ម៉ូ​លីកា ឧបត្ថម្ភ​ថវិកា​១​ពាន់​ដុល្លារ​តាម​លោកជំទាវ ហ៊ុន ស៊ី​ណាត ដើម្បី​ជួយ​កុមារ​កំព្រា – Kampuchea Thmey Daily
Connect with us

ជីវិតកម្សាន្ដ

ម៉ូ​លីកា ឧបត្ថម្ភ​ថវិកា​១​ពាន់​ដុល្លារ​តាម​លោកជំទាវ ហ៊ុន ស៊ី​ណាត ដើម្បី​ជួយ​កុមារ​កំព្រា

Published

on

​តារា​ចម្រៀង​ស្រី​​ អ្នកនាង ម៉ូ​លីកា និង​ស្វាមី​លោក ហុង ម៉ា​នុ​ណ ហៅ​ឆា​នុ​ន​ បាន​ទៅ​ជួប​ផ្ទាល់​ជាមួយ​លោកជំទាវ ហ៊ុន ស៊ី​ណាត ដែល​ជា​ប្អូនស្រី​បង្កើត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បាន​ឧបត្ថម្ភ​នូវ​ថវិកា ​ចំនួន​១០០០​ដុល្លារ​ តាមរយៈ​លោកជំទាវ​ ដើម្បី​ជួយ​ដល់​កុមារ​កំព្រា​ នៅ​ខេត្ត​សៀមរាប​។

លោកជំទាវ​ ហ៊ុន ស៊ី​ណាត បាន​សរសេរ​សារ​ថ្លែងអំណរគុណ​ដល់​តារា​ស្រី ម៉ូ​លីកា ថា​”​តាំង​នាម​កូនស្រី​ នឹម វណ្ណៈ ប្រធាន​អង្គការ​សប្បុរស​ធម៌​កម្ពុជា​កុលបុត្រ សូម​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​ ដែល​បាន​ជួយ​ថវិកា​ដល់​កុមារ​កំព្រា​ ដែល​ស្ថិតនៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្ត​សៀមរាប​។​

១. កូនប្រុស​ ហុង ម៉ា​នុ​ណ និង​កូនស្រី អឿន ម៉ូ​លីកា ១០០០​ដុល្លា​រ។​ សូម​ជូនពរ​ដល់​កូនៗ​ទាំងអស់​ សូម​ឲ្យ​បាន​ជួប​តែ​និង​ពុទ្ធពរ​ទាំង​បួន​ប្រការ​ គឺ​ អាយុ វណ្ណៈ សុ​ខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​”​។ លោកជំទាវ ហ៊ុន ស៊ី​ណាត ដែល​តែងតែ​បង្ហាញ​ការ​រាប់អាន​ និង​អញ្ជើញ​ចូលរួម​កម្មវិធី​តារា​សិល្បៈ​ទូទៅ ​ដោយ​មិន​ប្រកាន់​នោះ​ បាន​បង្ហាញ​ភាព​ស្និត​ស្នាល​ជាមួយ​ម៉ូ​លីកា និង​ស្វាមី​ដូច​កូនចៅ​របស់​លោក​ជំទាវ​ដែរ​។ ​លោកជំទាវ ហ៊ុន ស៊ី​ណាត ថែមទាំង​បាន​បីកូន​ស្រី​ម៉ូ​លីកា កុមារី​ឈ្មោះ​”​នុ​ន ច័ន្ទ​ម៉ូ​នី​តា​“​ដោយ​ក្ដី​ស្រលាញ់​ដូចជា​ចៅ​បង្កើត​របស់លោក​ជំទាវ​ទៀត​ផង ​ទើប​ធ្វើ​ឲ្យ​អ្នកនាង ម៉ូ​លីកា និង​លោក​ឆា​នុ​ន រំភើបចិត្ត​ខ្លាំង​។ ​អ្នកនាង ម៉ូ​លីកា បាន​បញ្ចេញ​សារ​ថា​”​នី​តា កូន​ម្ដាយ​កូន​មាន​សំណាង​ណាស់​ បាន​លោកជំទាវ​ ឲ្យ​ពរ​កូន សូម​ឲ្យ​កូន​រៀន​ចេះ​ឆ្លាត ធ្វើជា​មនុស្ស​ល្អ ចេះ​ជួយ​ដល់​សង្គម ឲ្យឆ្លងតាម​លោកជំទាវ​យាយ ហ៊ុន ស៊ី​ណាត ណា​កូន ថ្ងៃនេះ មកលេង​ជំទាវ​ម៉ែ សប្បាយ​ណាស់​”​។​

​គួរ​រលឹក​ថា ​ជា​ញឹកញាប់​ គេ​កត់​សម្គាល់ឃើញ​តារាចម្រៀង​ស្រី​ អ្នកនាង ម៉ូ​លីកា តែងតែ​បង្ហាញ​សកម្មភាព​សប្បុរស​ធម៌​ជា​បន្ដ​បន្ទាប់ ​ដើម្បី​ចូលរួម​ជួយ​ដល់​សង្គម​ដូចជា​មុន​នេះ​ នាង​បាន​បរិច្ចាគ​នូវ​ថវិកា​មួយ​ចំនួន​ ជូន​ដល់​រាជរដ្ឋាភិបាល​ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​ជនរងគ្រោះ​ ដោយ​ទឹកជំនន់ ​ផងដែរ៕

អត្ថបទ៖ ចាន់​រ៉ា

សូមចុចអាន៖ ​“​ភូមិ​ខ្ញុំ update” តន់ ចាន់​សី​ម៉ា និពន្ធឲ្យ ព្រាប សុវត្ថិ ច្រៀងពីមុន​រង​ការរិះគន់ថា មិនគួរឲ្យក្មេង និពន្ធនោះឥឡូវកំពុងផ្ទុះខ្លាំង ……

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ7 hours ago

ក្មេងទំនើងមួយក្រុម​ ខឹង​ស៊ីផ្លេ​សុំផ្លូវ យក​ដុំថ្មគប់បែក​កញ្ចក់​ឡាន​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

ព័ត៌មានជាតិ7 hours ago

ព្រះមហាក្សត្រ​ តែងតាំង​ ឯកឧត្តម​បណ្ឌិត ពេ​ជ សោភ័ន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន

ព័ត៌មានជាតិ8 hours ago

ព្រឹកស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន

ព័ត៌មានជាតិ8 hours ago

ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ ៖ ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​តែង​គិតគូរ​ផ្តល់​ការ​ បណ្តុះបណ្តាល​ចំណេះដឹង​ និង​ជំនាញ​ដល់​នគរបាល​នារី

ព័ត៌មានពេញនិយម