ជីវិតកម្សាន្ដ
ឧកញ៉ា ខេមរៈ សិរីមន្ត មិនយល់ថាហេតុអ្វីបានជាអ្នកជួយ រងការរិះគន់ ឯអ្នកជេ បែរទទួលបានការលើកទឹកចិត្ត
ថ្វីត្បិតថ្មីៗនេះ ឧកញ៉ា ខេមរ: សិរីមន្ត រងការិះគន់ពីសំណាក់បុគ្គលមួយចំនួន ដែលជាពលករខ្មែរធ្វើការនៅក្រៅប្រទេស លើសកម្មភាពចុះជួយទិញស្រូវប្រជាពលរដ្ឋនៅតាមបណ្តាខេត្តរបស់លោកក៏ដោយ តែតារាចម្រៀងល្បីឈ្មោះរូបនេះ បានឆ្លើយតប និងបំផុសឱ្យប្រជាពលរដ្ឋខ្មែរ រស់នៅជុំវិញពិភពលោកត្រូវចេះជួយគ្នាក្នុងគ្រាលំបាក ដោយមិនរើសអើង។

ឧកញ៉ា ខេមរ: សិរីមន្ត បាននិយាយថា មិនថាចម្រៀងមិនថាការជួយប្រជាជននិងរឿងផ្សេងៗទៀតនោះឡើយ។ ទន្ទឹមនេះ លោកក៏បង្ហាញការហួសចិត្ត ដោយលើកឡើងថា សម័យបំបាក់ទឹកចិត្តអ្នកជួយ លើកទឹកចិត្តអ្នកជេរ និងច្រៀងជេរទៅវិញ គឺលោកមិនយល់ទាល់តែសោះ។
លោកថា “ជួយគ្នាក្នុងគ្រាលំបាកតើមានអ្វីខុស ទោះយើងជាអ្នកមានឬយើងជាអ្នកក្រយ៉ាងណាក៏ដោយ មិនមែនជាតួនាទីរបស់យើងក៏ដោយ ឱ្យតែមានចិត្តជួយគ្នាគឺយើងអាចធ្វើទៅបានដោយក្តីគោរពស្រឡាញ់ប្រជាជនខ្មែរយើង ហេតុអ្វីប្អូនៗដែលនៅប្រទេសកូរ៉េ និងជប៉ុន មិនយល់ទៅវិញ“។
តារាចម្រៀង ខេមរ: សិរីមន្ត បន្តទៀតថា “សីលធម៌ សុជីវធម៌ គុណធម៌របស់ខ្មែរយើងទៅណាអស់ហើយ បែរ ជាមកតេះដៀលប្រមាថពួកបងដែលមានទឹកចិត្តជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបលំបាកទៅវិញ តើប្អូនមិនចង់ឱ្យគាត់បានធូរស្បើយទេ ឬប្រជាជនខ្មែរទូទាំងពិភពលោក យើងអាចជួយខ្មែរយើងបានគ្រប់ៗគ្នានៅក្នុងគ្រាលំបាកគឺគ្មានកំហុសអ្វីទេណាប្អូនៗ មានតែបានបុណ្យទៅវិញទេ“។
ទន្ទឹមនេះ លោកលើកជាស្នើសុំដែរថា “សូមបងប្អូនខ្មែរយើងនៅជុំវិញពិភពលោក និងនៅប្រទេសកម្ពុជា ចូលរួមជួយគ្នាក្នុងគ្រាលំបាកបន្តទៀត ព្រោះខ្មែរត្រូវស្រឡាញ់ខ្មែរដោយមិនរើសអើង“។ ការលើកឡើងឧកញ៉ា ខេមរ: សិរីមន្ត ខាងលើ គឺក្រោយពេលមានបុគ្គលជាពលករខ្មែរធ្វើការនៅកូរ៉េ និងជប៉ុនជាដើម បានរិះគន់ជេរប្រមាថចំពោះសកម្មភាពជួយដល់ប្រ ជាករសិករខ្មែរតាមរយ:ការចុះទិញស្រូវ៕ អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ