Connect with us

ជីវិតកម្សាន្ដ

ព្រោះតែទស្សនៈផ្ទាល់ខ្លួនមួយ! ធ្វើឱ្យអ្នកនាង ផន សុផារី និងក្រុមគ្រួសារ រស់នៅយ៉ាងមានក្តីសុខ

បានផុស

នៅ

ជាមួយកេរ្តិ៍ឈ្មោះ ទ្រព្យធន ព្រមនិងក្តីសុខសុមង្គលគ្រួសារមួយដ៏ពេញលេញ អ្នកនាង ផន សុផារី ដែលគេស្គាល់ថា ម៉ាក់ អ៊ែលលី ប៊ែលឡា និងជាកូនស្រីម្ចាស់ល្ខោនល្បីឈ្មោះប្រចាំខេត្តកែវ «ភីសុគន្ធី» តែងត្រូវបានមហាជនកោតស្ញប់ស្ញែងនឹងជិវិតគ្រួសារមួយនេះ ខណៈអ្នកខ្លះយល់ថា សំណាងតែងតែនៅខាងនាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពីក្រោយស្នាមញញឹមនៃសុភមង្គលនេះ ម៉ាក់ អ៊ែលលី ប៊ែលឡា ទម្លាយថា គឺបានមកពីទស្សនៈមួយដែលខ្លួនយល់ឃើញ ដោយតែងតែគិតថា ថ្ងៃណា ក៏ជាថ្ងៃចុងក្រោយរបស់របស់ខ្លួនដែរ។ ត្រង់ន័យនេះ គឺសំដៅដល់និយមន័យមួយរបស់មនុស្សដែលដឹងមុនថាខ្លួនលែងមានថ្ងៃស្អែក ហើយប្រឹងធ្វើអ្វីដែលខ្លួនចង់ធ្វើ ពិសេសមិនចំណាយចិត្តខឹងស្អប់ ឬគុំគួននឹងអ្នកណានាំខាតវេលាឡើយ ពោលគឺរីករាយនឹងបង្កើតស្នាមញញឹមពេញមួយថ្ងៃជាមួយគ្រួសារ។

អ្នកនាង ផន សុផារី បានរៀបរាប់ដូច្នេះថា “ខ្ញុំតែងតែគិតថា ថ្ងៃនេះគឺជាថ្ងៃចុងក្រោយរបស់ខ្ញុំជានិច្ច ដូច្នេះហើយទើបខ្ញុំតែងតែ…សាងនូវអនុស្សវរីយ៍ដែលល្អ កេរ្តិ៍ឈ្មោះល្អ ទឹកចិត្តដែលល្អ ទោះបីថ្ងៃស្អែកជីវិតខ្ញុំមិនអាចបន្ត តែក៏មនុស្សជុំវិញខ្លួន នៅតែចងចាំខ្ញុំ”។

ជុំវិញពាក្យពេចន៍នៃការលើកឡើងនេះ មហាជនដែលជាអ្នកស្រលាញ់គាំទ្រអ្នកនាង សុទ្ធតែបានជ្រាបរួចមកហើយទាក់ទងនឹងរឿងរ៉ាវនៃជំនឿមួយដែលអ្នកនាង ផន សុផារី ធ្លាប់ទម្លាយប្រាប់មហាជន ទាក់ទងនឹងរឿងចាំជាតិ និងមានគេប្រាប់មករំលឹកទាក់ទងនឹងជោគជតាជីវិត។

ទោះនោះគ្រាន់ជាអបិយជំនឿ តែម៉ាក់អ៊ែលី ប៊ែលឡា តែងរក្សាទុកក្នុងចិត្ត ហើយប្រែក្លាយជាទស្សនៈសម្រាប់ដឹកនាំជីវិតឱ្យថ្លៃថ្លាប្រពៃ ទាំងកេរ្តិ៍ឈ្មោះ សុភមង្គលគ្រួសារ និងតែងសាងអំពើល្អជាមួយនឹងការគិតថា បើថ្ងៃនេះជាថ្ងៃចុងក្រោយ នឹងធ្វើអ្វីឱ្យល្អប្រសើរបំផុតជាមួយអ្នកជុំវិញខ្លួន

គួរជម្រាបដែរថា អ្នកនាង ផន សុផារី កើតក្នុងត្រកូលគ្រួសារអ្នកល្ខោនបាសាក់ និងធ្លាប់ប្រឡូកក្នុងអាជីពទម្រង់សិល្បៈបុរាណនេះផងដែរ។ ប៉ុន្តែប៉ុន្មានឆ្នាំមកនេះ កត់សម្គាល់ឃើញថា អ្នកនាងហាក់ដកឃ្លាពីការសម្តែងលើឆាកល្ខោន ហើយងាកមកផ្តោតលើមុខជំនួញក្នុងដៃវិញ ហើយហាក់កាក់កបខ្លាំង រហូតក្លាយជាម្ចាស់វីឡាស្កឹមស្កៃ និងឡានទំនើបតម្លៃខ្ទង់លានដុល្លារ។

អ្នកនាងបានរៀបអាពាហ៍ពិពាហ៍ អំឡុងឆ្នាំ២០១៧ និងមានកូនស្រីជាចំណងដៃ ២នាក់ ហើយក៏កំពុងមានប្រជាប្រិយភាពក្នុងបណ្តាញទំនាក់ទំនងសង្គម មិនចាញ់ម្តាយដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម