Connect with us

ជីវិតកម្សាន្ដ

បុគ្គលិកស្រីម្នាក់ ត្រូវ​បណ្តេញ​ចេញ​ពីការងារ ក្រោយ​រិះគន់​ Liu Yifei ធាត់

បានផុស

នៅ

បុគ្គលិក​យីហោ​ម៉ូដ​សម្លៀកបំពាក់​របស់​ចិន​ម្នាក់​ត្រូវ​បាន​ចាប់​បាន​ដោយ​ប្រើ​គណនី​របស់​យីហោ​​ ដើម្បី​វាយប្រហារ​លើតារស្រី Liu Yifei។ ជាលទ្ធផល បុគ្គលនេះត្រូវបានគេបណ្តេញចេញ ដែលបង្កឲ្យមានមតិចម្រុះនៅលើបណ្តាញសង្គម Weibo ។

ឧប្បត្តិហេតុនេះបានចាប់ផ្តើមនៅពេលដែល Liu Yifei ត្រូវបានថតដោយសម្ងាត់ដើរជុំវិញផ្សារទំនើបមួយក្នុងទីក្រុងប៉េកាំង ។ នៅពេលដែលរូបភាពនេះបានរីករាលដាលនៅលើអ៊ីនធឺណិត ខោដែលនាងពាក់ដែលមានតម្លៃ ១,៥៩៥ យន់ (២២០) ត្រូវបានអ្នកគាំទ្រស្វែងរកដោយធ្វើឲ្យផលិតផលនេះជាប់ក្នុងបញ្ជីស្វែងរករបស់ Taobao ។

ក្រោយមក ម៉ាកយីហោម៉ូដសម្លៀកបំពាក់របស់ចិន Le Fame បានឆ្លៀតយកឱកាសនេះភ្លាមៗ ដោយប្រើរូបថតច្បាស់លាស់ដើម្បីផ្សព្វផ្សាយ ដោយដាក់ស្លាកថា ប្រភេទដូចគ្នាទៅនឹង Liu Yifei និងលក់ផលិតផលចំនួន ៣ពាន់ម៉ូដ ។ បន្ទាប់មក ពួកគេបានបន្តដាក់ស្លាកផលិតផលផ្សេងទៀតដែលតារាសម្ដែងស្រីបានប្រើស្រដៀងគ្នា ដោយទទួលបានការលក់ខ្ពស់បំផុត។

យ៉ាងណា កាលពីថ្ងៃទី ២៦ ខែមករា ប្រធានបទមួយក៏បានផ្សាយដែរថា នារីម្នាក់ត្រូវបានបណ្តេញចេញដោយសារការអត្ថាធិប្បាយថា Liu Yifei រាងធាត់បន្តិច ដូច្នេះអ្នកស្លៀកវាស្អាតជាងនាងទៀត។ បានឡើងយ៉ាងលឿនទៅកាន់ទីតាំងស្វែងរកកំពូលនៅលើ Weibo ដោយទាក់ទាញការចាប់អារម្មណ៍ និងការជជែកដេញដោលពីសហគមន៍អនឡាញ។

ក្រោយមក យីហោបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់បុគ្គលិកថា Liu Yifei រាងតូចច្រឡឹង ហើយបានប្រកាសថាបុគ្គលិកនោះត្រូវបានបណ្តេញចេញ ដោយសារតែបុគ្គលិកនៃហាង Le Fame Nanjing ប្រើប្រាស់គណនីបណ្តាញសង្គមផ្ទាល់ខ្លួន (Lefame Nanjing – Anna) ដើម្បីបង្ហោះសេចក្តីថ្លែងការណ៍មិនសមរម្យ អាកប្បកិរិយានេះបានបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍សេវាកម្ម និងបទប្បញ្ញត្តិនៅក្នុងសៀវភៅណែនាំបុគ្គលិករបស់ក្រុមហ៊ុន។

ក្រុមហ៊ុនបានសម្រេចចិត្តបញ្ចប់កិច្ចសន្យាការងារជាមួយបុគ្គលិកនេះ។ សង្ឃឹមថាបុគ្គលិកក្រុមហ៊ុនទាំងអស់នឹងយករឿងនេះធ្វើជាមេរៀន ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សេវាកម្ម ការគោរព និងស្មោះត្រង់ ចំពោះអតិថិជនទាំងអស់ ហើយមិនធ្វើឲ្យមានការខកចិត្តចំពោះទំនុកចិត្តរបស់អតិថិជនម្នាក់ៗឡើយ។

យីហោបន្ទាប់មកបានបង្ហោះលិខិតសុំទោសនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់ខ្លួន​ ចំពោះការអត្ថាធិប្បាយមិនសមរម្យ ដែលធ្វើឡើងដោយបុគ្គលិករបស់ក្រុមហ៊ុនថា តាមរយៈឧប្បត្តិហេតុនេះ យើងដឹងយ៉ាងជ្រាលជ្រៅអំពីសារៈសំខាន់នៃក្រមសីលធម៌ និងអាកប្បកិរិយារបស់បុគ្គលិក។​ ក្រុមហ៊ុនប្តេជ្ញាពង្រឹងការបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពីក្រមសីលធម៌ ជំនាញវិជ្ជាជីវៈ ក៏ដូចជាស្មារតីសេវាកម្មសម្រាប់បុគ្គលិកទាំងអស់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មូលហេតុពិត Huang Xiaoming និង Angelababy លែងលះ ទោះគូស្នេហ៍មិនបានទម្លាយក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម