ជីវិតកម្សាន្ដ
ដំណើរជីវិតតួ សាន់ឆាយ ក្នុងវិស័យសិល្បៈដំបូង រហូតដល់ថ្ងៃលាចាកលោក
កើតនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ១៩៧៦ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ Barbie Hsu បានចាប់ផ្តើមអាជីពដំបូងក្នុងឆ្នាំ ១៩៩៤ ជាមួយក្រុមចម្រៀងប៉ុប SOS (ដែលត្រូវបានគេស្គាល់ថាជា Small S) ដោយមានបងស្រីរបស់នាងជាសមាជិករួម។ ក្រោយមក អ្នកទាំងពីរបានប្តូរឈ្មោះទៅជា ASOS ដោយសារតែជម្លោះក្នុងកិច្ចសន្យា។
ទោះបីជាយ៉ាងណាក៏ដោយ វាគឺជាការផ្លាស់ប្តូររបស់ Barbie ទៅកាន់អាជីពសម្ដែង ដែលបានជំរុញឲ្យនាងក្លាយជាតារារះប្រចាំទឹកដីអាស៊ី។ នាងបានក្លាយជាឈ្មោះល្បីល្បាញនិងមានគេស្គាល់ដោយសារតែដើរតួជា សាន់ឆាយ នៅក្នុងរឿងភាគតៃវ៉ាន់ឆ្នាំ ២០០១ ក្រោមចំណងជើងថា «ស្នេហាបួនដួង ឬ Meteor Garden ដោយសម្តែងជាមួយតារាប្រុសតៃវ៉ាន់បួនរូបមានឈ្មោះថាក្រុម F4 ។ ការសម្ដែងរបស់នាងកាលណោះស្ថិតក្នុងនៅអាយុ ២៥ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែបានបង្ហាញអំពីតួអង្គស្រីដែលមានឆន្ទៈដ៏មុតមាំ ដោយបានចាក់ដោតយ៉ាងខ្លាំងដល់ទស្សនិកជន ដែលធ្វើឲ្យរឿងភាគនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លា ជាពិសេសគឺនៅក្នុងប្រទេសកម្ពុជាតែម្ដង។
យ៉ាងណា បន្ទាប់ពីជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីក្នុងរឿង F4 តារាស្រីវ័យ៤៨ឆ្នាំ បានបន្តសម្តែងក្នុងរឿងភាគតូច និងធំជាច្រើន ដូចជារឿងភាគ Mars (២០០៤) ភាពយន្តភ័យរន្ធត់ The Ghost Inside (២០០៥) និងរឿង Action Remake (២០០៨)។ មិនតែប៉ុណ្ណោះ នាងទទួលបានប្រជាប្រិយភាពខ្លាំងក្លាទាំងនៅតៃវ៉ាន់ និងចិនដីគោក។ នាងទទួលបានការងារធំៗជាបន្តបន្ទាប់ ដោយបង្ហាញខ្លួនជាតួឯកស្រីភាពយន្តភាគ និងភាពយន្តដុំជាច្រើនរឿង ថែមក្លាយជាទៅតារាបង្ហាញដ៏ពេញនិយមលើការផ្សាយពាណិជ្ជកម្ម និងទស្សនាវដ្ដីធំៗជាច្រើន។
ងាកមកកាន់ជីវិតផ្ទាល់ខ្លួន នាងមានពាក្យចចាមអារ៉ាមជាច្រើន ទើបសម្រេចរៀបការជាមួយអ្នកជំនួញជនជាតិចិន Wang Xiaofei ក្នុងឆ្នាំ ២០១១ ពួកគេមានកូនពីរនាក់ ប្រុសម្នាក់និងស្រីម្នាក់។ បន្តជីវិតគូជាមួយគ្នាបាន ១០ឆ្នាំ ពោលគឺនៅឆ្នាំ២០២១ សាន់ ឆាយ និងស្វាមីបានប្រកាសលែងលះ ខណៈមូលហេតុត្រូវប្រព័ន្ធផ្សព្វផ្សាយជាច្រើនឲ្យដឹងថា ដោយសារភាគីខាងស្វាមីពុំមានភាពស្មោះត្រង់ ហើយពួកគេមានការខ្វែងគំនិតគ្នាអំពីនយោបាយរវាងចិន និងតៃវ៉ាន់។
មិនយូរប៉ុន្មាន នៅខែសីហា ឆ្នាំ ២០២២ តួសាន់ឆាយ បានរៀបការជាមួយឌីជេកូរ៉េគឺលោក Koo Jun-yup ដែលជាអតីតគូស្នេហ៍ដែលនាងស្រលាញ់ជាង ២០ ឆ្នាំមុន។ អាពាហ៍ពិពាហ៍ឆ្លងដែននេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយ និងទទួលបានពរជ័យជាច្រើនពីអ្នកគាំទ្រ។
ថ្វីដ្បិតតែថា Barbie លែងលះដាច់ស្រេចជាមួយអតីតស្វាមីអ្នកជំនួញ និងសាងជីវិតថ្មីជាមួយស្វាមីទី២យ៉ាងណាក្ដី ប៉ុន្តែអតីតគូស្នេហ៍នៅតែឈ្លោះប្រកែកគ្នាជាច្រើនដងនៅលើបណ្តាញសង្គម ដែលធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងលសើមុន។ ប៉ុន្តែ យ៉ាងណាលោកតែងតែនៅទីនោះដើម្បីគាំទ្រប្រពន្ធ ដោយសារតែនាងទទួលរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង។ DJ កូរ៉េថែមទាំងទទួលស្គាល់ថា ស្ថានភាពរាងកាយរបស់ Barbie មានសភាពទន់ខ្សោយក្នុងរយៈពេលពីរឆ្នាំមកនេះ លើកលែងតែការថតម៉ូដក្នុងទស្សនាវដ្ដីតារារូបនេះ មិនបានបង្ហាញខ្លួនជាសាធារណៈតែប៉ុណ្ណោះ។
ដោយឡែក ការស្លាប់របស់តួ សាន់ឆាយ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍តក់ស្លុតបំផុត ដោយមិននឹកស្មានថាដល់ថា តារាស្រីបែរជាស្លាប់ដោយសារតែផ្ដាសាយ និង ជំងឺរលាកសួត។ ដូច្នេះហើយ ទស្សនិកជនហាក់មិនអស់ចិត្ត ទើបធ្វើឲ្យមានការជីកកកាយឡើងវិញ អំពីប្រវត្តិនៃជំងឺរបស់នាង។
តាមពិតទៅ កាលពីឆ្នាំ ២០១៨ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បានរាយការណ៍ថា Barbie ត្រូវចូលមន្ទីរពេទ្យជាច្រើនដង ដោយសារប្រកាច់ នៃជំងឺឆ្កួតជ្រូកនិងសន្លប់ នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ ម្តាយរបស់នាងបានសារភាពថា ជំងឺឆ្កួតជ្រូករបស់កូនស្រីគាត់បានធូរស្រាលឡើងវិញ ដែលធ្វើឲ្យគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង។
យ៉ាងណាមិញ នៅថ្ងៃទី ០៣ ខែកុម្ភៈ ប្រភពជិតស្និទ្ធនឹងក្រុមគ្រួសាររបស់តារាសម្តែងបាននិយាយថា នៅថ្ងៃបុណ្យចូលឆ្នាំថ្មី (ថ្ងៃទី ២៩ ខែមករា) គ្រួសារបន្តបានចូលប្រទេសជប៉ុន។ នៅថ្ងៃនោះ តួសាន់ឆាយ មានរោគសញ្ញាគ្រុនផ្តាសាយតិចតួច។ ពេលទៅងូតទឹកទឹកក្តៅរួច រាងកាយរបសនាងស្រាប់តែទន់ខ្សោយ។ នៅល្ងាចថ្ងៃទី៣១ ខែមករា ក្រុមគ្រួសារបានហៅរថយន្តសង្គ្រោះបន្ទាន់ ខណៈដែលស្ថានភាពរបស់នាងកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារតែទ្រាំទ្រនឹងជំងឺលែងបានទើបដល់ថ្ងៃទី០២ ខែកុម្ភៈនាងស្រាប់តែទទួលមរណភាពភ្លាមៗ។ ការស្លាប់របស់តារាស្រីតៃវ៉ាន់ មិនត្រឹមតែធ្វើឲ្យក្រុមគ្រួសារមានការសោកស្ដាយនោះទេ សូម្បីតែអ្នកគាំទ្រនាងទូទាំងប្រទេសអាស៊ី ក៏មានការរក់ស្លុតសឹងមិនជឿព័ត៌មានឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតស្វាមី សាន់ឆាយ បញ្ចេញរូបភាពរៀបការជាមួយភរិយាវ័យក្មេងយ៉ាងសប្បាយរីករាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»