Connect with us

ជីវិតកម្សាន្ដ

Jacquelin ខ្លាចការអញ្ជើញទៅថៃ ក្រោយតួសម្ដែងចិន២រូប ជាប់ក្នុងអន្ទាក់ចាប់ជំរិត

បានផុស

នៅ

តារាសម្ដែងហុងកុង Jacquelin Ch’ng បានលើកឡើងពីការព្រួយបារម្ភអំពីការបោកប្រាស់ដែលអាចកើតមានបន្ទាប់ពីទទួលបានការផ្តល់ជូនការងារទៅប្រទេសថៃ​ ជាពិសេសក្រោយបាត់ខ្លួនតារាសម្តែង Wang Xing និងតារាម៉ូដែល Yang Zeqi នៅពេលពួកគេមកដល់ប្រទេសមួយនេះ។

យោងតាមសារព័ត៌មាន Dimsum Daily តារាសម្ដែងវ័យ៤៤ឆ្នាំបានបង្ហាញនៅលើ Instagram ថា នាងទទួលការអញ្ជើញដែលសរសេរជាភាសាចិនពីភ្នាក់ងារផ្សាយពាណិជ្ជកម្មថៃ។ សំណើនេះបានផ្តល់ ថវិកាជាង១ម៉ឺនដុល្លារ សម្រាប់នាងក្នុងការចូលរួមក្នុងយុទ្ធនាការម៉ាកយីហោឈុតហែលទឹក ដោយផ្តល់សិទ្ធិប្រើប្រាស់ផ្តាច់មុខសម្រាប់រូបថតផ្សព្វផ្សាយក្នុងរយៈពេលប្រាំមួយខែ។ ទីតាំងថតដែលបានស្នើរួមមានភូកេត ឬប៉ាតាយ៉ា។

ទោះបីជាមានការផ្តល់ជូនដ៏ទាក់ទាញក៏ដោយ Ch’ng បានសួរភ្លាមៗអំពីភាពត្រឹមត្រូវរបស់វា ដោយពណ៌នាថាវាគួរឲ្យសង្ស័យ។ នាង​បាន​បញ្ចេញ​ការ​ព្រួយ​បារម្ភ​ផ្ទាល់ខ្លួនតាម​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​សរសេរ​ថា «ពេល​ទទួល​បាន​ការ​អញ្ជើញ​ផ្សាយ​ពាណិជ្ជកម្ម​​ដែល​និយាយ​ពី​ការ​ថត​នៅ​ប្រទេស​ថៃ តើ​ធ្វើ​ដូចម្តេច​ទើប​អាច​កំណត់​បាន​ថា​ពិត ឬ​ក្លែងក្លាយ?

ការបារម្ភរបស់នាងឆ្លុះបញ្ចាំងពីការភ័យខ្លាចកាន់តែខ្លាំងឡើង លើការបោកប្រាស់ដែលផ្តោតលើតួរលេខឧស្សាហកម្មកម្សាន្ត នោះក៏ជាក្តីបារម្ភមួយដែលត្រូវបានគូសបញ្ជាក់ដោយករណីថ្មីៗរបស់ Wang Xing និង Yang Zeqi ។

សូមរម្លឹកថា ករណីចាប់ជំរិតលើតារាសម្ដែងចិន២រូបគឺ Wang Xing និង Yang Zeqi គឺសុទ្ធតែទទួលការអញ្ញើញឲ្យទៅប្រទេសថៃដូចគ្នា។ អ្នកទាំង២បានទៅដល់នាំ​ទៅ​ព្រំដែន​ថៃ-មីយ៉ាន់ម៉ា ក្នុង​ខេត្ត Tak ហើយស្រាប់តែបាត់បងទំនាក់ទំនងជាមួយគ្រួសារ។ យ៉ាងណាមកដល់សពញវថ្ងៃ តារាចិនបានទៅដល់ស្រុកកំណើតវិញរៀងៗខ្លួនហើយដោយកាលណោះប៉ូលិសទៅជួយទាន់ពេលវេលា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម