Connect with us

ជីវិតកម្សាន្ដ

Rith Omega ប្រាប់មូលហេតុដែលខ្លួនជួយលោក ប៊ុតសីហា​ និង ថៃ អតិជាតិបុត្រ វិលមកកាន់វិថីសិល្បៈ

បានផុស

នៅ

ក្រោយប្រកាសវត្តមាន ថៃ អតិជាតិបុត្រ និង ប៊ុត សីហា ដែលកំពុងត្រៀមប្រឡូកវិថីសិល្បៈវិញ តាមរយៈ YK Lab (យុគៈ​) សាធារណជនជាច្រើនបានសម្តែងការគាំទ្រ និងជំរុញទឹកចិត្តអ្នកទាំងពីរឱ្យឈប់ខ្វល់ពីអតីតកាល ខណៈសាធារណជនមួយចំនួនទៀត នៅមិនទាន់ជឿជាក់លើលោក ប៊ុត សីហា នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែទោះជាបែបនេះ អ្នកដឹកនាំសម្តែងវ័យក្មេង លោក ឃុន ធារិទ្ធិ (Rith Omaga) បញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តជួយ ក៏ព្រោះតែលោកក៏ធ្លាប់ឆ្លងកាត់អស់ហេីយ​ ការសេីចចំអក​ មេីលងាយ​ រិះគន់ ធ្វើឱ្យជីវិតធ្លាក់ដល់សូន្យ។

លោកថា “គ្រប់យ៉ាងខ្ញុំបានត្រៀមរួចហេីយ​ លក្ខណ្ឌការងារក៏ខ្ញុំបានប្រាប់ពួកគាត់ដែរ​ ( សីហា​ / បុត្រ​ )។ពួកគាត់សុទ្ធតែជាមនុស្សត្រូវការឱកាសត្រលប់មកវិញ​ ទោះម្នាក់ៗមានរឿងអាស្រូវ​ រងការមេីលងាយ​ រិះគន់ និងធ្លាប់ខុស​”។

លោកបន្ថែមទៀតថា “ខ្ញុំមិនមែនជាអ្នកមានលុយច្រេីនយកទៅជួយពួកគាត់ទេ​ តែខ្ញុំមានក្រុមការងារ​ នឹងសមត្ថភាព​ ដេីម្បីជួយពួកគាត់លេីការងារទាំងអស់​ ដែលអ្នកចំរៀងធម្មតាចង់ធ្វេីត្រូវតែចំណាយលុយ​ ( ផលិតចម្រៀង / MV / Marketing ) តែបេីខ្ញុំជួយពួកគាត់បាន​ ខ្ញុំនឹងអាចមានស្នាដៃមួយដែលខ្ញុំអាចឱ្យពួកគាត់ត្រលប់មកវិញបានម្តងទៀត​ ហេីយខ្ញុំក៏បានចំណូលពីភាគរយពួកគាត់ដែរ​ (ជួយបានទាំងខ្លួនឯង​ ជួយបានទាំងពួកគាត់​)”។

គួររំលឹកថា កាលពីម្សិលមិញនេះ អ្នកដឹកនាំសម្តែងវ័យក្មេង លោក ឃុន ធារិទ្ធិ ទើបតែប្រកាសថា ខ្លួននិងអតីតជ័យលាភីលេខ១ កម្មវិធី The Voice Cambodia រដូវកាលទី១ បានជួបជជែកលក្ខណ្ឌការងារ​ជាមួយគ្នា ដើម្បីត្រៀមចូលរួមជាមួយនឹង YK Lab (យុគៈ​) ដោយរំពឹងថា មហាជននឹងទុកឱកាសដល់អ្នកដែលធ្លាប់ធ្វើខុសហើយចង់កែខ្លួន។

ទន្ទឹមនោះ អ្នកដឹកនាំសម្តែងវ័យក្មេងរូបនេះ សង្ឃឹមដែរថា មហាជននឹងទុកឱកាសឱ្យអតីតអ្នកចម្រៀងរូបនេះ ខណៈលោកជឿជាក់ថា លោកប្រាកដជាអាចធ្វេីឱ្យលោក ប៊ុត សីហា​ ត្រលប់មកវិញក្នុងរូបរាងថ្មី​ និងរសជាតិថ្មី​៕ អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម