Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង Moon Se Yoon ថា គាត់ឈប់ជក់បារី ដោយសារគុណបុណ្យ Hyeri

បានផុស

នៅ

កាលពីថ្ងៃទី ០៥ ខែកុម្ភៈ តារាកំប្លែង Moon Se Yoon​ បានបង្ហោះវីដេអូមួយ នៅលើ YouTube Channel YOUTUBOOM ផ្ទាល់ខ្លួន។ ក្នុង​វីដេអូ លោកបាន​អង្គុយ​ជាមួយ​តួសម្ដែង​រួម​គ្នា​រឿង “Amazing Saturday” គឺ Hanhae និង Moon Se Yoon អំពីមូលហេតុដែលគាត់ឈប់ជក់បារី។

តារាកំប្លែងរូបនេះបាននិយាយថា មានពេលមួយដែលកំពុងថតរឿង តារាស្រី Hyeri តែងតែអាចប្រាប់ពីពេលដែលសមាជិកចាស់ៗបានផឹកកាលពីយប់មុន។ ប្រសិនបើ​មាន​នរណា​ម្នាក់​បង្ហាញ​ខ្លួន​ក្នុង​ឈុត​ថត​ដែល​មាន​ក្លិន​ដូច​ជាតិ​អាល់កុល នោះនាង​នឹង​ស្រែក​ពេល​ថត​ថា សុំចេញឲ្យឆ្ងាយ។

នៅត្រង់ចំណុចនេះ Moon Se Yoon បានរំឮកដល់ពេលដែល Hyeri ស្តីបន្ទោសគាត់ថាធុំក្លិនបារី។ គាត់ពន្យល់ថា Dong Hyun និងខ្ញុំតែងតែអង្គុយនៅចុងបញ្ចប់នៃកម្មវិធី Amazing Saturday។ ប៉ុន្តែថ្ងៃមួយ ពួកគេបានប្រាប់ខ្ញុំថា ចាប់ពីជុំទី 2 Moon Se Yoon សូមផ្លាស់ទីទៅកណ្តាល ដែលដាក់ខ្ញុំនៅក្បែរ Hyeri”។

បន្ទាប់​ពី​ដើរ​ទៅ​ក្រៅ​ដើម្បី​ជក់​បារី​ក្នុង​ពេល​សម្រាក គាត់​ក៏​ត្រឡប់​ទៅ​កន្លែង​អង្គុយ​វិញ ធ្វើ​ឱ្យ Hyeri ប្រតិកម្ម​ភ្លាមៗ។ គាត់​បាន​និយាយ​យ៉ាង​លម្អិត​ថា ពេល​ខ្ញុំ​អង្គុយ Hyeri ស្រាប់តែ​ស្រែក​ថាធំក្លិនក្លិន​បារី! នាងបានស្រែកដាក់​គាត់​ថា ស្អុយបារីនិងស្នើសុំឲ្យឈព់ជក់ថែមទៀតផង។

យ៉ាងណាក៏ដោយ ចាប់តាំងពីរឿងហេតុថតថ្ងៃនោះមកលោកហាក់មានអារម្មណ៍ខ្មាស់អៀននាងជាខ្លាំងហើយសន្យាថាឈប់ជក់បារីអស់មួយជីវិត។មានថ្ងៃនោះទើបលោកអាចផ្ដាច់វាបាននិងមានសុខភាពល្អជាងមុនហើយក៏សូមអរគុណទឹកចិត្តរបស់តារាសម្ដែង Hyeri ចាប់ពីពេលនោះមក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង​ ស្រីល័ក្ខ

ចុចអាន៖Jang Sung-kyu តប​ការ​រិះគន់ ទាក់ទិនករណី Oh Yoanna ​ត្រូវមិត្តរួមការងារដាក់សម្ពាធ រហូតដល់ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម