ជីវិតកម្សាន្ដ
រៀបការជិត ១ ឆ្នាំ គូម៉ា សួរអ្នកគាំទ្រថា ពេលលោកមានប្រពន្ធកូន តើនៅមានអ្នកបន្តស្រលាញ់គាំទ្រទៀតទេ?
ក្រោយរៀបការរយៈពេលប្រមាណជិត ១ ឆ្នាំ តារាចម្រៀងមនោសញ្ចេតនា លោក គូម៉ា សួរអ្នកគាំទ្រថា ពេលដែលលោកមានប្រពន្ធកូន តើនៅមានអ្នកបន្តស្រលាញ់គាំទ្រទៀតទេ?
តារាចម្រៀងប្រុស លោក គូម៉ា បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរជាមួយ អ្នកនាង ម៉ៅ គឹមធីតា ដែលជាតារាសម្ដែង កាលពីឆ្នាំ ២០២៤ កន្លងទៅ និង ទទួលបានចំណងដៃកូនប្រុសដំបូងម្នាក់នោះ ស្រាប់តែថ្មីៗ នេះ លោកបានបង្ហោះសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ហាក់បារម្ភ និងចោទជាសំនួរទៅកាន់អ្នកគាំទ្រថា «សំនួរមួយនេះ សុំសួរជាពិសេសទៅកាន់ហ្វេនៗ និងអ្នកគាំទ្ររូបខ្ញុំ រហូតមក តើអ្នកនៅតែបន្តស្រលាញ់គាំទ្រខ្ញុំបន្តទៀតទេ ក្នុងអាជីពសិល្បៈរបស់ខ្ញុំ នៅពេលដែលខ្ញុំមានប្រពន្ធមានកូន?»។
តារាចម្រៀង លោក គូម៉ា បន្តថា ព្រោះគេតែងតែនិយាយថា នៅពេលដែលអ្នកសិល្បៈមានគ្រួសារ មានកូននោះ នឹងធ្លាក់ប្រជាប្រិយភាព តើពិតមែនឬទេហ្វេនៗ?
លោក គូម៉ា បន្តទៀតថា តែសម្រាប់លោក គឺចង់បង្ហាញប្រាប់អ្នកគាំទ្រថា នេះគឺជាគ្រួសាររបស់លោក។ លោកក៏បានអរគុណខ្លាំងបំផុតសម្រាប់អ្នកគាំទ្រដែលគាំទ្ររហូតមកដល់លោកមានថ្ងៃនេះ។
គួរជម្រាបថា តារាចម្រៀងប្រុស លោក គូម៉ា និង តារាសម្ដែងវ័យក្មេង អ្នកនាង ម៉ៅ គឹមធីតា បានសម្រេចចិត្តចូលរោងការ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ បន្ទាប់ពីអ្នកទាំងពីរភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ និង ទទួលបានចំណងដៃកូនប្រុសដំបូងម្នាក់ ឈ្មោះ បូឡា គូម៉ាបាហ៊ូ។
បច្ចុប្បន្ន លោក គូម៉ា តារាចម្រៀងមនោសញ្ចេតនាដែលមានសំនៀងស្រទន់រូបនេះ មិនបានបោះបង់អាជីពសិល្បៈរបស់ខ្លួនឡើយ ពោលនៅតែបន្តបម្រើអារម្មណ៍ទស្សនិកជនតាមរយៈសំនៀងក្នុងបទចម្រៀងថ្មីបន្តបន្ទាប់ទៀត បើទោះបីលោកមានប្រពន្ធកូនក៏ដោយ៕
អត្ថបទ ៖ ពិសី
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច