Connect with us

ជីវិតកម្សាន្ដ

Zhao Lusi បង្ហាញមុខជាថ្មី ក្រោយសំងំព្យាបាលជំងឺធ្លាក់ទឹកចិត្តជិត១ខែ

បានផុស

នៅ

Zhao Lusi បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយរបស់យីហោភេសជ្ជៈប្រូតេអ៊ីន ដែលនាងជាអ្នកនាំពាក្យពិភពលោក ដោយបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែមករា នៅទីក្រុង Chengdu ប្រទេសចិន។ កម្មវិធី​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​រហូត​មក​ដល់​ពេល​នេះ ដោយសារ​បញ្ហា​សុខភាព​របស់​តារា​សម្ដែង។

យោងតាមគេហទំព័រ Weibo បានបង្ហាញវត្តមាននាងវិលត្រឡប់ចូលធ្វើការវិញជាលើកដំបូង បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងត្រូវផ្អាកការថតរឿង Lover ដើម្បីព្យាបាលជំងឺធ្លាក់ទឹកចិត្ត Zhao Lusi បញ្ចេញទឹកមុខស្រស់ស្រាយ និងសាទរជាមួយអ្នកគាំទ្រ។

ទន្ទឹមនោះ យោងតាម ​​getdaytrends ពាក្យគន្លឹះ Welcome back Rosy ដើម្បីអបអរសាទរការត្រឡប់មកវិញរបស់នាងបានជាប់ចំណាត់ថ្នាក់ទី ២៣ នៅក្នុងចំណាត់ថ្នាក់និន្នាការសកល។

នៅថ្ងៃទី ០១ ខែមករា នៅលើ Weibo តារាស្រីវ័យ២៦ឆ្នាំ បានប្រកាសជាសាធារណៈអំពីស្ថានភាពសុខភាពរបស់នាង។ នៅឆ្នាំ ២០២១ នាងមានអារម្មណ៍ថា​ មានសត្វល្អិតវារនៅលើខ្លួន រាងកាយរបស់នាងមានអារម្មណ៍ថាដូចជាត្រូវបានចាក់ដោយម្ជុល។ មាន​ពេល​មួយ​ដែល​តារា​សម្ដែង​រូប​នេះ​ហត់​នឿយ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ដោយ​មាន​ទម្ងន់​មិន​ដល់ ៣៨ គីឡូក្រាមនោះទេ។ ទោះជាលេបថ្នាំ និងចាក់ថ្នាំតាមវេជ្ជបញ្ជាក៏ដោយ ក៏ស្ថានភាពរបស់នាងមិនប្រសើរឡើងដែរ។

ថ្វីដ្បិតែនាងមានសុខភាពមិនល្អក៏ដោយ Zhao Lusi បានទទួលយកការងារដែលមានកម្លាំងខ្លាំង ព្រោះខ្លាចគេរិះគន់ និងស្តីបន្ទោសថា ខ្ជិល និងគ្មានវិជ្ជាជីវៈជាតួសម្ដែង។ នាង​មិន​បាន​ប្រាប់​នរណា​ម្នាក់​អំពី​ទុក្ខ​លំបាកផ្ទាល់ខ្លួនទេ ព្រោះ​ខ្លាច​ធ្វើ​ឲ្យគ្រួសារ មិត្តភ័ក្តិ និង​អ្នកគាំទ្រ​ខកចិត្ត ដែល​នាំ​ឲ្យមាន​ជំងឺ​វិកលចរិត (ស្ថានភាព​សុខភាព​ផ្លូវចិត្ត​ដែល​មាន​ការ​ផ្តាច់​ទំនាក់ទំនង​រវាង​គំនិត អារម្មណ៍ បរិយាកាស អាកប្បកិរិយា និង​ការ​យល់​ដឹង)។

បន្ទាប់ពីបានជួបគ្រូពេទ្យ និងជ្រើសរើសនិយាយអំពីជំងឺ តារាស្រីចិនរូបនេះឃើញថា ជំងឺធ្លាក់ទឹកចិត្តលែងជារឿងគួរឲ្យខ្លាចដូចពីមុនទៀតហើយ។ នាងលេងភ្លេង លាបពណ៌ បើកហាងនំប៉័ង ចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងជួយជនពិការ ដើម្បីស្តារសុខភាពផ្លូវចិត្តឡើងវិញ។ Global Times បានរាយការណ៍នៅថ្ងៃទី ២៤ ខែមករាថា​ Zhao Lusi កំពុងទទួលការព្យាបាលរយៈពេល ៤ ខែហើយបានសម្រាករយៈពេល ១ ខែហើយជាមួយនឹងស្ថានភាពមានភាពប្រសើរឡើង។

គួរជម្រាបជូនថា Zhao Lusi អាយុ ២៧ ឆ្នាំគឺជាតារាសម្តែងលេចធ្លោបំផុតនៅលើកញ្ចក់ទូរទស្សន៍ចិនដោយបានសម្ដែងក្នុងខ្សែភាពយន្ត Oh My Emperor, Legend of Chen Qianqian និង The Radiant Star ។ នៅពេលនាងចាប់ផ្តើមអាជីពដំបូង អ្នកគាំទ្រជាច្រើនបានហៅនាងថាតុក្កតាបុរាណ ដោយសាររូបភាពផ្អែមល្ហែមរបស់នាងនៅលើកញ្ចក់អេក្រង់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ តួអាចែវិលមកអាជីពវិញ ក្រោយបាត់មុខ៦ឆ្នាំពីវិស័យភាពយន្តចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣៦ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៥១ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម