ជីវិតកម្សាន្ដ
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
តាមរយៈចម្រៀងបទ “ចង់បានគូស្នេហ៍”ចង្វាក់មីនីអាហ្គោហ្គោ យុវតីម្នាក់ បានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើល និងកោតស្ញប់ស្ញែងនូវទឹកដមសំឡេងដ៏ពីរោះរណ្តំ ស្រដៀងនឹងម្ចាស់សំនៀងដើម រាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន ។ ខណៈវីដេអូនៃសកម្មភាពច្រៀងរបស់យុវតីរូបនេះ ត្រូវបានចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម TikTok និង Facebook ។
ជាមួយនឹងទឹកដមសំនៀងពីរោះរណ្តំនេះ សាធារណជនបានបង្ហាញការពេញចិត្ត និងលើកឡើងផ្សេងៗគ្នា ដោយខ្លះថា សំឡេងរបស់យុវតីរូបនេះ ពិតជាស្រដៀងនឹងរាជិនីសំឡេងមាស ប៉ែន រ៉ន ខ្លាំង ខណៈខ្លះទៀត លើកឡើងថា នាងច្រៀងស្រដៀងនឹងរាជិនីសំឡេងមាស រស់ សេរីសុទ្ធា ច្រើនជាង។
យ៉ាងណា ដោយសារទឹកដមសំឡេងល្អឥតទាស់នេះ ក៏ទទួលបានការចាប់អារម្មណ៍ពីតារាចម្រៀងមួយរូប គឺលោក អុឹម ថៃ ដោយចង់ស្វែងរកនិងលើកទឹកចិត្តដល់យុវតីរូបនេះ តាមរយៈការផលិតចម្រៀងឱ្យនាងច្រៀងក្នុង YouTube Channel របស់លោក។
ឆ្លើយតបនឹងការចង់ដឹងនេះ គណនីហ្វេសប៊ុកឈ្មោះ Tes Saly ដែលហាក់ទំនងដូចជាស្គាល់យុវតីរូបនេះ បានបញ្ជាក់ទៅកាន់លោកវិញដែរថា “គាត់នៅ ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្ថពោធិសាត់ រៀនថ្នាក់ទី១១ នៅវិទ្យាល័យ ស៊ុយ សែម នទីសេដ្ឋា” ។
បើទោះបីជាពុំបានស្គាល់នូវសាវតារបស់យុវតីរូបនេះច្បាស់ តែតាមរយៈវីដេអូសកម្មភាពនៃការចម្រៀងបទសំនៀងដើមជាច្រើនបទ យុវតីរូបនេះ បានធ្វើឱ្យមហាជនទទួលស្គាល់នូវទេពកោសល្យច្រៀងរបស់នាង និងយល់ថា នឹងកាន់តែអស្ចារ្យ បើនាងទទួលបានការដុះខាត់សមត្ថភាពបន្ថែមលើដុង្គពីធម្មជាតិនេះ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?