Connect with us

ជីវិតកម្សាន្ដ

Zhao Lusi បដិសេធ​រឿងបាក់ទឹកចិត្ត​ថា ជាការសម្ដែងក្នុងនាមជនរងគ្រោះ

បានផុស

នៅ

នៅល្ងាចថ្ងៃទី ២៩ ខែមករា តារាសម្តែង Zhao Lusi​ បានសរសេរបង្ហោះយ៉ាងវែងនៅលើទំព័រផ្ទាល់ខ្លួន ដោយបដិសេធថា មិនបានប្រើជំងឺដើម្បីផ្សព្វផ្សាយឈ្មោះរបស់នាងទេ។ នាងគ្រាន់តែ​ចង់​ឲ្យសហគមន៍​មាន​ការ​យល់​ដឹង​បន្ថែម​ទៀត​អំពី​ជំងឺ​នេះ និង​អាណិត​អាសូរ​អ្នក​ដែល​មាន​បញ្ហា​ផ្លូវចិត្តតែប៉ុណ្ណោះ។

តារាស្រីវ័យ២៦ឆ្នាំរូបនេះបាននិយាយថា​ ខ្លួនមិនបានដើរតួជាជនរងគ្រោះឡើយ នាងពិតជាមានជំងឺធ្លាក់ទឹកចិត្ត និងសរសៃប្រសាទពិតមែន។ ​Zhao Lusi បញ្ចាក់នៅក្នុង vlog របស់នាងអំពីរការព្យាបាលមួយខែបីថ្ងៃមុនថា «ដោយសារតែខ្ញុំប្រឈមមុខនឹងវាដោយស្ងប់ស្ងាត់ ខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាពីដំណើរការព្យាបាលដ៏សកម្មរបស់ខ្ញុំ។ ប៉ុន្តែវាជាការពិតដែលខ្ញុំបានមើលរំលងអារម្មណ៍មិនស្រួលរបស់អ្នកជំងឺមួយចំនួនដោយអចេតនា។ ខ្ញុំសូមអភ័យទោសដោយស្មោះសម្រាប់រឿងនេះ»។

តួឯកស្រីចិនបានរំឮកពីពេលវេលាមួយ ដែលសុខភាពរបស់នាងកាន់តែយ៉ាប់យ៉ឺន ដោយមានរោគសញ្ញាដូចជា ជំងឺវង្វេងវង្វាន់ និងពិបាកអាន​ ដែលធ្វើឲ្យតារាស្រីមិនអាចបង្ហាញពីអារម្មណ៍ដោយប្រើតាមរយៈពាក្យសម្ដីបាន។ ការ​សរសេរ​បាន​ក្លាយ​ជា​វិធី​របស់​នាង​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ខ្លួន​ឯង​និង​មនុស្ស​ជុំវិញ​ខ្លួន​។ នៅពេលដែលនាងមិនអាចក្រោកឈរ នាងគិតថា ខ្លួនឯងលែងមានប្រយោជន៍ហើយ។ តែយ៉ាងណា អរគុណចំពោះការលើកទឹកចិត្តពីសាច់ញាតិ នាងបានលះបង់គំនិតអវិជ្ជមាន ហើយទទួលយកការព្យាបាលយ៉ាងត្រឹមត្រូវបំផុត។

ទោះជាយ៉ាងណា តារាវ័យក្មេងរូបនេះបានប្រដូច​ការ​ធ្លាក់​ទឹក​ចិត្ត​ទៅ​នឹង​កម្ចី​ដែល​បាត់ ​តែ​ពេល​អ្នក​ជំងឺ​សង​បំណុល។ នៅចុងបញ្ចប់នៃអត្ថបទនាងបានផ្ញើសារថា អារម្មណ៍វិជ្ជមានឬអវិជ្ជមានត្រូវតែទទួលយកនិងយល់ដោយអ្នកជាមុនសិន។ នោះគឺជាវិធីតែមួយគត់ដើម្បីស្រឡាញ់ខ្លួនឯងពិតប្រាកដ ។

កាលពីថ្ងៃទី ២៦ ខែមករា ជំនួយកា​រ​ Zhao Lusi​​ បានបង្ហោះវីដេអូនៃការស្តារនីតិសម្បទារយៈពេលមួយខែរបស់នាង។ នៅក្នុងវីដេអូនោះ នៅថ្ងៃដំបូង នាងបានបាត់បង់ភាសា ហើយត្រូវទាក់ទងជាមួយជំនួយការ ដោយវាយលើទូរស័ព្ទដៃ។ ពេល​រៀន​ដើរ​ដំបូង តារាចិនហាក់ទន់ខ្លួននិងដើរដួល​ច្រើន​ដង។ យ៉ាងណា vlog មួយនោះ បានទាក់ទាញមតិជាង ៤ម៉ឺននាក់ ។ អ្នក​គាំទ្រ​ជា​ច្រើន​និយាយ​ថា​ ពួក​គេ​ មិន​នឹក​ស្មាន​ថានាងបាន​ឆ្លង​កាត់​អ្វី​ទេ”។ ប៉ុន្តែ​មហាជន​ជាច្រើន​ក៏បាន​រិះគន់​តារាស្រី​ថា​ ​ប្រើ​ជំងឺ​របស់ខ្លួន​ដើម្បី​បង្កើន​ក្តី​អាណិតអាសូរ​។ អ្នក​ខ្លះ​ទៀត​ថា ការ​បង្ហោះ​រូប​របស់​នាង​ ធ្វើ​ឲ្យអ្នក​មាន​ជំងឺ​ស្រដៀង​គ្នា​មានអារម្មណ៍មិនស្រួលចិត្ត។

សូមរម្លឹកឡើងវិញថា តួឯកស្រីដែលលេចធ្លោជាងគេនៅលើកញ្ចក់ទូរទស្សន៍ចិន Zhao Lusi​​ ស្រាប់តែធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលព័ត៌មានប្រកាសជាសាធារណៈ អំពីស្ថានភាពសុខភាពនាងថាទទួលរងពីជំងឺ dissociative (ស្ថានភាពសុខភាពផ្លូវចិត្តដែលពាក់ព័ន្ធនឹងការផ្តាច់ទំនាក់ទំនងរវាងគំនិត អារម្មណ៍ បរិយាកាស អាកប្បកិរិយា និងការយល់ឃើញ)។ ​ដោយសារតែតារា​សម្ដែង ​ហត់​នឿយ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ដោយ​មាន​ទម្ងន់​មិន​ដល់ ៣៨ គីឡូក្រាម។ ថ្វីដ្បិតតែនាងមានសុខភាពមិនល្អក៏ដោយ ប៉ុន្តែនៅតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ ព្រោះខ្លាចគេរិះគន់ និងស្តីបន្ទោសថា ខ្ជិលច្រអូស និងគ្មានវិជ្ជាជីវៈក្នុងនាមជាតារាសម្ដែង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Zhao Lusi បង្ហាញមុខជាថ្មី ក្រោយសំងំព្យាបាលជំងឺធ្លាក់ទឹកចិត្តជិត១ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម