ជីវិតកម្សាន្ដ
អតីតអ្នកគ្រប់គ្រង MGC ព្រមានបញ្ចេញមុខបរវរកញ្ញាម្នាក់ ដែលប្រើសម្តីមិនសមរម្យលើខ្លួន
អ្នកស្រី អុឹម សុគន្ធា បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ ខណ:ដែលសុខៗបានចេញមុខសព្រមានបរវរកញ្ញាម្នាក់ ដែលអ្នកនាងអះអាងថា អត្ថចរិតមិនល្អ និងសម្តីឈ្លើយដាក់ខ្លួន។

ចំពោះការប្រតិកម្មដោយបញ្ចេញអារម្មណ៍មិនសប្បាយចិត្ត និងការព្រមានទម្លាយមុខបរវរកញ្ញាម្នាក់ពីសំណាក់អ្នកស្រី អុឹម សុគន្ធា ពេលនេះ ត្រូវគេដឹងថា ទើបតែជាលើទី១ ដែលអតីតអ្នកគ្រប់គ្រង Miss Grand Cambodia ២០២៤ រូបនេះ ផ្ទុះកំហឹងខ្លាំងព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលបរវរកញ្ញាម្នាក់នោះ។
បើតាមអ្នកស្រី អុឹម សុគន្ធា បានបញ្ចេញសំណេរនៅលើទំព័រហ្វេករបស់ខ្លួនដោយព្រមានថា “ការអត់ឱនមានដែនកំណត់ បើនៅតែបន្តឈ្លើយបែបនេះ ផុសឱ្យខ្មាស់គេម្ដង…”។ អ្នកនាងបានបញ្ជាក់ប្រាប់អ្នកគាំទ្រដោយខ្លីទៀតថា ខ្លួនគិតថាមិនចង់ផុសទេ តែនេះច្រើនដងពេកហើយ។
អតីតអ្នកគ្រប់គ្រង Miss Grand Cambodia អុឹម សុគន្ធា បានបញ្ជាក់បន្ថែមថា បវរកញ្ញារូបនោះឈ្លើយណាស់ មិនដែលឃើញទេខំជួយអត់ប្រយោជន៍ ទំនេរតិចទៀតទៅរកមេធាវីសិន។ ទោះបីយ៉ាងណា ក៏មានអ្នកគាំទ្រមួយចំនួនបានសួរនាំ ប៉ុន្តែនាងមិនទាន់បង្ហើបទេថាបរវរកញ្ញាម្នាក់នេះគឺជានណា ហើយកើតមានជម្លោះដោយរឿងអ្វីឱ្យពិតប្រាកដឡើយ៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល