ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាមថា Liu Yifei រៀបការជាមួយឪពុកចិញ្ចឹមស្ងាត់ៗ
កាលពីថ្ងៃទី ២៥ ខែមករា គេហទំព័រ Weibo មានការភ្ញាក់ផ្អើលជាមួយនឹងពាក្យចចាមអារ៉ាមថា តារាសម្តែង Liu Yifei បានចុះបញ្ជីអាពាហ៍ពិពាហ៍ដោយសម្ងាត់ ជាមួយឪពុកចិញ្ចឹម គឺមហាសេដ្ឋី Chen Jinfei ។ ការស្មាននេះទទួលបានការចាប់អារម្មណ៍ ខណៈពេលថ្មីៗនេះអ្នកទាំងពីរត្រូវបានគេប្រទះឃើញញ៉ាំអាហារជុំគ្នាជាញឹកញាប់។
ទោះជាយ៉ាងណាក៏ដោយ ដើម្បីចៀសវាងការចាប់អារម្មណ៍ពីកាសែត paparazzi និងបញ្ឆេះពាក្យចចាមអារ៉ាមកាន់តែរន្ទឺទ្វេរដង អ្នកទាំងពីរបានចៀសវាងការបង្ហាញកាយវិការស្និទ្ធស្នាលណាមួយជាសាធារណៈ។ ជំនួយការផ្ទាល់ខ្លួនរបស់ តារាស្រី ក៏បានអមដំណើរជាមួយពួកគេក្នុងអំឡុងពេលចេញទៅក្រៅ ដើម្បីរក្សារឿងមិនល្អនេះកើតឡើង។
ទោះបីជាមានការជជែកគ្នាតាមអនឡាញក៏ដោយ Sohu បានច្រានចោលការអះអាងនេះថាគ្មានមូលដ្ឋាន និងមិនមានការបញ្ជាក់។ ស្របពេលដែល ប្រព័ន្ធផ្សព្វផ្សាយចិន 163 ក៏បានច្រានចោលនូវលទ្ធភាពដែល Chen Jinfei រៀបការជាមួយកូនចិញ្ចឹមឬមិត្តស្រីរបស់គាត់ផងដែរ។
លោក Chen Jinfei មានកូនប្រុសម្នាក់រស់នៅក្នុងជីវិតឯកជននៅសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ គាត់បានផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍របស់កូនប្រុស ហើយគ្រោងទុកទ្រព្យសម្បត្តិទាំងស្រុងទៅកូណ។ វាមិនទំនងដែលរូបលោក នឹងចាត់វិធានការណាមួយដែលអាចប៉ះពាល់ដល់សិទ្ធិមរតករបស់កូនប្រុសនោះទេ។
ដ្បិតតែ នាពេលកន្លងមក Chen Jinfei ធ្លាប់ស្រលាញ់គ្នាជាសាធារណៈចំពោះតារាសម្តែង Yang Tai Yu មែនពិត ប៉ុន្តែគាត់បានជ្រើសរើសមិនចុះសំបុត្រអាពាហ៍ពិពាហ៍ណាមួយឡើយ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តផ្ទាល់ខ្លួន ក្នុងការការពារកេរ្តិ៍ដំណែលគ្រួសារ។
ដោយឡែក សម្រាប់ Liu Yifei ប្រព័ន្ធផ្សព្វផ្សាយចិននៅតែបន្តអះអាងថា ទំនាក់ទំនងរបស់នាងជាមួយសេដ្ធីរូបនេះគឺពាក់ព័ន្ធអាជីព និងគ្រួសារតែប៉ុណ្ណោះ។ Chen Jinfei បាននិយាយជាសាធារណៈថា គាត់គឺជាមិត្តជិតស្និទ្ធនឹងម្តាយរបស់តារាស្រី ហើយយកនាងមកចិញ្ចឹមនៅពេលនាងមានអាយុត្រឹមតែ៥ ឆ្នាំប៉ុណ្ណោះ។
Chen Jinfei គឺជាអ្នកជំនួញដ៏ឆ្លាតម្នាក់ ដែលបម្រើការជាអគ្គនាយកនៃក្រុមហ៊ុន Beijing Tong San Investment Group និងមានទ្រព្យសម្បត្តិក្នុងបញ្ជី Forbes ចំនួន ៨.៤ ពាន់លានដុល្លារ។ នៅពេលមួយ គាត់បានជាប់ចំណាត់ថ្នាក់ទី២៣ ក្នុងចំណោមបុគ្គលដែលមានបំផុតរបស់ប្រទេសចិន។ ទំនាក់ទំនងដ៏ជ្រាលជ្រៅរបស់គាត់ចំពោះឧស្សាហកម្មកម្សាន្ត រួមមានការទិញក្រុមហ៊ុនកម្សាន្តដ៏លេចធ្លោ ដែលធ្វើឲ្យគាត់ក្លាយជាបុគ្គលដ៏មានឥទ្ធិពលនៅក្នុងវិស័យនេះ។ ចំណែកតារាស្រី បានទទួលផលប្រយោជន៍យ៉ាងច្រើនពីឥទ្ធិពលរបស់លោក ក្នុងពេលដែលនាងចូលប្រឡូកក្នុងផលិតកម្មធំៗនៅអាយុ ១៥ ឬ១៦ ឆ្នាំ មុននឹងបង្កើតកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន។
មិនតែប៉ុណ្ណោះ Chen Jinfei ក៏ត្រូវគេរាយការណ៍បន្ថែមទៀតថា បានបង្កើតក្រុមហ៊ុនកម្សាន្តឯកជនមួយផ្តាច់មុខសម្រាប់ Liu Yifei ដោយជួយសម្រួលដល់ការឈានទៅរកហូលីវូដ។ ការគាំទ្រនេះបានអនុញ្ញាតឲ្យនាងសហការជាមួយតារាដូចជា Jackie Chan, Jet Li, Chow Yun Fat, Leon Lai និង Louis Koo ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zhao Lusi បដិសេធរឿងបាក់ទឹកចិត្តថា ជាការសម្ដែងក្នុងនាមជនរងគ្រោះ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ