Connect with us

ជីវិតកម្សាន្ដ

តួសង្សារចាស់ ROSÉ ត្រូវបានគេរកឃើញរូបថតថើបមាត់គ្នា ជាមួយមនុស្សប្រុស

បានផុស

នៅ

Evan mock ដែលត្រូវបានគេស្គាល់ថាជាតួអង្គសង្សារចាស់ នៅក្នុងវីដេអូចម្រៀង Toxic till the End របស់ ROSÉ កំពុងតែធ្វើឲ្យអ្នកលេងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង តាមរយៈរូបភាពមួយសន្លឹក។ ថ្មីៗនេះ អ្នកនិយមលេងបណ្ដាញអ៉ិនធើណែត បានជីកកកាយឃើញរូបចាស់របស់ Evan និង តារាប្រុស Dominic ដ៏គួរឲ្យភ្ញាក់ផ្អើល។

Evan mock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ២០២២ តារាសម្ដែងប្រុស Evan mock បានបង្ហោះរូបនៅក្នុង Story Instagram ដោយមានការថើបមាត់គ្នាជាមួយ Dominic Fike ដែលជាតារាប្រុសដូចគ្នា។ ជាមួយគ្នានេះដែរ រូបភាពថើបមាត់គ្នានេះ ត្រូវបានគាស់កកាយឃើញសារជាថ្មី កំឡុងពេលដែលអ្នកគាំទ្ររបស់ ROSÉ កំពុងតែសង្ស័យអំពីទំនាក់ទំនងរបស់នាង និង Evan។

ROSÉ និង Evan

យ៉ាងណាមិញ រូបមួយសន្លឹកនេះ បានធ្វើឲ្យអ្នកគាំទ្រមានការអស់ចម្ងល់ខ្លះដែរ ពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហារបស់ ROSÉ និង Evan ដោយពេលនេះ​ ពួកគេបានគិតថា Evan គឺជាភេទទី៣ ឬស្រឡាញ់មនុស្សប្រុសដូចគ្នា។ ចំណែកឯ អ្នកគាំទ្រមួយចំណែកទៀតគិតដែរថា ROSÉ និង Evan គឺដូចគ្នា ដែលថាស្រឡាញ់ភេទដូចគ្នានេះឯង ការសង្ស័យមកកាន់ ROSÉ នេះ កើតឡើងយូរណាស់មកហើយ៕

Evan និង Dominic
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម