Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងចិនម្នាក់ទៀត ស្លាប់ក្នុងវ័យ ២៧ ឆ្នាំ

បានផុស

នៅ

នៅដើមឆ្នាំ ២០២៥ ភាពយន្តចិនបានប្រឈមមុខនឹងការបាត់បង់ដ៏ធំធេង និងជារឿងដ៏សោកសៅដែលទាក់ទិននឹង Barbie Hsu ហើយថ្មីៗនេះ តារាសម្តែងវ័យក្មេង Liang Youcheng ស្រាប់តែទទួលដំណឹងមរណភាពក្នុងអាយុ ២៧ ឆ្នាំ កាលពីថ្ងៃទី ៣០ ខែមករា ។ មូលហេតុគឺការឆ្លងមេរោគប្រព័ន្ធសរសៃប្រសាទកណ្តាល។

មហាជនរឹតតែខូចចិត្តនៅពេលដែលតារាសម្ដែង Chen Heyi បង្ហើបថាឆ្នាំនេះ Liang Youcheng​ មិនបានត្រលប់មកផ្ទះវិញដើម្បីធ្វើបុណ្យចូលឆ្នាំចិន ជាមួយគ្រួសារឡើយ។ បន្ទាប់មក គាត់មានបញ្ហារាងកាយ បានទៅជួបគ្រូពេទ្យដោយខ្លួនឯង ហើយចុងក្រោយបានចំណាយពេលចុងក្រោយតែម្នាក់ឯងនៅក្នុងមន្ទីរពេទ្យ ដោយគ្មានគ្រួសារ ឬមិត្តភក្តិនៅក្បែរគាត់។ ដោយសារតែតារាប្រុសបានទទួលមរណៈភាពយ៉ាងស្ងប់ស្ងាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប៉ុន្មានថ្ងៃក្រោយមក ដំណឹងមរណភាពរបស់លោកបានល្បីដល់គ្រប់គ្នា ហើយត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ។

របាយការណ៍បញ្ជាក់ថា គាត់បានស្លាប់នៅថ្ងៃទី ៣០ ខែមករា បន្ទាប់ពីជឿដំបូងថា គាត់មានជំងឺផ្តាសាយធម្មតា។ ​ជាអកុសល ស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័ស ដែលនាំទៅដល់ការឆ្លងប្រព័ន្ធប្រសាទកណ្តាល ដែលទីបំផុតបានយកជីវិតរបស់គាត់នៅក្នុងមន្ទីរពេទ្យ ដោយគ្មានសមាជិកគ្រួសារនៅពេលនោះ។

ការឆ្លងមេរោគនៃប្រព័ន្ធសរសៃប្រសាទកណ្តាលអាចកើតឡើងពីមេរោគជាច្រើនដែលឈ្លានពានប្រព័ន្ធសរសៃប្រសាទដែលបណ្តាលឱ្យមានលក្ខខណ្ឌដូចជារលាកស្រោមខួរឬរលាកខួរក្បាល។ ជាង ៨០% នៃករណីទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងមេរោគ enteroviruses ហើយប្រសិនបើមិនព្យាបាលទេនោះ ពួកគេអាចមានអត្រាមរណភាពខ្ពស់។

គួរបញ្ចាក់ថា Liang Youcheng​ បានចូលប្រឡូកក្នុងកម្មវិធី showbiz ក្នុងឆ្នាំ ២០២០ ដោយទាក់ទាញការចាប់អារម្មណ៍ចំពោះរូបរាងរបស់គាត់ស្រដៀងនឹង Huang Xiaoming  កាលពីគាត់នៅក្មេង។ គាត់បានដើរតួក្នុងរឿងភាគទូរទស្សន៍ដូចជា Khanh Khanh Nga Tam (សម្តែងដោយ Trinh Tieu និង Coc Gia Thanh), Huyen Lac Sam Lam (Hua Giai Ky, Nguoi Minh Triet), Duong Nu Tieu Phi ។ លើសពីនេះ Luong Huu Thanh នៅ​មាន​ភាពយន្ត ១ ទៀត​កំពុង​រង់ចាំ​បញ្ចាំង​គឺ Hoa Quan Duong Tieu Tien។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖​​មុនលាចាកលោក តួ សាន់ឆាយ បន្សល់ទុកលុយរាប់លានដុល្លារ សុទ្ធសឹងជាកម្លាំងញើសឈាមខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម