ជីវិតកម្សាន្ដ
BamBam បញ្ចប់កិច្ចសន្យាផ្តាច់មុខជាមួយ Abyss ក្រោយសហការគ្នាអស់ពេល ៤ឆ្នាំ
នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង JTBC បានរាយការណ៍ថា ក្រុមហ៊ុន Abyss ដែលជាទីភ្នាក់ងាររបស់តារាថៃ (BamBam) បានចេញសេចក្តីថ្លែងការណ៍ដ៏សំខាន់មួយដោយបញ្ជាក់ថា កិច្ចសន្យាពិសេសជាមួយតារាប្រុសបានបញ្ចប់ហើយ។
សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់ថា «យើងបាននិយាយជាមួយ BamBam យូរហើយ! បន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ យើងបានសម្រេចចិត្តបញ្ចប់កិច្ចសន្យា។ សូមអរគុណដោយស្មោះចំពោះ BamBam ដែលបាននៅជាមួយយើងអស់រយៈពេល ៤ ឆ្នាំកន្លងមកនេះ ចាប់ពីពេលនេះតទៅ យើងនឹងគាំទ្រការប្រឈមថ្មី និងផ្លូវអនាគតរបស់គាត់។ សូមឲ្យមនុស្សគ្រប់គ្នាផ្តល់ក្តីស្រឡាញ់ ហើយបន្តការយកចិត្តទុកដាក់ដោយមិនងាករេ»។
សម្រាប់ BamBam គាត់បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិករបស់ GOT7 ក្នុងឆ្នាំ ២០១៥ ហើយបានសកម្មក្នុងវិស័យផ្សេងៗ មុនពេលសម្រេចចិត្តចុះកុងត្រាផ្តាច់មុខនៅឆ្នាំ ២០២១។ ក្នុងនាមជាសិល្បករទោលជាមួយក្រុមហ៊ុន Abyss និងបានចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួនដែលមានចំណងជើងថា riBBon បន្ទាប់មកបានចាប់ផ្តើមអាជីពទោលពេញលេញរបស់គាត់។
ពេញមួយឆ្នាំដែល តារាចម្រៀងប្រុស២៧ឆ្នាំបាននៅជាមួយក្រុមហ៊ុន Abyss គាត់ត្រូវបានគេស្គាល់ថាជាតារាកម្សាន្តគ្រប់ទិសទី។រាប់ចាប់តាំងពីការបង្កើតកម្មវិធី YouTube ផ្ទាល់ខ្លួនដែលមានឈ្មោះថា BamHouse ឬឈ្មោះកូរ៉េ Bamjib និងទទួលបានការស្រឡាញ់ជាច្រើនពីអ្នកគាំទ្រ។ តាមរយៈការចេញអាល់ប៊ុមជាបន្តបន្ទាប់ មិនថាជាអាល់ប៊ុមពេញ “Sour & Sweet” និងអាល់ប៊ុមតូច “BAMESIS” ក៏ដូចជាការប្រគំតន្ត្រីនៅប្រទេសផ្សេងៗ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្អូនស្រីតួ សាន់ឆាយ ប្រាប់ហេតុផលមិនធ្វើបុណ្យសពឲ្យបងស្រីនៅលើទឹកដីកំណើត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ