ជីវិតកម្សាន្ដ
Twin boys ចេញបទរ៉េប “សម្តី សសន្តាន” ខណ:កំពុងផ្ទុះសង្គ្រាម Disstrack ដ៏ក្ដៅគគុក
Twin boys តារាចម្រៀងកូនភ្លោះ លោក ស៊ិន សុភា និង ស៊ិន សុភ័ក្រ្ត បានរួមដៃគ្នាចេញចម្រៀងរ៉េបបទ “សម្តី សសន្តាន” តែមិនសំដៅ Disstrack លើនណាម្នាក់ឡើយដោយមានគោដៅដាស់តឿនយុវវ័យនិងបុគ្គលមានឥទ្ធិពលនៅលើបណ្តាញសង្គម ពិសេសអ្នកសិល្ប:ដែលមានឈ្មោះល្បីដើម្បីជាគំរូល្អសម្រាប់សង្គម។

ប្រាកដណាស់ ការចេញចម្រៀងរ៉េបពីសំណាក់តារាចម្រៀងកូនភ្លោះ Twin boys លោក ស៊ិន សុភា និង ស៊ិន សុភ័ក្រ្ត នាពេលនេះ ស្របពេលដែលសង្គ្រាម Diss Track ដ៏ក្ដៅគគុកកំពុងផ្ទុះឡើងរវាងតារាចម្រៀងរ៉េបល្បីៗនៅក្នុងប្រទេសបង្កការចាប់អារម្មណ៍ និងជាចំណីអារម្មណ៍តាមដានពីមហាជនអ្នកគាំទ្រវិស័យមួយនេះ។
លោក ស៊ិន សុភា បានទម្លាក់ស្នាដៃ Original Song របស់ខ្លួនខាងលើភ្ជាប់ខ្លឹមសារថាបើនាំគ្នាចេះស្រលា ញ់គ្នាគេប្រាកដអបអរសាទរយើងខ្លាំងណាស់ មានបានមកដល់ថ្ងៃនេះហើយមិចមិនខំធ្វើរឿងដែលល្អៗ សម្រាប់សង្គមជាតិយើងនិងទុកផ្លូវល្អៗជាច្រើនអោយ ក្មេងៗជំនាន់ក្រោយធ្វើជាគំរូតាម។ល។
តារាចម្រៀងកូនភ្លោះ ស៊ិន សុភា បានប្រាប់កម្ពុជាថ្មីឲ្យដឹងតាមសាអេឡេចត្រូនិចថាសុំចិត្តឃើញខាំតែគ្នា ឯងមួយថ្ងៃៗហើយបទនេះក៏ពុំបានមានចេតនា Disstrack ទៅលើនណាម្នាក់ដែរអ្វីដែលសំខាន់នៅក្នុងអត្ថន័បទនេះចង់រំលេចដល់យុវវ័យយើងគួរគិតដល់ប្រ យោជន៍សង្គមចៀសជាងការ ប្រព្រឹត្តិទង្វើការដែលបំ ពុលដល់សង្គមឬពង្វក់ក្មេងៗដែលជាទពាំងស្នងឫស្សី។
លោកបន្តថាយើងម្នាក់ៗសុទ្ធតែបានចូលសាលារៀនសូត្រទទូលបានការអប់រំទូន្មានពីលោកគ្រូ-អ្នកគ្រមា នចំណេះដឹងសម្រាប់បម្រើសង្គមជាតិ នៅពេលដែលត្រូវការយើងរីឯពេលនៅផ្ទះក៏មានឪពុក-ម្តាយជាអ្នកប្រៀនប្រដៅផងដែរ។
តារាចម្រៀងកូនភ្លោះ Twin boys លោក ស៊ិន សុភា និង ស៊ិន សុភ័ក្រ្តនា បានបញ្ជាក់ឲ្យដឹងទៀតថា គោ លបំណងសំខាន់ដែលចេញបទ”សម្តីសសន្តាន”លោ កក៏ចង់បំផុសផងដែរចំពោះបុគ្គលដែលមានឥទ្ធិពលលើបណ្តាញសង្គមឬជាសិល្ប:គួរតែរួមគ្នាធ្វើរឿងដែ លល្អៗជាគំរូល្អសម្រាប់ក្មេងជំនាន់ក្រោយនិងសង្គម ជាតិប្រសើរជាងអង្គុយរកតែវិធីឈ្លោះគ្នាដណ្តើមប្រ យោជន៍រៀងៗខ្លួន៕ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ