Connect with us

ជីវិតកម្សាន្ដ

មិននឹកស្មាន! អ្នកស្រុកកោះធំ គាំទ្រគ្រួសារកំពូលតារាចម្រៀង ព្រាប សុវត្ថិ ខ្លាំង ដោយស្នើឱ្យមានវត្តមានកូនលោកទាំង៣ ក្នុងការប្រគំតន្ត្រីក្រោយៗ

បានផុស

នៅ

បណ្តាអ្នកគាំទ្រឧកញ៉ា ព្រាប សុវត្ថិ បានបង្ហាញក្តីរំភើបជាមួយនឹងវត្តមានរបស់កំពូលតារាចម្រៀងរូបនេះ លើឆាកប្រគំតន្ត្រីនៃស្រុកមួយ ក្បែររាជធានីភ្នំពេញ ដោយបានរៀបរាប់ពីក្តីសោមន្យបស់ខ្លួន ក្រោយបានទស្សនា និងស្តាប់លោកបង្ហើរសំនៀងយ៉ាងពីរោះរណ្តំរបស់លោក។

ក្នុងនោះ ក៏មានយុវវ័យដែលជាគាំទ្រ បានចូលរួមបញ្ចេញមតិដែរថា សប្បាយនឹងច្រៀងក្នុងកម្មវិធីប្រគំតន្ត្រីជាមួយកំពូលតារាចម្រៀង ព្រាប សុវត្តិខ្លាំងណាស់ ខណៈខ្លះទៀត បង្ហាញការនឹករលឹកដល់កូនប្រុសទាំង៣ របស់ឧកញ៉ារូបនេះ ដោយចង់ឱ្យកម្មវិធីប្រគំតន្ត្រីនៅស្រុកកោះធំក្រោយៗ​ នាំយកមុនីវណ្ណ មុនីវុឌ្ឍ និងមុនីនាគ មកជាមួយផង។
ការលើកឡើងនេះ គឺបន្ទាប់ពីឧកញ៉ា ព្រាប សុវត្ថិ បានឡើងច្រៀងលើឆាកប្រគំតន្ត្រីមួយ លើទឹកដីនៃស្រុកកោះធំ ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការបញ្ចេញព្រោងព្រាត ភ្ជាប់ជាមួយនឹងវីដេអូសកម្មភាពជាច្រើន របស់តារាចម្រៀងល្បីឈ្មោះ ព្រាប សុវត្តិ សង្កេតឃើញថា ប្រជាប្រិយភាពរបស់លោកសម្រាប់យុវវ័យនៅស្រុកកោះធំនេះ ពិតជាមិនធម្មតា ខណៈលោកបានញុាំងអារម្មណ៍ឱ្យសប្បាយរីករាយនឹងលោក ជាមួយនឹងបទចម្រៀងជាច្រើនបទ។ អ្វីដែលគួរកត់សម្គាល់ ត្រឹមតែបង្ហើរសំនៀងជាមួយប្រយោគដំបូងនៃក្បាលបទចម្រៀង “សែកមន្ត” អ្នកគាំទ្រនាំគ្នាស្រែកហ៊ោខ្ញៀវខ្ញារ និងបន្ទោរតាមផងដែរ។

ឈរលើឆាកតន្ត្រីនៅស្រុកកោះធំ លោកមិនត្រឹមតែអង្រួនយកបានបេះដូងយុវវ័យប៉ុណ្ណោះទេ សូម្បីតែកូនៗដ៏ស្រស់សង្ហារទាំងបីរូបរបស់លោក ក៏មានប្រជាប្រិយភាពសម្រាប់អ្នកគាំទ្រនៅទីនេះផងដែរ ខណៈក្នុងចំណោមនោះ មានអ្នករំលឹកនិងស្នើឱ្យមានវត្តមានជាមួយលោកដែរ ក្នុងការប្រគំលើទឹកស្រុកនេះក្រោយៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម