ជីវិតកម្សាន្ដ
Zhao Lusi កាន់តែធ្ងន់ ក ដល់ថ្នាក់ទស្សនិកជនចង់បណ្ដេញចេញពីសិល្បៈចិន
Zhao Lusi បានបាត់បង់ពិន្ទុជាច្រើន និងទទួលបានរលកនៃការរិះគន់យ៉ាងខ្លាំងពីសាធារណជនក្នុងប្រទេសចិន បន្ទាប់ពីបានបង្ហោះសំបុត្រមួយពន្យល់ពីជំងឺធ្លាក់ទឹកចិត្តផ្ទាល់ខ្លួន និងបានសារភាពថា ពិតជាបាននាំជំងឺទៅទីផ្សារ ក្នុងទិសដៅវិជ្ជមាននៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី។
យ៉ាងណា ទង្វើរបស់នាងសាធារណៈជាមួយនឹងព័ត៌មានអវិជ្ជមាន និងបង្ហាញរូបភាពផ្ទៃខាងក្រោយនៃជំងឺដែលបណ្តាលមកពីការប្រើឧបករណ៍វាស់អុកស៊ីហ្សែននៅដើមឆ្នាំ តារាស្រីបានធ្វើឲ្យអ្នកទស្សនារាប់លាននាក់មានការខឹងសម្បារ ដោយទាមទារឲ្យនាងត្រូវហាមឃាត់មិនឲ្យផ្សាយនិង បណ្តេញចេញពីពិភពសិល្បៈចិនថែមទៀតផង។
ប្រឈមមុខនឹងប្រតិកម្មអវិជ្ជមានពីសាធារណជន តារាស្រីវ័យ២៦ឆ្នាំ មិនបានផ្តល់ការពន្យល់បន្ថែមទេចំពោះការចោទប្រកាន់ពីជំងឺទីផ្សារដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងទទួលបានការអាណិតអាសូរពីសាធារណជន ក្នុងមធ្យោបាយហួសហេតុរបស់នាងទេ។ ផ្ទុយទៅវិញ នាងបែរជាបង្ហោះរូបភាពមួយទៀតកាលពីថ្ងៃ០១ ខែកុម្ភៈ រហូតបង្កនូវភាពភាពចម្រូងចម្រាសមិនចេះចប់មិនចេះហើយ។
Zhao Lusi បានអាប់ដេតស្ថានភាពតាមរយៈស្ទូឌីយ៉ូក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ នៅក្នុងរូបថតស៊េរីថ្មីនាងបង្ហាញរូបរាងប្រចាំថ្ងៃ ដោយមិនតុបតែងខ្លួន ឬសំលៀកបំពាក់ល្អិតល្អន់ឡើយ។ សម្រស់ដែលកើតក្នុងឆ្នាំ ១៩៩៨ ក៏បានបង្ហាញពីអារម្មណ៍សុខស្រួល ដោយរីករាយនឹងថ្ងៃឈប់សម្រាករបស់នាង ជាមួយសត្វចិញ្ចឹមយ៉ាងសប្បាយរីករាយទៅវិញ។
Zhao Lusi បានឈប់សម្តែង និងចូលរួមក្នុងព្រឹត្តិការណ៍នានាក្នុងកម្មវិធី Chinese showbiz តាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២៤ ដោយសារបញ្ហារាងកាយធ្ងន់ធ្ងរ។ នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៥ តារាស្រីរូបនេះ បានបញ្ជាក់ថា នាងមានជំងឺធ្លាក់ទឹកចិត្ត និងជំងឺអត្តសញ្ញាណមិនច្បាស់លាស់។ ជំងឺនេះបានធ្វើឲ្យនាង អស់កម្លាំង និងចុះខ្សោយយ៉ាងខ្លាំង ធ្វើឲ្យខូចប្រព័ន្ធប្រសាទ ធ្វើឲ្យនាងបាត់បង់សមត្ថភាពចលនា និងនិយាយជាបណ្ដោះអាសន្ន។
ទោះជាយ៉ាងណាក៏ដោយ ការអាណិតអាសូររបស់សាធារណជនបានប្រែក្លាយទៅជាការស្អប់ខ្ពើម និងអស់ចិត្តអាណិតបន្តិចម្តងៗជាមួយនាង នៅពេលដែលនាងបន្តគ្របដណ្ដប់លើបណ្តាញសង្គមចិន ជាមួយនឹងព័ត៌មាន និងរូបភាពជាបន្តបន្ទាប់អំពីជំងឺពីថ្ងៃចូលឆ្នាំថ្មីដល់ថ្ងៃចូលឆ្នាំថ្មី។ មិនត្រឹមតែអត្ថបទអំពីដំណើរព្យាបាលរបស់នាងប៉ុណ្ណោះទេ ស្ទូឌីយ៉ូរបស់ នាងបានបញ្ចេញឃ្លិបដែលថតការប្រកាច់នៅលើគ្រែ។ បន្ទាប់ពីឃ្លិបខាងលើត្រូវបានបង្ហោះ អ្នកលេងអ៊ីនធឺណិតបានដឹងថា ផ្ទះរបស់នាងមានកាមេរ៉ាថតសកម្មភាពប្រចាំថ្ងៃ បន្ទាប់ពីនាងមានជំងឺ។ ចាប់តាំងពីពេលនោះមក មានមតិជាច្រើនបានលើកឡើងថា តារាស្រីកំពុងព្យាយាមប្រើជំងឺផ្លូវចិត្តរបស់នាងដើម្បីបង្កើតការនិយាយដើម។
មិនតែប៉ុណ្ណោះ អ្នកសរសេរប្លុកជនជាតិចិនដែលមានគណនីអ្នកតាមដានជាង ១០លាននាក់បានរិះគន់យ៉ាងចំៗថា តួស្រីរូបនេះមានការស្វែងរកក្តៅជិត ២០០ ក្នុងរយៈពេលប្រហែល១ខែនៃការព្យាបាល។ ត្រឹមតែ ១ ថ្ងៃបន្ទាប់ពីការត្រលប់មកវិញនាងស្ថិតក្នុងបញ្ជីស្វែងរកក្តៅរហូតដល់ជិត ៣០ដង។ បន្ទាប់ពីដឹងពីស្ថានភាពជំងឺនាង តើអ្នកអាណិតនាងទេ?
ក្នុងចំណោមនោះ អ្នកសរសេរប្លុកដ៏មានឥទ្ធិពលម្នាក់ទៀតនៅ Cbiz បានបញ្ចេញមតិយ៉ាងម៉ឺងម៉ាត់ថា Zhao Lusi មានមុខពីរ។ តារាស្រីនិយាយថា នាងមិនចង់បានយកជំងឺមកធ្វើទីផ្សារទេ ប៉ុន្តែបន្ទាប់ពីឈឺ នាងមិនសម្រាក និងព្យាបាលទេ។ ប៉ុន្តែបែរជាបង្ហោះរូបថតជាបន្តបន្ទាប់ និងវីដេអូដើម្បីបង្កើតប្រធានបទពិភាក្សាផ្សេងៗ វាពិតជាដូចជាការសម្តែងមួយ ប្រសិនបើឈឺមែន សូមសម្រាកឲ្យបានល្អ កុំសុំជំនួយពីមនុស្សតាមអ៊ីនធឺណិត វានឹងមានផលប៉ះពាល់ដល់ផ្លូវចិត្តកាន់តែបន្ថែមទៀត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្បាច់គុន «ឥន្ទ្រីពស់» ជាចំណុចរបត់មួយ នាំ ឈិនឡុង ឲ្យក្លាយជាតារាពិភពលោក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ