Connect with us

ជីវិតកម្សាន្ដ

Zhao Lusi ត្រូវគេរិះគន់ជាថ្មីថា ទាញចំណាប់អារម្មណ៍ពេក មិនគិតព្យាបាលជំងឺឲ្យជាសិន

បានផុស

នៅ

នៅល្ងាចថ្ងៃបុណ្យបុណ្យចូលឆ្នាំចិនដំបូង Zhao Lusi​ បានបង្ហោះសំបុត្រវែងអន្លាយមួយនៅលើ Weibo ពន្យល់ពីជំងឺធ្លាក់ទឹកចិត្តរបស់នាង និងរូបថតបង្ហាញពីពណ៌សក់ថ្មី។ តារាស្រីរូបនេះក៏បានសារភាពថា នេះគឺជាពណ៌សក់ដែលនាងតែងតែចង់បាន ប៉ុន្តែត្រូវស្ទាក់ស្ទើរអស់រយៈពេល ១០ ឆ្នាំមកហើយ។

ពណ៌សក់ដែឡនាងទើបដូរថ្មីៗ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ប្រធានបទនេះបានឡើងយ៉ាងលឿនដល់ចំណាត់ថ្នាក់លេខ១ ដែលកំពុងស្វែងរកក្តៅនៅលើបណ្តាញសង្គម Weibo ហើយប្រែក្លាយជាមតិសាធារណៈក្នុងទិសដៅអវិជ្ជមានយ៉ាងខ្លាំង។ មូលហេតុគឺដោយសារតែតារាសម្ដែងវ័យ២៦ឆ្នាំ និងក្រុមការងារ ត្រូវបានមហាជនរិះគន់ថា ឆ្លៀតឱកាសពីជំងឺផ្ទាល់ខ្លួន ដើម្បីសាងឈ្មោះលើទីផ្សារ ដោយផ្អែកលើការអាណិតអាសូររបស់ទស្សនិកជន ចំពោះឃ្លិបថតស្ពតរបស់នាង។

ដើម្បីបញ្ជាក់អំពីទស្សនៈ​ Zhao Lusi ក៏បានពន្យល់ថា នេះជាវិធីសាស្រ្តទីផ្សារវិជ្ជមាន ដើម្បីធ្វើឲ្យមនុស្សជាច្រើននៅជុំវិញយល់ពីភាពធ្ងន់ធ្ងរនៃជំងឺផ្លូវចិត្ត។ តារា​ស្រី​​សង្ឃឹម​ថា ​នឹង​គ្មាន​អ្នក​ណា​មាន​ទស្សនៈ​ខុស​ទៀត​ទេ ហើយយល់​និង​គាំទ្រ​មនុស្ស​ឈឺ​ដូច​នាង។ ប៉ុន្តែ សម្រាប់អ្នកលេងអ៊ីនធឺណិតជាច្រើន ការនិយាយកាន់តែច្រើន នាងកាន់តែត្រូវគេរិះគន់ ទោះក្នុងគោលបំណងអ្វីក៏ដោយ ក៏នាងនៅតែប្រើជំងឺនិងឆ្លៀតឱកាសសាធារណៈ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដែរ។

បច្ចុប្បន្ននេះ អត្ថបទរបស់តួស្រីចិនបានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតនៅក្នុងប្រទេសដែលមានប្រជាជនមួយពាន់លាននាក់ និងអ្នកលេងអ៊ីនធឺណិតនៅក្នុងប្រទេសអាស៊ីផ្សេងទៀត។ មនុស្ស​ជា​ច្រើន​បាន​ប្រែ​ក្លាយ​ពី​ការ​អាណិត​អាសូរ​ទៅ​ជា​ការ​រិះ​គន់​នាង ចំពោះការក្លែងបន្លំធនធានសាធារណៈ ការប្រើប្រាស់ទីផ្សារជំងឺ និងការធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ។ ជំនួសឲ្យការ​ផ្ដោត​លើ​ការ​ព្យាបាល តារា​ស្រី​រូប​នេះ​បន្ត​បញ្ចេញ​រូបភាព​ហត់​នឿយ និង​ឈឺ​រហូត​ធ្វើ​ឲ្យឈ្មោះ​របស់​នាង​ស្ថិត​នៅ​លើ​កំពូល​នៃ​ការ​ស្វែង​រក​យ៉ាង​ក្តៅ​គគុក។

ជាពិសេស នាងក៏រងការរិះគន់ថែមទៀត ចំពោះការបង្ហោះអត្ថបទអវិជ្ជមាន ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ជាថ្ងៃដែលមនុស្សចង់អាន រីករាយ ដំណឹងល្អ។ លើសពីនេះ អ្នកគាំទ្រក៏គិតថា នាងគួរតែឆ្លៀតពេលដើម្បីព្យាបាល និងរក្សាស្ថិរភាពផ្លូវចិត្តរបស់នាង ជាជាងការបង្ហោះព័ត៌មានអវិជ្ជមានឥតឈប់ឈរអំពីជំងឺតាមអនឡាញបែបនេះ។ ដោយសារតែមិនថានាងពន្យល់បែបណានោះទេ នាងទំនងជានឹងនៅតែជួបប្រទះនូវមតិប្រឆាំង និងសូម្បីតែការរិះគន់អវិជ្ជមាន ខណៈដែលនេះជាមូលហេតុមួយនៃការធ្លាក់ទឹកចិត្តរបស់នាង។

ប្រឈមមុខនឹងព័ត៌មានដ៏ច្រើនអំពីជំងឺរបស់តារាស្រីរូបនេះ អ្នកលេងអ៊ីនធឺណែតជាច្រើនមានការធុញទ្រាន់ ហើយថែមទាំងមិនចង់ឃើញនាងថែមទៀតផង។ អ្នកសរសេរប្លុកជនជាតិចិនដែលមានគណនីអ្នកតាមដានជាង ១០លាននាក់បានរិះគន់យ៉ាងចំៗថា តួស្រីរូបនេះមានការស្វែងរកក្តៅជិត ២០០ ក្នុងរយៈពេលប្រហែល១ខែនៃការព្យាបាល។ ត្រឹមតែ ១ ថ្ងៃបន្ទាប់ពីការត្រលប់មកវិញនាងស្ថិតក្នុងបញ្ជីស្វែងរកក្តៅរហូតដល់ជិត ៣០ដង។ បន្ទាប់ពីដឹងពីស្ថានភាពជំងឺនាង តើអ្នកអាណិតនាងទេ?

ក្នុង​ចំណោម​នោះ អ្នក​សរសេរ​ប្លុក​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ទៀត​នៅ Cbiz បាន​បញ្ចេញ​មតិ​យ៉ាង​ម៉ឺងម៉ាត់​ថា Zhao Lusi មាន​មុខ​ពីរ។ តារាស្រីនិយាយ​ថា នាង​មិន​ចង់​បានយកជំងឺមកធ្វើទីផ្សារ​ទេ ប៉ុន្តែបន្ទាប់ពីឈឺ នាងមិនសម្រាក និងព្យាបាលទេ។ ប៉ុន្តែបែរជាបង្ហោះរូបថតជាបន្តបន្ទាប់ និងវីដេអូដើម្បីបង្កើតប្រធានបទពិភាក្សាផ្សេងៗ វាពិតជាដូចជាការសម្តែងមួយ ប្រសិនបើឈឺមែន សូមសម្រាកឲ្យបានល្អ កុំ​សុំ​ជំនួយ​ពី​មនុស្ស​តាម​អ៊ីនធឺណិត វា​នឹង​មាន​ផល​ប៉ះពាល់ដល់ផ្លូវចិត្តកាន់តែបន្ថែមទៀត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Zhao Lusi បដិសេធ​រឿងបាក់ទឹកចិត្ត​ថា ជាការសម្ដែងក្នុងនាមជនរងគ្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៧ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម