Connect with us

ជីវិតកម្សាន្ដ

លោក ហ៊ុយ យ៉ាងឡេង ស្នើឱ្យបញ្ឈប់ទង្វើយកឈ្មោះដូនតាមកលេងសើច ឬអះអាងថាចាប់ជាតិ

បានផុស

នៅ

ផលិតករភាពយន្តរបស់ខ្មែរលោក ហ៊ុយ យ៉ាឡេង បានសម្តែងការហួសចិត្ត និងចេញមុខស្នើដោយទទូចចំពោះបុគ្គលដែលតាំងខ្លួនឬយកឈ្មោះដូនតា មកលេងសើចថាជាអ្នកស្នងបារមីឬចាប់ជាតិជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខពីសំណាក់ផលិតករនិងជាអ្នកដឹកនាំសម្តែងរឿង”ដើម្បីកូន”លោក ហ៊ុយ យ៉ាឡេង នាពេលនេះ គឺធ្វើឡើងដោយសង្កេតឃើញថា មួយរយ:ពេលចុងក្រោយនេះ មានបុគ្គលមួយចំនួនតូច បានចេញមុខអះអាងថាជាអ្នកស្នងបារមីដូនតាឬចាប់ជាតិផងដែរ។ ទង្វើនេះត្រូវបានមហាជនយល់ថាជារឿងប៉ះពាល់ដ៏ធ្ងន់ធ្ងរនិងជាការបំពុងសង្គម។

ផលិតករភាពយន្តលោក ហ៊ុយ យ៉ាឡេង ក៏បានលើកឡើងតាមរយ:ការអំពាវនាវថា “ល្មមបញ្ឈប់ទៅកុំយកដូនតាមកលែងសើចចាប់ជាតិអីនោះ កម្មពារធ្លាក់នរកមិនចាំជាតិក្រោយទេ” ។ ការលើកឡើងរបស់ផលិតករលោក ហ៊ុយ យ៉ាងឡេង បានធ្វើឱ្យមហាជនបង្ហាញការគាំទ្រនឹងស្នើឲ្យបុគ្គលទាំងនោះបញ្ឈប់សកម្ម ភាពបំភ័ន្តមហាជនទៀតទៅ។

គួរកត់សម្គាល់ថា ថ្មីៗនេះបានផ្ទុះនូវរឿងរ៉ាវដ៏ហួសចិត្ត ក្រោយឃើញមានបុគ្គលមួយចំនួនតូច បានចេញមុខដោយខ្លះអះអាងខ្លួនថា ជាវីរ:សិល្បករល្បីឈ្មោះចាប់ជាតិ រីឯខ្លះទៀតក៏បានតាំងខ្លួនថាជាអ្នកស្នងបារមីមហាបុព្វបុរសខ្មែរ ឬដូនតាខ្មែរទៀតផង។ ខណ:មហាជនបានរិះគន់និងថ្កោលទោស ថាជាទង្វើបំពុលសង្គមដ៏អគតិនិងថោកទាបបំផុត៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម