ជីវិតកម្សាន្ដ
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
ទស្សនិកជននិងអ្នកនិយមតាមដានព័ត៌មានបានបង្ហាញការភ្ញាក់ផ្អើលហើយរន្ធត់ចិត្តគ្រប់គ្នា បន្ទាប់ពីទទួលដំណឹងថាកញ្ញា ថាណា ពិធីការិនីអានព័ត៌មានពេលព្រឹកដ៏ល្បីនៅ CTN និង CNC បានទទួលមរណភាពដោយសារជំងឺមហារីក។
បើតាមការបង្ហោះលើបណ្ដាញសង្គមរបស់ CNC TV នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា បានទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ ដោយរោគាពាធ កាលពីយប់អាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ នាមន្ទីរពេទ្យក្រុងបាងកក ប្រទេសថៃ។
CNC TV បានចាត់ទុកការបាត់បង់កញ្ញា នូ មៈនេត្រអាថាណ្ណា គឺជាការបាត់បង់នូវធនធនមនុស្សដ៏សំខាន់សម្រាប់ក្រុមហ៊ុន CBS ហើយក៏ជាការបាត់បង់នូវបញ្ញាវន្តដ៏ឆ្នើមក្នុងវិស័យសារព័ត៌មាន។

បងស្រីរបស់កញ្ញា អាថាណ្ណា បានបង្ហោះលើហ្វេសបុកឈ្មោះ MaDa PH ថា ប្អូនស្រីរបស់អ្នកស្រីបានទទួលមរណភាពដោយសារជំងឺមហារីក។ សពរបស់កញ្ញា មៈនេត្រអាថាណ្ណា នឹងត្រូវបញ្ជូនមកដល់ផ្ទះវិញនៅថ្ងៃទី៣១ ខែមករា ហើយពិធីបុណ្យនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៥។
ផ្អែកតាមការឲ្យដឹងពីគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ភ្ជាប់រូបភាពមួយសន្លឹកថា៖ «ស្រីស្អាតក្នុងបេះរបស់បងជាប្អូនជាមិត្តដ៏ល្អសែនល្អជាទីប្រឹក្សារបស់បងជាកំលាំងចិត្តជាអ្នកមានគុណ លាហើយប្អូនសម្លាញ់លាគ្មានថ្ងៃត្រឡប់។ [..] មនុសុ្សល្អរបស់បងអើយដឹងទេថា បងនឹកដឹងទេថាបងឈឺប៉ុណ្ណាក្មេងល្អរបស់បងពាក្យសន្យាថា យើងនឹងដើរលេងជាមួយគ្នារលាយហើយប្អូនទៅចោលបងហើយ ហេតុអី្វទៅ? សូមឲ្យប្អូនបានស្ងប់សុខកើតជាតិណាៗជួបតែមនុស្សល្អ អាវែងសុខភាពល្អណាអូនណា Thana Nou »។

កញ្ញា នូ មៈនេត្រអាថាណ្ណា បានចូលបម្រើការងារនៅក្រុមហ៊ុន CBS នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៩ ក្នុងតួនាទីជាពិធីការនីនៃកម្មវិធីព័ត៌មានពេលព្រឹក។ CNC បានកត់សម្គាល់ផងដែរថាក្នុងនាមជាពិធីការនីមួយរូប កញ្ញា នូ មៈនេត្រអាថាណ្ណា បានបំពេញការងារយ៉ាងល្អ ទទួលបានការគោរពស្រលាញ់ និងកោតសរសើរពីបុគ្គលិកគ្រប់ផ្នែក ព្រមទាំងបានការគាំទ្រពីសំណាក់ទស្សនិកជន៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ