ជីវិតកម្សាន្ដ
អ្នកនិយមស្ទីមសូណា! ឧកញ៉ា យឹម តាស្រង់ ឱ្យយោបល់ថា កុំសូណាម្នាក់ឯង ព្រោះបើគាំងបេះដូងគ្មានអ្នកដឹង
កាលពីយប់មិញនេះ ឧកញ៉ា យឹម តាស្រង់ បានចែករំលែកនូវរឿងរ៉ាវមួយរបស់ខ្លួន ដែលជួបបញ្ហាក្នុងបន្ទប់សូណា ខណៈពេលដែលលោកចូលត្រាំទឹកត្រជាក់តាមទម្លាប់ ហើយស្រាប់តែមានអាការៈមិនស្រួលខ្លួន បិះគាំងបេះដូង។ ដោយហេតុនេះហើយ លោកបានដាស់តឿនអ្នកដែលនិយមស្ទីមសូណាដូចជាលោក ឱ្យមានការប្រុងប្រយ័ត្ន ជៀសវាងសូណាម្នាក់ឯង ព្រោះបើមានបញ្ហាមិនមានអ្នកដឹង ហើយជួយទាន់ពេលឡើយ។

តាមរយៈវីដេអូជាង ៤នាទី ឧកញ៉ា យឹម តាស្រង់ បានរៀបរាប់ថា ហេតុការណ៍នេះកើតឡើងស្របដែលលោកកំពុងចូលត្រាំទឹកត្រជាក់តាមទម្លាប់ធម្មតា ខណៈកម្រិតទឹកគឺត្រឹម ៥-៦អង្សាសេ។ លោកបញ្ជាក់ថា រាល់លើកលោកមិនដែលជួបប្រទះបញ្ហានេះឡើយ ដោយឡែកថ្ងៃកើតហេតុ ត្រាំទឹកត្រជាក់ទើបតែបានប្រមាណ ២នាទី ស្បែកលោក ចាប់ផ្តើមរមាស់ បន្ទាប់មកក៏មានអាការៈថប់ដង្ហើម។
គ្រានោះ លោកក៏ប្រញាប់ងើបចេញពីអាង ហើយដោយសារស្ថានភាពលោកហាក់មិនប្រសើរ លោកមិនបង្អង់យូរឡើយ ក៏ស្រវ៉ាទូរស័ព្ទទាក់ទងទៅអ្នកបើកឡានរបស់លោក ឱ្យបញ្ជូនលោកទៅមន្ទីរពេទ្យ ខណៈលោកចាប់ផ្តើមទន់ដៃជើង និងបាត់បង់ស្មារតីម្តងៗទៅហើយ ដោយមានបុគ្គលិកកន្លែងសូណា ២នាក់ ជួយគ្រៀរផង។
ក្រោយហេតុការណ៍នេះ លោកយល់ថា ជីវិតពិតជាផុយស្រួយ ហើយគ្មាននរណាម្នាក់អាចមើលមិនឃើញនៅប៉ុន្មានវិនាទីខាងមុខនោះទេ។ ដោយហេតុនេះហើយ លោកណែនាំអ្នកដែលនិយមស្ទីមសូណា ត្រូវស្ទង់ស្ទាបស្ថានភាពសុខភាពរបស់ខ្លួនជាមុនសិន មុននឹងសូណា និងគួរមានគ្នាសូណាជាមួយ ព្រោះបើជួបករណីដូចលោក អាចមានអ្នកជួយទាន់ពេលវេលា៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា