Connect with us

ជីវិតកម្សាន្ដ

Jennie បង្ហាញខ្លួនលើទឹកដីបារាំង ចែងចាំងពន្លឺគួរឲ្យស្ងើចសរសើរ

បានផុស

នៅ

Jennie សមាជិក​ក្រុម BLACKPINK បាន​ធ្វើ​ឲ្យមាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ម្តង​ទៀត​ ជាមួយ​នឹង​រូបរាង​ដ៏​គួរឲ្យចាប់​អារម្មណ៍​របស់​នាង​​ក្នុង​កម្មវិធី Jean Paul Gaultier Couture Spring 2025 ក្នុង​អំឡុង​ពេល Paris Fashion Week កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មករា។

តារាចម្រៀងប្រចាំក្រុម BLACKPINK បាន​ប្រែ​ក្លាយ​ខ្លួន​ពី​ធម្មតា​ មក​ស្លៀក​សម្លៀក​បំពាក់​ពណ៌​មាស​ភ្លឺ​ចែង​ចាំង ក្នុងន័យ​បង្ហាញ​ពី​ភាព​ឆើតឆាយ និង​ទំនើបនៃនារីសម័យបច្ចុប្បន្ន។ រ៉ូបនេះត្រូវបានតុបតែងដោយផ្កាភ្លើងគ្រីស្តាល់ និងគុជខ្យងដាំពីលើស្មា ដែលរាយប៉ាយពាសពេញរ៉ូប។

នៅពេលដែល Jennie ស្លៀក បានបង្ហាញពីភាពសមឥតខ្ចោះរបស់នាង ដោយឱបរាងកាយកាន់តែស្វែល និងបង្កប់នូវខ្លឹមសារនៃសំលៀកបំពាក់្រភេទ haute couture។ អ្វីដែលធ្វើឲ្យគេកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ម៉ូដសក់ពាក់កណ្ដាល រហូតមានការប្រៀបធៀបតារាស្រីកូរ៉េទៅនឹងព្រះនាងសម័យទំនើបដោយអ្នកគាំទ្ររបស់នាងថែមទៀតផង។

ទន្ទឹមគ្នានោះទៀតដែរ អ្នក​លេង​អ៊ីនធឺណិត​កូរ៉េជាច្រើន​បាន​បញ្ចេញ​មតិ​ថា នាងពិតជារស់នៅក្នុងជីវិតរបស់ព្រះនាងពិតៗ នេះក៏ជាលើកទីមួយដែលម្នាក់ៗបានឃើញ Jennie ស្លៀក​រ៉ូប​វែង​ដូច​ព្រះនាង​ក្នុង​កម្មវិធី​ Paris។ ជាពិសេស សមាជិកក្រុម BLACKPINK ស្ទីល​ដ៏​ប្រណីត​សម​នឹង​នាង​បំផុតដែរ៕

សូមទស្សនារូបភាពខាងក្រោម ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តួភាពយន្តប៉ុន្មានរូប ធ្លាប់ជាអតីតម្ចាស់មកុដ និងតំណាងប្រទេសកូរ៉េ ប្រកួតលើឆាកអន្តរជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ស្រុកសំឡូត
ព័ត៌មានជាតិ៦ នាទីutes មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៣៩ នាទីutes មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៥៩ នាទីutes មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម១ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម