ជីវិតកម្សាន្ដ
លោក អ៊ុន សិទ្ធា សង្ឃឹមអាចសម្រេចបំណងក្នុងវិស័យសសិល្ប:ឱ្យបានគ្រប់ទម្រង់
ដូចទស្សនិកជនបានដឹងហើយថា តារាសម្តែងសាច់ដុំកង់ៗលោក អ៊ុន សិទ្ធា បានប្រឡូកក្នុងវវិស័យសិល្បៈតាមរយៈដើរម៉ូត សម្ដែងរឿង និងធ្វើជាពិធីករតាមកម្មវិធីផ្សេងៗតាំងពីឆ្នាំ២០០៦ ដែលគិតមកដល់ពេលនេះ មានរយ:ពេលជិត ២០ឆ្នាំហើយ។
តាមរយ:សមត្ថភាពនិងទេពកោសល្យសម្តែងជាច្រើនកន្លងមក លោក អ៊ុន សិទ្ធា ត្រូវបានអ្នកគាំទ្រចាត់ទុកថា លោកគឺជាតារាប្រុសដែលមានភាពលេចធ្លោកលើការសម្តែង ទោះបីជាមួយរយ:ពេលចុងក្រោយនេះ ហាក់ស្ងប់ស្ងាត់ពោលគឺចាប់តាំងពីអ្នកម្តាយនិងលោកឪពុកចេញឋានទៅ។
យ៉ាងណាមិញមុននេះ ស្រាប់តែលោក អ៊ុន សិទ្ធា បានបង្ហើបថា លោកសង្ឃឹមអាចបំពេញបំណងក្នុងវិស័យសសិល្បៈឱ្យបានគ្រប់ទម្រង់ ពិសេសចង់ជួបជាមួយតួអង្គពីរលក្ខណ:ទៀត គឺ(តួគ ថ្លង់ នឹងខ្វាក់)។ លោក អ៊ុន សិទ្ធា បាននិយាយថា បេីនិយាយពីរូបសសម្បត្តិគឺមធ្យមទេតែអាងលេីសមត្ថភាពទេពកោសល្យច្រេីនជាង ថ្វីត្បិតតតែលោកតស៊ូមកដល់ពេលនេះមែន តែលោកនៅមិនទាន់បានបំពេញបំណងខ្លួននៅឡេីយទេ ។
តារាសម្តែងលោក អ៊ុន សិទ្ធា បាននិយាយទៀតថា សង្ឃឹមថាខ្ញុំនឹងនៅមានឱកាសបានបំពេញបំណងរបស់ខ្ញុំ ក្នុងវិស័យសិល្ប:ឱ្យបានគ្រប់ទម្រង់នៃការចង់បានរបស់ខ្ញុំផងចុះ គឺខ្ញុំចង់ជួបជាមួយតួអង្គពីរលក្ខណៈទៀតគឺ(តួគ ថ្លង់ នឹង ខ្វាក់)។ជាការពិតកិត្តិនាមរបស់លោកចាប់ផ្ដើមល្បីសុះសាយ និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន បន្ទាប់ពីលោកបានដើរជាតួអង្គសំខាន់ម្នាក់ក្នុងរឿង “ស្បែកគង់” ព្រមទាំងរឿងខ្នាតធំនិងរឿងភាគដែលបញ្ចាំងលើកញ្ចក់ទូរទស្សន៍ជាច្រើនទៀត៕ អត្ថបទ៖ ចាន់រ៉ា
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក