Connect with us

ជីវិតកម្សាន្ដ

ជា សុជាតិ រំភើបញាប់ញ័រមិនឈប់ ខណៈត្រៀមក្លាយជាប៉ាកូនដំបូង

បានផុស

នៅ

ក្លាយជាប៉ាកូនដំបូង ជា សុជាតិ រំភើបចិត្តឥតឧបមា និងរៀបរាប់ថា “អារម្មណ៍មួយនេះពិតជាមិនខុសពីគេថា​ ឭគេនិយាយ មិនស្មេីរបានជួបផ្ទាល់ រំភេីបផង​ ភ័យផង​ អរផង​ ក្តុកក្តួលខ្លាំងណាស់”។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈឥឡូវនេះ ភរិយាលោកកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ត្រៀមសម្រាលកូនដំបូងរបស់ខ្លួន។ ទន្ទឹមនឹងក្តីរំភើបនេះ លោក ជា សុជាតិ ក្នុងនាមជាស្វាមី ក៏មានពាក្យជូនពរទៅកាន់ភរិយាព្រមនិងកូន មានសុខភាពល្អ​ សម្រាលបានជោគជ័យយ៉ាងរលូន​ និងសុខសុវត្ថិភាពផងដែរ។

ក្រោយដឹងដំណឹងល្អនេះ សាធារណជនដែលជាអ្នកគាំទ្រលោក ក៏បានចូលរួមអបអរសាទរ និងមានពាក្យជូនពរជាច្រើនទៅកាន់ប៉ាម៉ាក់មួយគូនេះផងដែរ។

គួររំលឹកថា សមាជិកក្រុមក្មេងខ្មែររូបនេះ បានភ្ជាប់ពាក្យនិងរៀបអាពាហ៍ពិពាហ៍ កាលពីអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ជាមួយនារីរូបស្រស់ លក្ម្សី ដែលគេស្គាល់ថា Artist Manager របស់ក្រុមចម្រៀងក្មេងខ្មែរ ក្រោយសាងភាពផ្អែមល្អែមក្នុងនាមជាសង្សារច្រើនឆ្នាំ។ ត្រឹមតែជាង ១ខែ ក្រោយអាពាហ៍ពិពាហ៍ អ្នកទាំងពីរទទួលបានកាដូកូនដំបូង ខណៈកំពុងសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រត្រៀមសម្រាលកូនដំបូងរបស់ខ្លួន ជាមួយនឹងក្តីរំភើប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម