ជីវិតកម្សាន្ដ
មួយឃ្លាពីម្ចាស់ជ័យលាភី RAPPER FIGHTER ធ្វើឱ្យមហាជនពោលថា ទប់ទឹកភ្នែកមិនបានទេ
ក្នុងការប្រកួតផ្តាច់ព្រ័ត្រ RAPPER FIGHTER រដូវកាលទី១ កាលពីយប់មិញនេះ OGGolden ដណ្តើមបានម្ចាស់ខ្សែកជ័យលាភី ធ្វើឱ្យមហាជនរំភើបស្រក់ទឹកភ្នែក ដោយសារតែ OGGolden ជាកូនក្រុមរបស់ Ruthko ដែលទើបតែចែកចាយឋានទៅ បន្សល់ត្រឹមអនុស្សាវរីយ៍ឱ្យគេនៅអាឡោះអាល័យ។
ទោះគ្មានវត្តមានគ្រូបង្វឹកនៅចាំបង្ហាញតម្រង់ទិសដល់ឆាកប្រកួតផ្តាច់ព្រ័ត្រ តែ OGGolden បានប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីតបស្នងនឹងតម្លៃដែល Ruthko ធ្លាប់ចង្អុរបង្ហាញខ្លួនកន្លងមក ជាមួយនឹងប្រយោគមួយឃ្លាថា «លោកគ្រូ ខ្ញុំធ្វើបានហើយលោកគ្រូ» ។
ជាមួយនឹងពាក្យពេចន៍មួយប្រយោគនេះ ទស្សនិកជនដែលនៅទីតាំងឆាកប្រកួតផ្ទាល់ បានស្រែកហ៊ោបន្ទោរអបអរ ខណៈមហាជនដែលទស្សនាតាមការ Live ផ្ទាល់ឯណេះវិញ ក៏បង្ហាញក្តីរំជួលចិត្តជាមួយនឹងម្ចាស់ជ័យលាភីរូបនេះផងដែរ តាមរយៈការបញ្ចេញមតិ។

ជ័យជំនះ OGGolden ធ្វើបាន បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញអស់ជាច្រើនវគ្គ ក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប Ra pper Fighter រដូវកាលទី១ ជាមួយខ្សែកជ័យលាភី និងងទឹកប្រាក់ ៦០លានរៀល។

ការឈ្នះពាននេះក៏ជាការឧទ្ទិសកុសលទៅកាន់ព្រលឹង Coach របស់ខ្លួនផងដែរ ដែលតាមថែរក្សារហូតដល់គេអាចលើកពានបានយ៉ាងជោគជ័យនិងគួរមោទន:។ អ្នកគាំទ្របានលើកឡើងថាអារម្មណ៍មួយនេះ សប្បាយលាយឈឺចាប់គឺ ពិបាកទប់ណាស់ជោគជ័យហើយ ធ្វើបានហើយតែគ្មានវត្តមានគ្រូនៅក្បែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ