Connect with us

ជីវិតកម្សាន្ដ

លោក អ៊ួន សារ៉ាត់ ផ្អាកផលិតមាតិកាមួយរយៈ ព្រោះមានបញ្ហាហិរញ្ញវត្ថុ និងសុខភាព

បានផុស

នៅ

លោក អ៊ួន សារ៉ាត់ ចេញមកអះអាងថា លោកមិនបោះបង់ការធ្វើមាតិកានោះទេ លោកគ្រាន់តែផ្អាកមួយរយៈពេលសិនប៉ុណ្ណោះ។ ការអះអាងនេះ គឺបន្ទាប់ពីលោកអាក់ខានពុំសូវបានចេញផលិតវីដេអូដូចមុន ធ្វើឱ្យអ្នកគាំទ្រលោកមានចម្ងល់។

អ៊ួន សារ៉ាត់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងការផ្អាកផលិតវីដេអូនេះដែរ លោកបញ្ជាក់ថា គឺដោយសារតែលោកមានបញ្ហាហិរញ្ញវត្ថុ និងសុខភាព ខណៈលោកត្រូវការពេលសម្រាកដើម្បីឱ្យសុខភាពប្រសើរឡើងវិញ ទើបបន្តនាំអារម្មណ៍អ្នកគាំទ្រមើលសកម្មភាពផ្សេងៗ តាមកន្លែងនានាជាមួយលោកទៀត។ ទន្ទឹមនេះ លោកក៏បានបញ្ជាក់ដែរថា មួយរយៈទៀតនៅពេលដែលលោកប្រសើរ លោកនឹងបន្តផលិតមាតិកាទៀតហើយ។

ទោះបីជាមិនមានការបញ្ជាក់ពីស្ថានភាពសុខភាពរបស់លោកបន្ថែម តែសាធារណជនដែលជាអ្នកគាំទ្រលោក បានបញ្ចេញមតិជូនពរលោកគ្រប់ៗគ្នា ខណៈខ្លះទៀត ក៏មានចែករំលែកនូវការថែទាំសុខភាពដល់លោកផងដែរ។

គួររំលឹកដែរថា ប្រមាណជា ៣ឆ្នាំកន្លងទៅ លោក អួន សារ៉ាត់ ធ្លាប់ធ្លាក់ខ្លួនឈឺធ្ងន់អំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ ដោយគ្រានោះ លោករលាកសួតធ្ងន់ធ្ងររហូតត្រូវប្រើប្រាស់ឧបករណ៍ដកដង្ហើម ក៏ព្រោះតែលោកពុំអាចដកដង្ហើមដោយខ្លួនឯងបាន។ ជាមួយនឹងការព្យាបាលដោយយកចិត្តទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ ជីវិតលោក អ៊ួន សារ៉ាត់ ក៏ត្រូវបានដណ្តើមចេញពីមច្ចុរាជបានមកវិញ។ ចាប់តាំងពីពេលនោះមក លោកហាក់បាក់ស្បាតនឹងស្ថានភាពសុខភាពរបស់លោកណាស់ ហើយថែមទាំងបានចេញសារដាស់តឿនសាធារណជនថា “ប្រឹងចុះ ប៉ុន្តែត្រូវតែហូបចុកនិងដេកឱ្យបានគ្រប់គ្រាន់ ទើបសុខភាពមិនទ្រុឌទ្រោម“។

លោក អួន សារ៉ាត់ កើតអំឡុងឆ្នាំ១៩៨៣ ជាអ្នកខេត្តបាត់ដំបង។ លោកជាកូនទី៥ ក្នុងចំណោមបងប្អូនបង្កើត ៧នាក់។ លោក អួន សារ៉ាត់ ត្រូវបានគេស្គាល់ថាជាអ្នកនិពន្ធសៀវភៅ និងជាគ្រូបង្រៀនទ្រឹស្តីជោគជ័យតាមប្រព័ន្ធអនឡាញ តាមរយៈការចែករំលែកចំណេះដឹងតាមបណ្តាញទំនាក់ទំនងសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម