ជីវិតកម្សាន្ដ
Ahreum អតីតក្រុម T-ara ប្តឹងឧទ្ធរណ៍តបវិញ ក្រោយតុលាការកាត់ទោស៨ ខែ និងព្យួរ២ឆ្នាំ
អតីតសមាជិកក្រុម T-ara Ahreum បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការព្យួរទោសរបស់នាង សម្រាប់ការចោទប្រកាន់ពីបទបំពានលើកុមារ និងការបរិហារកេរ្តិ៍។ នេះបើយោងតាមការចុះផ្សាយពី Allkpop នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៥។
យោងតាមរបាយការណ៍ Ahreum បានដាក់ពាក្យប្តឹងឧទ្ធរណ៍តាមរយៈតំណាងស្របច្បាប់របស់នាង កាលពីថ្ងៃទី ២៣ ខែមករាដោយជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការដំបូង។ កន្លងមក សាខា Ansan នៃតុលាការស្រុក Suwon បានកាត់ទោសអតីតក្រុម T-ara ឲ្យជាប់ពន្ធនាគាររយៈពេល ៨ ខែ ព្យួររយៈពេល២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទបំពានលើកុមារ និងបរិហារកេរ្តិ៍។ នាងក៏ត្រូវបានបញ្ជាឲ្យចូលរួមការអប់រំបង្ការការរំលោភបំពានលើកុមាររយៈពេល ៤០ ម៉ោងផងដែរ។
មិនតែប៉ុណ្ណោះ Ahreum បានចោទប្រកាន់ថា អតីតស្វាមីរបស់នាង បានប្រព្រឹត្តអំពើហឹង្សាលើកូនរបស់ពួកគេក្នុងអំឡុងពេលរៀបការ។ ជាការឆ្លើយតប អតីតស្វាមីបានដាក់ពាក្យបណ្តឹងកាលពីខែកុម្ភៈឆ្នាំមុនប្រឆាំងនឹងនាង ព្រមទាំងម្តាយរបស់នាង ដោយចោទប្រកាន់ពួកគេពីបទរំលោភលើច្បាប់សុខុមាលភាពកុមារ (ការរំលោភបំពាន និងការមិនយកចិត្តទុកដាក់លើកុមារ) និងប្រព្រឹត្តិអំពើចាប់ពង្រត់ និងបោះបង់ចោលអនីតិជន។
ក្រោយមក នៅថ្ងៃទី ១៦ ខែមករា Ahreum ត្រូវបានកាត់ទោសពីបទចាប់ពង្រត់អនីតិជន និងបំពានច្បាប់ស្តីពីការលើកកម្ពស់ការប្រើប្រាស់បណ្តាញទំនាក់ទំនង និងការការពារព័ត៌មាន (បរិហារកេរ្តិ៍)។ នាងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ ខែជាមួយនឹងការព្យួររយៈពេល ២ ឆ្នាំ។ ម្តាយរបស់នាងក៏បានទទួលទោសដាក់ពន្ធនាគារ៤ខែព្យួរ១ឆ្នាំផងដែរចំពោះបទចោទពាក់ព័ន្ធ។
គួរបញ្ចាក់ដែរថា Ahreum បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុម T-ara ប៉ុន្តែបានចាកចេញពីក្រុមនៅឆ្នាំ ២០១៣ ។ នាងបានរៀបការម្តងទៀតនៅឆ្នាំ ២០១៩ បន្ទាប់ពីលែងលះជាមួយប្តីដំបូងរបស់នាង ដែលនាងមានកូនប្រុសពីរនាក់។ កាលពីឆ្នាំមុន នាងបានប្រកាសពីកំណើតកូនទីបី បន្ទាប់មកមានដំណឹងនៃការមានផ្ទៃពោះលើកទីបួនរបស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Soo-hyun បដិសេធពាក្យចចាមអារ៉ាមស្នេហាជាមួយតួឯកស្រីក្នុងរឿង «Queen of Tears»

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ