Connect with us

ជីវិតកម្សាន្ដ

ជាថ្មីម្ដងទៀត! ម៉ា ដូណា ប្រកាសទារលុយអតីតតារាកំប្លែងស្រីម្នាក់ ជំពាក់ខ្ទង់ម៉ឺនដុល្លារ

បានផុស

នៅ

ជា​ថ្មី​ម្ដង​ទៀត ដោយ​អស់​ការ​អត់ធ្មត់ តារា​សម្ដែង និង​កំប្លែង ម៉ា ដូណា បាន​ប្រកាស​យ៉ាង​ក្តៅ​គគុក​ទារ​លុយ​អតីត​តារា​កំប្លែង​ស្រី​ម្នាក់ ដែល​ជំពាក់​បំណុល​ខ្លួន​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ ជា​យូរ​ឆ្នាំ​មក​ហើយ ​មិន​ព្រម​ដោះស្រាយ​សង​ទាល់តែ​សោះ។

នៅ​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ឆ្នាំ ២០២៥ នេះ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន តារា​សម្ដែង និង​កំប្លែង ម៉ា ដូណា បាន​លើក​ឡើង​ថា «ជម្រាប​សួរ​ដល់​លោក​ជំទាវ​ក្អយ និង ឧកញ៉ា ម៉ូ ដែល​ជា​តារា​កំប្លែង​ល្បី ១ រូប សូម​ជួយ​មក​ដោះស្រាយ​លុយ​ខ្ញុំ ចំនួន ៤៥ ០០០ ដុល្លារ ផង ព្រោះ​តាំងពី​ខ្ញុំ​ឆាត​ទៅ លែង​ឆ្លើយតប មិនមែន​ខ្ញុំ​ភ្លេច​ទេ តែ​ខ្ញុំ​ហត់​នឹង​ការ​កុហក​របស់​អ្នក​ទាំង ២ ណាស់ ជួយ​បាញ់​លុយ​សង​ខ្ញុំ​ផង អាច​លុប​ឆាត​បាន តែ​បញ្ជាក់​ថា ខ្ញុំ​ថត​ទុក​អស់​ហើយ»។

ពាក់ព័ន្ធ​រឿង​បំណុល​ខ្ទង់​រាប់​ម៉ឺន​ដុល្លារ​នេះ មិន​មែន​មាន​តែ អតីត​តារា​កំប្លែង ស្រីអយ ម្នាក់​ទេ ដែល​ត្រូវ លោក ម៉ា ដូណា បង្ហោះ​ទារ​លុយ​ជា​សាធារណៈ​នោះ ក្នុង​នោះ ក៏​មាន តារា​កំប្លែង​អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំលឹក​ថា កន្លង​ទៅ អតីត​តារា​កំប្លែង​មាន​ងារ​ជា​ជំទាវ ជួន ចាន់រតនា ហៅ ស្រីអយ ដោយសារ​តែ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ទើប​ខកខាន​ក្នុង​ការ​បង់​តុងទីន​ឲ្យ លោក ម៉ាដូណា ហើយ​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត តែ​មិន​បាន​បង់​ឲ្យ​សោះ។ ហេតុ​នេះ​ហើយ ទើប​បាន​ជា លោក ម៉ា ដូណា លែង​យល់​មុខ ក៏បាន​បង្ហោះ​សារ​ទារ​លុយ​ជា​សាធារណៈ​តែម្ដង៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

សហជីព
ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកឃ្លាំមើល និងសហជីព៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងម៉ត់ចត់ចំពោះសុខទុក្ខពលករខ្មែរនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

អាមេរិក​នឹង​ដក​ទ័ពចេញ​ពី​ស៊ី​រី ដោយ​ទុក​តិចជាង​១០០០​នាក់​​ជួយ​ទប់ស្កាត់​ IS

ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៩ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម