Connect with us

ជីវិតកម្សាន្ដ

ទោះមិនបានខ្សែកជ័យលាភី តែ Ranngo ត្រូវបានគេស្គាល់សមត្ថភាពច្បាស់

បានផុស

នៅ

ជាមួយទេពកោសល្យ និងបេះដូងដែលតស៊ូគ្មានទីបញ្ចប់ Ranngo ត្រូវបានមហាជនដែលជាអ្នកនិយមតាមដានវិថីចម្រៀងរ៉េប ទទួលស្គាល់នូវសមត្ថភាព និងភាពមិនចុះចាញ់ម្តងហើយម្តងទៀតរបសបេក្ខភាព Rapper រូបនេះ តាំងពី The Rapper Cambodia រហូតដល់ The Rapper Fighter បើទោះបីជារងពាក្យមិនល្អជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះមិនអាចដណ្តើមបានជ័យលាភី តែការដែលអាចឈានជើងដល់វគ្គផ្តាច់ព្រ័ត្រនេះបាន បង្ហាញយ៉ាងច្បាស់ថា Ranngo ខ្វះតែមួយជំហានប៉ុណ្ណោះ អាចចាប់យកក្តីស្រមៃជា Rapper និងជា idol នៃអ្នកគាំទ្ររបស់ខ្លួនទៅហើយ។

ចំពោះបរាជ័យនេះដែរ សាធារណជនបានសម្តែងការសោយស្តាយផងដែរ ប៉ុន្តែក៏ឆ្លៀតលើកទឹកចិត្តបេក្ខភាព Rapper រូបនេះថា “ទោះមិនបានលើកពាន តែក៏មានមហាជនជាច្រើនបានស្គាល់ និងបានដឹងពីសម្ថតភាពអ្នកច្បាស់“។ ក្រៅពីនេះ ក៏មានមតិខ្លះបង្ហាញអារម្មណ៍មោទនភាពនឹង Rapper រូបនេះថា “ទោះលទ្ធផលចុងក្រោយមិនបានដូចបំណង ប៉ុន្តែអ្នកខំយ៉ាងខ្លាំងហើយ Proud of you Ranngo” ។

ពិតណាស់ កន្លងមក បេក្ខភាព Rapper រូបនេះ ត្រូវបានគេដឹងថា គាត់មានចិត្តតស៊ូណាស់ បើទោះបីជាទទួលបានពាក្យមិនល្អជាច្រើន ខណៈអ្នកមួយចំនួនតែងតែ Bully នូវរូបរាង្គរបស់ Ranngo ជាដើម។

តាមរយៈបទសម្ភាសជាមួយកម្មវិធីនានា Ranngo តែងបង្ហាញភាពរីករាយ និងរឹងមាំជានិច្ច នៅចំពោះមុខមហាជន ពិសេសអ្នកគាំទ្រខ្លួន បើទោះបីអ្នកមួយចំនួន មើលរំលងសមត្ថភាពហើយផ្តោតតែរូបរាងខាងក្រៅក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

ទោះមិនបានខ្សែកជ័យលាភី តែ Ranngo ត្រូវបានគេស្គាល់សមត្ថភាពច្បាស់

ព័ត៌មានជាតិ១១ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញប្រេងឥន្ធនៈ ប្រចាំឆ្នាំ២០២៥

ព័ត៌មានជាតិ១៦ នាទីutes មុន

កម្ពុជា និងម៉ាឡេស៊ីប្តេជ្ញាចិត្តរួមគ្នាប្រឆាំងនឹងការបំពុលបរិយាកាសដោយសំណល់ប្លាស្ទិកក្នុងក្របខណ្ឌអាស៊ាន

ជីវិតកម្សាន្ដ៣០ នាទីutes មុន

អតីតអ្នកគ្រប់គ្រង MGC ព្រមានបញ្ចេញមុខបរវរកញ្ញាម្នាក់ ដែលប្រើសម្តីមិនសមរម្យលើខ្លួន

ដួង សុខគា
ជីវិតកម្សាន្ដ៤២ នាទីutes មុន

លោក ដួង សុខគា ស្នើបែងចែកឱ្យដាច់រវាងពាក្យ «បងប្អូន» និងពាក្យ «បងអូន» បែបទំយើតាមបរទេស

Sokha Hotels

ព័ត៌មានពេញនិយម