ជីវិតកម្សាន្ដ
Jisoo ចុះកុងត្រាជាមួយ Warner Records ត្រៀមចេញអាល់ប៊ុមទោលជាថ្មី
ទីភ្នាក់ងារព័ត៌មានបរទេស MUSIC CONNECTION បានរាយការណ៍ថា JISOO សមាជិកក្រុម BLACKPINK បានប្រកាសជាផ្លូវការនូវកិច្ចសន្យាទោល ជាមួយនឹងស្លាកសញ្ញាតន្ត្រីដ៏ធំបំផុតរបស់ពិភពលោក Warner Records ដោយត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមឆ្នាំថ្មី ដោយការប្រកាសព័ត៌មានលម្អិតអំពីអាល់ប៊ុមទោលខ្នាតតូចដំបូងគេដែលមានឈ្មោះថា AMORTAGE គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១៤ ខែកុម្ភៈ។
លោក Aaron Bay-Schuck នាយកប្រតិបត្តិ និងជាសហប្រធាននៃក្រុមហ៊ុន Warner Records បាននិយាយថា «គ្មានអ្វីគួរឲ្យសង្ស័យទេ Jisoo គឺជាតារាដ៏ធំបំផុតមួយនៅក្នុងពិភពលោក ហើយយើងក៏គ្មានការងឿងឆ្ងល់ដែរថា អាជីពទោលរបស់នាងនឹងកាន់តែមានឥទ្ធិពល ថាមពល ចំណង់ចំណូលចិត្ត និងសិល្បៈ Jisoo នាំឲ្យតន្ត្រីរបស់នាងស្ថិតក្នុងកម្រិតមួយទៀត។ មិនតែប៉ុណ្ណោះ តន្ត្រីរបស់នាងបានឆ្លងផុតវប្បធម៌ ហើយ Tom Corson (COO និងជាសហប្រធាននៃ Warner Records) និងខ្ញុំ រួមជាមួយនឹងក្រុមទាំងមូល មានសេចក្តីរំភើបរីករាយដែលបានចូលរួមជាមួយ Jisoo នៅពេលដែលនាងបន្តបង្កើតប្រវត្តិសាស្ត្រ និងលើកទឹកចិត្តមនុស្សរាប់លាននាក់ជុំវិញពិភពលោក`»។
ទន្ទឹមនោះដែរ តារាស្រី Jisoo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំរំភើបចំពោះយុគសម័យថ្មីនេះ និងការបន្តដំណើរតន្ត្រីរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំទើបតែចាប់ផ្តើម ហើយខ្ញុំចង់អរគុណ BLINKs សម្រាប់ក្តីស្រលាញ់ និងការគាំទ្ររបស់ពួកគេកន្លងមក»។
Jisoo គឺជាសមាជិកចុងក្រោយក្នុងចំណោមសមាជិក Blackpink បួននាក់ដែលបានចុះហត្ថលេខាលើកិច្ចសន្យាទោលនៅខាងក្រៅក្រុម Kpop ដែលត្រូវបានគេចាត់ទុកថាជាក្រុមចម្រៀងស្រីដែលលក់ដាច់បំផុតទូទាំងពិភពលោក។ នៅឆ្នាំ ២០២៣ Blackpink បានប្រកាសពីការបំបែកខ្លួនពីផលិតកម្ម YG Entertainment ដោយបដិសេធមិនបន្តកុងត្រាជាមួយទីភ្នាក់ងារសម្រាប់ការប្រឹងប្រែងទោលរបស់ពួកគេ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Soo-hyun បដិសេធពាក្យចចាមអារ៉ាមស្នេហាជាមួយតួឯកស្រីក្នុងរឿង «Queen of Tears»

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ