Connect with us

ជីវិតកម្សាន្ដ

នេនទុំ សម្រេចចេញបទ “ជីវិតអ្នកសិល្ប:” ក្រោយផ្ទុះរឿងម្ចាស់ផលិតកម្មកេងប្រវ័ញ្ចកម្លាំងញើសឈាមសិល្បករ

បានផុស

នៅ

ដោយសង្កេតឃើញអំឡុងមួយរយ:នេះបានផ្ទុះនូវរឿងរ៉ាវពាក់ព័ន្ធអ្នកសិល្ប:ខ្មែរមួយចំនួនទម្លាយនិងត្អូញត្អែរជុំវិញ ម្ចាស់ផលិតកម្មមួយចំនួន មិនបើកលុយឲ្យហើយថែមទាំងកេងប្រវ័ញ្ចកម្លាំងញើសឈាមជាដើមនោះ តារាចម្រៀងរ៉េប នេនទុំ បានសម្រេចនិពន្ធ និងត្រៀមចេញបទ “ជីវិតអ្នកសិល្ប:” ក្នុងអត្ថន័យរៀបរាប់ពីទុក្ខលំបាករបស់អ្នកសិល្ប:។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត គេសង្កេតឃើញថាថ្មីៗនេះ មានការចាប់អារម្មណ៍ខ្លាំង ក្រោយតារាសម្តែងជើងចាស់ខ្មែរមួយរូប បានចេញមុខត្អូញត្អែរនិងទម្លាយជាបន្តបន្ទាប់ពាក់ព័ន្ធបណ្តាផលិតកម្ម ឬផលិតករមួយចំនួន នៅពេលពួកគេថតសម្តែងចប់មិនព្រមបើកលុយថ្លៃកម្រៃខ្លួនទៅតាមការសន្យា ដោយតួខ្លះទៀតឈានចូលជាឆ្នាំ ក៏ពុំទាន់ទទួលបានលុយទាំងនោះឡើយ។

តាមរយ:បទចម្រៀង “ជីវិតអ្នកសិល្ប:” របស់តារារ៉េប នេនទុំ ទើបតែចេញឃ្លីបខ្លីបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនេះដែរ យើងសង្កើតឃើញមានអ្នកគាំទ្រមួយចំនួនបាននាំគ្នាចាប់អារម្មណ៍ទៅលើអត្ថន័យបទនេះ ដែលច្រៀងរៀបរាប់ពីទុក្ខលំបាករបស់អ្នកសិល្ប:មួយចំនួន ដោយសារតែការមិនឲ្យតម្លៃពីបុគ្គលមួយចំនួនតូច។

ជាក់ស្តែង តារាសម្តែងជើងចាស់អ្នកស្រី រ៉េត រ៉ូស ទម្លាយរឿងរ៉ាវនៃការអន់ចិត្តព្រោះម្ចាស់ផលិតកម្មមិនបើកលុយឲ្យលើកម្រៃថតរឿង។ ក្នុងនោះអ្នកស្រីក៏បានផ្តាំ ផ្ញើតួសម្តែងជំនាន់ក្រោយមួយចំនួន ឲ្យមានការប្រុងប្រយ័ត្នចំពោះបណ្តាផលិតករមួយចំនួនតូច ដែលតែងកេងប្រវ័ញ្ចលើកម្លាំងញើសឈាមរបស់អ្នកសិល្ប: ទាំងចាស់និងថ្មី។

ទន្ទឹមគ្នានេះ តារាស្រីល្បីឈ្មោះយូរឆ្នាំគឺអ្នកនាង ស្វែង សុជាតា ក៏បានចេញមុខទម្លាយផងរឿងម្ចាស់ផលិកម្មមួយចំនួនដែលមិនឱ្យតម្លៃដល់សិល្បករសិល្បការិនី គឺការមិនព្រមបើកប្រាក់កម្រៃពីកម្លាំងពលកម្មឱ្យតួសម្តែងឡើយ ទាំងដែលថតចប់ដោយខ្លះមានរហូតឆ្នាំជាដើម។ អ្នកនាង ស្វែង សុជាតា បានគាំទ្រឱ្យតារាសម្តែងដែលត្រូវគេកេងចំណេញប្រាក់កម្រៃពីការថត រួមគ្នាបកអាក្រាតចំពោះរឿងនេះផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម