ជីវិតកម្សាន្ដ
ជនភៀសខ្លួនកូរ៉េខាងជើង ប្រាប់រឿងរ៉ាវពិតដូចនឹងភាពយន្ត «Crash Landing on You»
រឿងភាគមនោសញ្ចេតនារបស់ប៉ុស្ត៍ទូរទស្សន៍ tvN ក្រោមចំណងជើងថា «Crash Landing on You» ដែលចួលរួមសម្ដែងដោយ Son Ye Jin និង Hyun ធ្លាប់ទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង។ យ៉ាងណា នៅលើវគ្គចុងក្រោយនៃកម្មវិធីចម្រុះ Boss in the Mirror អតីតពលរដ្ឋកូរ៉េខាងជើងជាច្រើននាក់ដែលបានភៀសខ្លួនទៅកូរ៉េខាងត្បូងចែករំលែកព័ត៌មានលម្អិតអំពីការរត់គេចខ្លួនរបស់ពួកគេថាមិនខុសគ្នានឹងភាពយន្តដែលគេសម្ដែងទេ។
រឿងរ៉ាវមួយរបស់ជនភៀសខ្លួនកូរ៉េខាងជើង Kim Seo Ah បានធ្វើឲ្យគណៈកម្មាការស្ញប់ស្ញែង នៅពេលនាងរៀបរាប់លម្អិតអំពីការរត់គេចខ្លួន ដែលជួយដោយស្វាមីកូរ៉េខាងត្បូង។ ពេលនោះ នាងកំពុងធ្វើការនៅភោជនីយដ្ឋានខ្មែរក្នុងប្រទេសកូរ៉េខាងជើង ជាការងារដែលនាងត្រូវឆ្លងកាត់ការប្រឡងយកអត្រាជោគជ័យ ១០០:១ ដើម្បីទទួលបាន។
នាងបានពន្យល់ថា ដើម្បីក្លាយជាអ្នកបម្រើ និងសម្តែងនៅភោជនីយដ្ឋានបែបនេះ អ្នកត្រូវតែមានកម្ពស់លើសពី ១ម៉ែត្រនិង ៦៥ សង់ទីម៉ែត្រ មានទម្រង់មុខស្អាត ហើយមិនបានធ្វើការវះកាត់កែសម្ផស្សណាមួយឡើយ។ បន្ទាប់ពីត្រូវបានជ្រើសរើស អ្នកនឹងត្រូវឆ្លងកាត់ការបណ្តុះបណ្តាលការអនុវត្តរយៈពេលមួយឆ្នាំ។ Kim Seo Ah ពេលនោះកំពុងធ្វើការនៅភោជនីយដ្ឋានដ៏ល្បីមួយ ហើយគេហៅថា Kim Tae Hee របស់កូរ៉េខាងជើង ដោយបញ្ជាក់ពីប្រជាប្រិយភាពរបស់នាង។
Kim Seo Ah បាននិយាយបន្តថា ក្នុងពេលរត់គេចចេញពីកូរ៉េខាងជើង នាងបានធ្លាក់ពីលើដំបូលនៅជាន់ទី ៣ នៃភោជនីយដ្ឋានរបស់នាង។ នាពេលនោះ ប្តីរបស់នាងដែលបច្ចុប្បន្នជាជនជាតិកូរ៉េខាងត្បូង បានឲ្យនាងចូលក្នុងរថយន្តជួយនាងឲ្យរត់គេចខ្លួនបានជោគជ័យ តើអាចមានជីវិតមករស់នៅលើទឹកដីកូរ៉េខាងត្បូង។
យ៉ាងណាមិញ តាមរយៈការស្ដាប់នូវរឿងរ៉ាវរបស់ជនភៀសខ្លួនរួចមក នេះបានធ្វើឲ្យអ្នកទស្សនាឃ្លិបជាច្រើនស្ងប់ស្ងែងនៅភាពក្លាហាននិងការតស៊ូរបស់នាង។ អ្នកខ្លះបានបញ្ចេញមតិថាសាច់រឿងរបស់នាងបានធ្វើឲ្យពួកគេនឹកឃើញដល់រឿងភាគដ៏ពេញនិយម «Crash Landing on You» ដែលនិយាយអំពីស្នេហារបស់ពាណិជ្ជករកូរ៉េខាងត្បូង និងទាហានកូរ៉េខាងជើង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ពីទ្រនំផ្សេងគ្នាមែនពិត តែតារាកូរ៉េ៤រូប ស្និទ្ធស្នាលខ្លាំងលើឆាកនៅ បារាំង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ