Connect with us

ជីវិតកម្សាន្ដ

តារាស្រីល្បីស្អាតដាច់គេ Joey Wong បង្ហាញមុខគ្មានគ្រឿងតុបតែង ក្នុងថ្ងៃកំណើត ៥៨ ឆ្នាំ

បានផុស

នៅ

នៅក្នុងការថតរូប Selfie នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Joey Wong បានទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងមុខទទេស្អាតគញមានការតុបតែ ទាំងសម្លៀកបំពាក់ធម្មតា និងមួកត្បាញពណ៌ខ្មៅ។ ក្នុងនោះតារាស្រីបានសរសេរថា សួស្តីឆ្នាំថ្មី! រីករាយថ្ងៃកំណើតក្នុងឆ្នាំម្យាញ់។

ការបង្ហោះរបស់តារាស្រី វ័យ៥៨ឆ្នាំ ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ការ​ភ្ញាក់​ផ្អើល​ចំពោះ​សម្រស់​របស់​ Joey Wong ទោះជាមានវ័យជ្រេបន្តិចក្ដី ប៉ុន្តែនាង​ត្រូវ​បាន​គេ​សរសើរ​ថា​ មើល​ទៅ​ក្មេង​ជាង​អាយុ​ជាមួយ​នឹង​ស្បែក​ស​ពណ៌​ផ្កាឈូក​ ដែល​មាន​សុខភាព​ល្អ មាន​ស្នាម​ជ្រីវជ្រួញtតិចៗ ព្រមទាំងសក់​ខ្មៅ​ក្រាស់។

កន្លង​មក​ពិភព​កម្សាន្ត​មាន​ពាក្យ​ចចាមអារ៉ាម​ថា Joey Wong បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្វើឲ្យមុខ​នាង​ខូច​មុខ។ ទោះ​ជា​យ៉ាង​ណា តារា​ស្រី​រូប​នេះ​បាន​បដិសេធ។ ជាងមួយទសវត្សរ៍កន្លងមកនេះ តារាស្រីរូបនេះកម្របានត្រឡប់ទៅហុងកុង ហើយគ្មានចេតនាវិលមកសម្តែងវិញទេ។

Wong Cho-Hsien ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សម្រស់​មួយ​នៃ​ឧស្សាហកម្ម​កម្សាន្ត​ចិន​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០-១៩៩០ នៃ​សតវត្សរ៍​ចុងក្រោយ។ សម្រស់​ស្អាត​ឥតខ្ចោះ​ មានទាំង​ផ្អែមល្ហែម និង​បុរាណ​ជួយ​ឲ្យនាងល្បី​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ងាយ​។

ឈ្មោះរបស់ Joey Wong ត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្សែភាពយន្តដូចជា A Chinese Ghost Story, Green Snake, A Dream of the Wandering World, Shanghai Story, God of Gamblers, Pan Jinlian។ ក្រៅពីការសម្ដែង សម្រស់អេក្រង់របស់ចិនក៏ច្រៀង និង បានចេញផ្សាយកំណត់ត្រាជាភាសាជប៉ុន។

Joey Wong ត្រូវ​បាន​គេ​ចុះ​បញ្ជី​ម្តង​ហើយ​ម្តង​ទៀត​ថា​ជា​នារី​ស្អាត​បំផុត​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ចិន ហើយ​ជា​ការ​ចង់​បាន​របស់​បុរស​អាស៊ី​ពេញ​មួយ​ទសវត្សរ៍​ទី ៩០ នៃ​សតវត្ស​ចុង​ក្រោយ​នេះ។ នាងជាតារា​ស្រី​ដ៏​ស្រស់​ស្អាត​ម្នាក់​ក្នុង​ចំណោម​សម្រស់​ដ៏​អស្ចារ្យ​ទាំង​បួន​នៃ​ឧស្សាហកម្ម​កម្សាន្ត​ហុងកុង​រួម​ជាមួយ​នឹង Maggie Cheung, Chung Chu Hung និង Rosamund Kwan។

ក្នុងឆ្នាំ ២០០០ តារាតៃវ៉ាន់ បានសម្រេចចិត្តចាកចេញពីការចាប់អារម្មណ៍ ហើយទៅរស់នៅប្រទេសកាណាដា។ នាងធ្លាប់មានបំណងចង់ត្រលប់មកសម្តែងវិញ ប៉ុន្តែបន្ទាប់ពីមរណភាពរបស់មិត្តជិតស្និទ្ធរបស់នាង Leslie Cheung ក្នុងឆ្នាំ ២០០៣ សម្រស់ដែលមាននាមត្រកូល Wang បានសម្រេចចិត្តមិននៅប្រឡូកក្នុងវិស័យសិល្បៈឡើយ៕

រូបភាពដែលនាងបង្ហោះអបអរថ្ងៃកំណើត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម