Connect with us

ជីវិតកម្សាន្ដ

ផ្អើលហ្វេនតារា Kpop នាំគ្នាប្រើ AI បង្កើតវីដេអូអាសអាភាសជាមួយអាយដលខ្លួន

បានផុស

នៅ

មួយរយៈនេះ តារា K-pop កំពុងតែក្លាយជាគោលដៅ ដែលត្រូវបានអ្នកគាំទ្រស្រមើរស្រម៉ៃជាច្រើន យកពួកគេទៅបង្កើតជារូបភាព និងវីឌេអូផ្សេង តាមរយៈការប្រើប្រាស់ AI និងវីដេអូក្លែងបន្លំយ៉ាងច្រើននៅលើអ៊ីនធឺណិត ហើយបញ្ហាហាក់បីដូចជាកាន់តែអាក្រក់ទៅៗ បើតាមការវិវត្តចុងក្រោយនេះ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អ្នកគាំទ្រ K-Pop ជាច្រើនបានចាប់អារម្មណ៍លើ Trend ដែលជានិន្នាការថ្មី “Disturbing/រំខាន ” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានជាច្រើនប្រភេទ ដែលបង្កើតដោយ AI ។ ជំនួសឱ្យការក្លែងបន្លំតាមរយៈការកែ វីឌេអូ ដែលដាក់លើមុខរបស់ idol ទៅលើរាងកាយរបស់មនុស្សផ្សេងទៀត វីដេអូដែលបានកែសម្រួលទាំងនេះត្រូវបានបង្កើតចេញពីរូបភាព មើលទៅឃើញដូចជាពិតៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាឧទាហរណ៍ បច្ចេកវិទ្យានេះ បានកែសម្រួលរូបថត Selfie មុខកញ្ចក់របស់ Yeonjun សមាជិក TXT ឱ្យទៅជាវីដេអូដែលគាត់ថើបជាមួយអ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់។ វីដេអូស្រដៀងគ្នានេះ ត្រូវបានបង្កើតឡើងដោយអ្នកគាំទ្រ BTS ដោយប្រើរូបភាពពីយុទ្ធនាការ Calvin Klein របស់ Jungkook ។

@sssss.941

#CapCut #jungkook #btsarmy #AI OK APLICACIONES DE AI SIGAN ALIMENTANDO MI ESQUIZOFRENIA 🗣️@AbjkMRstY

♬ som original – Erik ★

វីដេអូទាំងនេះ ត្រូវបានគេបង្ហោះតៗគ្នា បានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភអំពីមាតិកាទាំងនេះ ក្លាយជាការពេញនិយមនៅក្នុងចំណោមអ្នកលេងបណ្ដាញសង្គម។ មនុស្ស​ជា​ច្រើន ​បាន​លើក​ឡើង​ពី​ភាព​មមិនប្រក្រតី​ ដែលវាមាន​ផល​ប៉ះពាល់​យ៉ាងខ្លាំងពាក់ព័ន្ធនឹងសីលធម៌ ខណៈ​ដែល​ពួក​គេ​បាន​ឃើញ​វីដេអូ​ទាំង​នេះ ​ថា​បាន​បំពាន​ទៅដល់សេចក្ដីថ្លៃថ្នូររបស់តារា ក្លាយជាជនរងគ្រោះតាមរយៈរូបភាពមិនសមរម្យ។

ការពេញនិយម ប្រើប្រាស់ AI ថ្មី​នេះ​បាន​បន្ថែម​បញ្ហា​ដល់​ឧស្សាហកម្ម K-Pop ដែល​នៅ​តែ​ជួប​ប្រទះ​នឹង​រូប​អាសអាភាស​ក្លែងក្លាយ​ដែល​បង្កើត​ឡើង​ដោយ​ប្រើ​ប្រាស់មុខ​តារា K-Pop៕

@yeli_editt_

Respuesta a @Nicole CC aquí se los dejo bebas🎀🩷 #tutorial #AI #iphone #fypp

♬ sonido original – ANAYELY🧸🎀🫧

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម