Connect with us

ជីវិតកម្សាន្ដ

គូម៉ា ថា «បងប្អូនអ្នកគាំទ្រគ្រប់គ្នា គឺជាកម្លាំងចិត្តដ៏ធំធេងបំផុតសម្រាប់ខ្ញុំ»

បានផុស

នៅ

តារា​ចម្រៀង​មនោសញ្ចេតនា លោក គូម៉ា សម្ដែង​ក្តី​រំភើប និង​អរគុណ​ដល់​អ្នក​គាំទ្រ​ដែល​ស្រលាញ់​គាំទ្រ​ចូលចិត្ត​លោក និង​គ្រួសារ ដោយ​បញ្ជាក់​ថា «បងប្អូន​អ្នក​គាំទ្រ​គ្រប់គ្នា គឺជា​កម្លាំង​ចិត្ត​ដ៏​ធំធេង​បំផុត​សម្រាប់​ខ្ញុំ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​ប្រុស លោក គូម៉ា ក្រោយ​រៀប​អាពាហ៍ពិពាហ៍​តាម​ប្រពៃណី​ខ្មែរ​ជាមួយ តារា​សម្ដែង អ្នកនាង ម៉ៅ គឹមធីតា កាលពី​ឆ្នាំ ២០២៤ កន្លងទៅ និង ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​ដំបូង​ម្នាក់​នោះ ស្រាប់តែ​ថ្មីៗ នេះ លោក​បាន​បង្ហោះ​សារ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ហាក់​បារម្ភ និង​ចោទ​ជា​សំនួរ​ទៅ​កាន់​អ្នកគាំទ្រ​ថា «សំនួរ​មួយ​នេះ សុំ​សួរ​ជាពិសេស​ទៅកាន់​ហ្វេនៗ និង​អ្នក​គាំទ្រ​រូប​ខ្ញុំ​រហូត​មក តើ​អ្នក​នៅតែ​បន្ត​ស្រលាញ់​គាំទ្រ​ខ្ញុំ​បន្ត​ទៀត​ទេ​ក្នុង​អាជីព​សិល្បៈ​របស់​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​មាន​ប្រពន្ធ​មាន​កូន? ព្រោះ​គេ​តែងតែ​និយាយ​ថា នៅ​ពេល​ដែល​អ្នក​សិល្បៈ​មាន​គ្រួសារ​មាន​កូន​នោះ នឹង​ធ្លាក់​ប្រជាប្រិយភាព តើ​ពិត​មែន​ឬ​ទេ​ហ្វេនៗ? តែ​សម្រាប់​ខ្ញុំ គឺ​ចង់​បង្ហាញ​ប្រាប់​អ្នក​គាំទ្រ​ខ្ញុំ​ថា នេះ​គឺជា​គ្រួសារ​របស់​ខ្ញុំ ហើយ​អរគុណ​ខ្លាំង​បំផុត​សម្រាប់​អ្នក​គាំទ្រ​ខ្ញុំ ដែល​គាំទ្រ​ខ្ញុំ​រហូត​មក​ដល់​ខ្ញុំ​មាន​ថ្ងៃនេះ»។

ក្រោយ​សួរ​សំនួរ​ទៅកាន់​អ្នក​គាំទ្រ​ពាក់ព័ន្ធ​រឿង​នៅ​ពេល​ដែល​លោក​មាន​ប្រពន្ធ​កូន តើ​មាន​អ្នក​បន្ត​ស្រលាញ់​គាំទ្រ​ទៀត​ទេ? ពេលនេះ តារា​ចម្រៀង លោក គូម៉ា ហាក់​សប្បាយ​ចិត្ត និង​សម្តែង​ក្តី​រំភើប ដោយ​សរសេរ​សារ​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​បាន​អាន​គ្រប់​ខមិន​របស់​បងប្អូន​ទាំងអស់​គ្នា ក្នុង​ផុស​មួយ​នេះ ខ្ញុំ​ពិត​ជា​រំភើប និង​មាន​ក្ដី​សុខ​ខ្លាំង​ណាស់ បងប្អូន​អ្នក​គាំទ្រ​គ្រប់គ្នា គឺជា​កម្លាំង​ចិត្ត​ដ៏​ធំធេង​បំផុត​សម្រាប់​ខ្ញុំ អរគុណ​ខ្លាំង​ណាស់​ដែល​បងប្អូន​គ្រប់គ្នា​ស្រលាញ់​គាំទ្រ​ចូលចិត្ត​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ»។

គួរ​ជម្រាប​ថា តារា​ចម្រៀង​ប្រុស លោក គូម៉ា និង តារា​សម្ដែង​វ័យក្មេង អ្នកនាង ម៉ៅ គឹមធីតា បាន​សម្រេច​ចិត្ត​ចូល​រោងការ កាលពី​ថ្ងៃ​ទី ៣ ខែ​ឧសភា ឆ្នាំ ២០២៤ កន្លងទៅ បន្ទាប់​ពី​អ្នក​ទាំងពីរ​​ភ្ជាប់​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ និង ទទួល​បាន​ចំណង​ដៃ​កូន​ប្រុស​ដំបូង​ម្នាក់​ ឈ្មោះ បូឡា គូម៉ាបាហ៊ូ។

បច្ចុប្បន្ន លោក គូម៉ា តារា​ចម្រៀង​មនោសញ្ចេតនា​ដែល​មាន​សំនៀង​ស្រទន់​រូប​នេះ មិន​បាន​បោះបង់​អាជីព​សិល្បៈ​របស់​ខ្លួន​ឡើយ ពោល​នៅតែ​បន្ត​បម្រើ​អារម្មណ៍​ទស្សនិកជន​តាមរយៈ​សំនៀង​ក្នុង​បទ​ចម្រៀង​ថ្មី​បន្តបន្ទាប់​ទៀត បើ​ទោះបី​លោក​មាន​ប្រពន្ធ​កូន​ក៏ដោយ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម