកត្តាគម្លាតអាយុខុសគ្នាខ្លាំងរវាងអ្នកទាំងពីរផងដែរ ហើយអ្វីដែលសំខាន់ពិតជាមិនមាន​ពាក់ព័ន្ធនឹង​ប​ញ្ហាជ​ន​ទី៣នោះទេ៕

អត្ថបទផ្ដល់ដោយ៖ Porman

ចុចអាន៖Cris Horwang លេង​មួយ​ឈុត​នេះ​ ស៊ិចស៊ី​អស់​ស្ទះ!

ចុចអាន៖សមត្ថភាពពេញខ្លួនស្រាប់! តារាស្រីថៃ ១០រូប ផ្តាច់ខ្លួនធ្វើជាតារាឯករាជ្យ យ៉ាងរំភើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម